ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រជែងឡាន​ជ្រុលបុកម៉ូតូ​

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ម៉ូតូ​១​គ្រឿង​ជិះ​២​នាក់ (​ប្តី-​ប្រ​ព​ន្ឋ) ខណៈបត់​ឆ្លងថ្នល់ ក៏ត្រូវ​រថយន្ត​១​គ្រឿង​​មាន​ដឹក​កុងតឺ​ន័រ​ បើក​ជែង​រថយន្តផ្សេងបាន​ជ្រុល​ចង្កូត​មកបុក​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាលឱ្យប៉ើងខ្ទាត​ទាំង​មនុស្ស​​និង​ម៉ូតូ ​​ក្នុងបុរសជា​ប្តី​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​ប្រ​ព​ន្្ធ​រង​របួសធ្ងន់​…

ខេត្តកំពង់ស្ពឺ ៖ ​ម៉ូតូ​១​គ្រឿង​ជិះ​២​នាក់ (​ប្តី-​ប្រ​ព​ន្ឋ) ខណៈបត់​ឆ្លងថ្នល់ ក៏ត្រូវ​រថយន្ត​១​គ្រឿង​​មាន​ដឹក​កុងតឺ​ន័រ​ បើក​ជែង​រថយន្តផ្សេងបាន​ជ្រុល​ចង្កូត​មកបុក​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាលឱ្យប៉ើងខ្ទាត​ទាំង​មនុស្ស​​និង​ម៉ូតូ ​​ក្នុងបុរសជា​ប្តី​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​ប្រ​ព​ន្្ធ​រង​របួសធ្ងន់​ កើតឡើងកាលពី​វេលា​ម៉ោង​១១ និង២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ  ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៣៤-៣៥) ត្រង់​ចំណុច​ភូមិ​ព្រៃ​សុ​ភី ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

ប្រភព​​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​​ ម៉ូតូ​ខាងលើ មានពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១AY ៨៥០២ បើកបរ​​ដោយ​ឈ្មោះចក់ ខ្ចី អាយុ​៣៨​ឆ្នាំ  (ជាប្តីស្លាប់​) រស់នៅ​ភូមិ​ប្រ​ស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង និងប្រពន្ធ ឈ្មោះយុទ្ធ សាមី ​អាយុ៣៩​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​ ទៅ​ទិស​ខាងលិច​។

ប្រភពបន្តថា​ ​នៅពេលម៉ូតូជិះមកដល់​​​ចំណុច​ខាងលើ បាន​បត់​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង ត្រូវ​រថយន្ត ០១​គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ ពណ៌.ស​ឆ្នូត​ក្រហម​សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខភ្នំពេញ ៣A-០៥២៦ រ៉ឺ​ម៉ក​មាន​ស្លាក​លេខភ្នំពេញ ៤A ៤២៩៣ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើតមក​ដល់​ត្រង​ចំណុច​ខាងលើ ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​ជិះ​ពីក្រោយ​រង​របួសធ្ងន់​។

បច្ចុប្បន្ន​ សាក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

អត្ថបទសរសេរ ដោយ