ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​ស្រែក​ឡូឡា​មិត្តភក្ដិ​ឃាត់ ទាញ​ដែក​ជ្រុង​វាយ​ក្បាល​បែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​១ ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាក សួរ​បន្ទាប់​ពី​ផឹក​ស្រវឹង​ស្រែក​ឡូឡា ហើយ​ខឹង​មិត្តភក្ដិ​ឃាត់ បាន​ទាញ​ដែក​ជ្រុង​១​កំណាត់​វាយ​បណ្ដាល​ឲ្យ​បែកក្បាល​ដេរ​ចំនួន​៤​ថ្នេរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​១ ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាក សួរ​បន្ទាប់​ពី​ផឹក​ស្រវឹង​ស្រែក​ឡូឡា ហើយ​ខឹង​មិត្តភក្ដិ​ឃាត់ បាន​ទាញ​ដែក​ជ្រុង​១​កំណាត់​វាយ​បណ្ដាល​ឲ្យ​បែកក្បាល​ដេរ​ចំនួន​៤​ថ្នេរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​ម្នាក់​នោះ​ឈ្មោះ ហុង គឹ​ម​សុង អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​កាត់ដេរ​ចល័ត ឲ្យ​តែ​មាន​រោងចក្រ​ណា​ត្រូវការ​ជួល​ឲ្យ​ដេរ​ស៊ី​ថ្ងៃ​គឺ​ធ្វើ​ទាំងអស់​។ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ស្រ​ឡែ​ង ឃុំ​ទួល​អំ​ពិស ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ចំណែក​យុវជន​រង​គ្រោះ​ឈ្មោះ ស៊ឺ​ន ហុង អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ស្គុន ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង រង​របួស​បែកក្បាល​ដេរ​៤​ថ្នេរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​គឺ​ទើបតែ​រាប់អាន​គ្នា​ជា​មិត្តភក្ដិ​បាន​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​នោះ​បាន​ផឹកស៊ី​ស្រវឹង ហើយ​បាន​ស្រែក​ឡូឡា​។ ពេល​នោះ​អ្នក​ជិតខាង​មានការ​ធុញទ្រាន់​ខ្លាំង​ណាស់ បាន​ស្រែក​ស្ដី​ឲ្យ​មិន​ព្រម​ឈប់​ទៀត​រហូត​ដល់​ម្ចាស់ផ្ទះ​ជួល​ឃាត់​ក៏​មិន​ឈប់​ដែរ​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ឃាត់​ស្រាប់តែ​ជន​នោះ​ទាញ​ដំបង​ដែក​ជ្រុង​វាយ​បណ្ដាល​ឲ្យ​បែកក្បាល​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​យប់​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍ ហើយ​រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែធ្នូ ទើប​កម្លាំង​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​ដៃដល់​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១​។

ពេល​នោះ​ជន​ខាងលើ​បាន​និយាយ​ថា ខ្លួន​ជា​អ្នកធ្វើការ​រកស៊ី​ចិញ្ចឹម​ជន​រង​គ្រោះ​ព្រមទាំង​ឲ្យ​ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​ទៀត​។ ប៉ុ​ន្ត​នៅ​សុខ​ៗ​ស្រាប់តែ​ជន​រង​គ្រោះ​មក​វាយ​រូបគេ​មុន​ដោយ​គ្មាន​មូលហេតុ ទើប​ខ្លួន​វាយ​តបត​វិញ​បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ចាប់ខ្លួន​ជន​នោះ​បាន នៅ​ព្រឹក​ថ្ងៃ​ដដែល​យុវជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​ខាងលើ ហើយ​បាន​ទាមទារ​សំណង​ចំនួន​២​លាន​រៀល ស្មើនឹង​៥០០​ដុល្លារ ប៉ុន្តែ​ដោយ​មានការ​សម្របសម្រួល​គ្នា ទើប​ចុះ​មក​នៅ​ត្រឹម​៣០០​ដុល្លារ​វិញ​។ ប៉ុន្តែ​រហូត​ដល់​វេលា​យប់​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​មាន​លុយ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​នៅឡើយ ដោយ​រង់ចាំ​បងប្អូន​យក​លុយ​ពី​ស្រុក​កំណើត​ទៅ​ឲ្យ​។ មិនតែប៉ុណ្ណោះ​ជន​រង​គ្រោះ​បាន​បដិសេធ​ថា រូបគេ​មិន​បាន​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ជន​ដៃដល់​នោះ​ឡើយ ហើយ​ក៏​មិនមែន​ដេកស៊ី​ឲ្យ​ជន​នោះ​ចិញ្ចឹម​ឡើយ គឺ​ស្នាក់​នៅ​បន្ទប់​ផ្សេង និង​រស់​ដោយ​ខ្លួនឯង​ខ្លួន​ទីពឹង​ខ្លួន​តែ​ប៉ុណ្ណោះ​៕
https://youtu.be/JjBkQyG5xRo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ