ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លង់​កម្មសិទ្ធិ​ដី​ប្រភេទ​ថ្មី នឹង​មាន​ភ្ជាប់​ជាមួយ​ QR Code

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ការ​គ្រប់​គ្រង​​បញ្ជី​ដីធ្លី ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ដាក់ QR Code ក្នុង​ក្រដាស​កម្មសិទ្ធិ​ដី​ប្រភេទ​ថ្មី​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ការ​គ្រប់​គ្រង​​បញ្ជី​ដីធ្លី ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ដាក់ QR Code ក្នុង​ក្រដាស​កម្មសិទ្ធិ​ដី​ប្រភេទ​ថ្មី​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​គ្រប់គ្រង ។

ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុ​ផា​រ៉ា បាន​លើក​ឡើង​ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​គោលដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ថា ការ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ចុះបញ្ជី​ដី និង​ផ្ដល់​ព័ត៌មាន​សង្ខេប​តាម QR Code លើ​សន្លឹក​​ប័ណ្ណកម្មសិទ្ធិ​ដី នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ស្រប​តាម​បច្ចេកវិទ្យា និង​ភ្ជាប់​មក​នូវ​ទិន្នន័យ​រួម​របស់​ក្រសួង ខណៈ​ថ្នាក់​ខេត្ត​កំពុងធ្វើការ​ចុះបញ្ជី​ដីធ្លី ហើយ​វា​មិន​លំបាក​ក្នុង​ការ​ស្រាវជ្រាវ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ជា​ការ​បម្រើសេវា​សាធារណៈ​បាន​ដល់​បុគ្គល​ម្នាក់​ៗ ។

លោក​បន្ត​ថា ៖« គម្រោង​មួយ​នេះ គឺ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​ដែល​ជ្រាប​ចូល​មក​ក្នុង​សង្គម​​កម្ពុជា និង​ផ្ដល់​ការ​ងាយស្រួល​ដល់​មនុស្ស​គ្រប់​គ្នា គ្រាន់តែ​ត្រូវការ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ អ្នក​នឹង​ដឹង​ថា ដី​នៅ​ទីកន្លែង​ណា មាន​ទំហំ​ទទឹង បណ្ដោយ​ប៉ុន្មាន និង​ម្ចាស់​​កម្មសិទ្ធិ​ជា​អ្នក​ណា​»​។ លោក​បន្ត​ថា ៖« ព័ត៌មាន​បឋម នឹង​បង្ហាញ​លើ​ទូរស័ព្ទ​ដោយ​មិន​គិតថ្លៃ​អ្វី​ទាំងអស់ ហើយ​បើ​ចង់​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​នោះ អ្នក​ប្រើប្រាស់​ត្រូវ​តែ​បង់​សេវា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​ជា​ប្រាក់​ចំណូល​ចូល​ថវិការដ្ឋ » ។

ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​បន្ត​ថា កម្ពុជា​គ្រោង​បង្កើត​នូវ​ក្រដាស​កម្មសិទ្ធិ​ដីធ្លី​ផ្ទាល់​នៅ​កម្ពុជា​ដោយ​ខ្លួនឯង​ផង​ដែរ ដោយ​មិន​ចង់​ពឹងពាក់​បញ្ជា​ទិញ​ពី​បរទេស​ទេ ។ លោក​ថា ការ​បោះពុម្ព​ក្នុងស្រុក នឹង​កាត់​បន្ថយ​ការ​ចំណាយ និង​ផ្ដល់​ភាព​រហ័ស​ក្នុង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ជា​ពិសេស​មិន​ចាំបាច់​តោង​កន្ទុយ​ប្រទេស​អូស្ត្រាលី និង​អា​ល្លឺ​ម៉​ង់ ក្នុង​ការ​បញ្ជា​ទិញ​ក្រដាស​កម្មសិទ្ធិ​ដីធ្លី​ទៀត​ទេ ។

អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​សកម្មភាព​កំណែទម្រង់​ជា​ច្រើន ដែល​យើង​ឃើញ​មាន​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​ចំនួន​មាន​ភាព​លេចធ្លោ ដូច​ជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួងបរិស្ថាន​ជា​ដើម។ ជាក់ស្តែង ក្នុង​អាណត្តិ​ថ្មី​នេះ ក្រសួង​រៀបចំ​ដែនដី ក្រោម​ការ​ដឹកនាំ​ដោយ​លោក ជា សុ​ផា​រ៉ា បាន​ធ្វើ​កំណែទម្រង់​ជា​ច្រើន ហើយ​ការ​ដាក់​ចេញ​នូវ​ប្រព័ន្ធ QR Code ថ្មី​នេះ ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​វិវាទ​ដីធ្លី និង​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​ជា​ច្រើន​នា​ពេល​អនាគត ព្រោះ​ជម្លោះដីធ្លី គឺជា​បញ្ហា​ក្តៅ​ក្នុង​អាណត្តិ​កន្លង​មក ។

ជាមួយ​គ្នា​នេះ ដើម្បី​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​វិស័យ​ដីធ្លី​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ក្រសួង​បាន​និង​កំពុង​អនុវត្ត​នូវ​ការ​ចុះបញ្ជី​ដីធ្លី និង​ដោះស្រាយ​វិវាទ​ដីធ្លី​, ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​, ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​បទដ្ឋាន​បច្ចេកទេស​ចាំបាច់​ក្នុង​វិស័យ​សំណង់ និង​ការងារ​លំនៅ​ឋាន ។

លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖« ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ក្រសួង​បាន​បន្ត​ខិតខំ​គ្រប់គ្រង​លើ​កម្រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ និង​ការ​គ្រប់​គ្រង​​បញ្ជី​ដីធ្លី ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹង​ថា កមសិទ្ធិ​ប្រើប្រាស់ និង​បែងចែក​ដីធ្លី​ប្រកបដោយ​សមធម៌ តម្លាភាព ប្រសិទ្ធភាព និង​ចីរភាព ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណូល​ដល់​ថវិកាជាតិ ការ​កាត់​បន្ថយ​និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ ការ​ធានា​​សន្តិសុខ​ស្បៀង ការ​គ្រប់គ្រង​ដី​រដ្ឋ ការ​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារ » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា ចាប់ពី​ពេល​ចាប់ផ្តើម​អនុវត្ត​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៧​នេះ ក្រសួង​ចេញ​​ប័ណ្ណកម្មសិទ្ធិ​ដី​បាន​ជាង​៤,៨​លាន​ប័ណ្ណ ក្នុង​នោះ​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤,៦​លាន​ប័ណ្ណ ស្មើនឹង​៦៦,៤% នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប​៧​លាន​ក្បាលដី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ