ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចជាស្លា.ប់ផុយៗពេកហើយ តែមួយប៉ប្រិចភ្នែកសោះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​រ​យន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បុក​កាលពី​វេលា​ម៉ោង​៧​នឹង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​២១ ចំណុច​លើ​ស្ពាន ព្រែ​កអំ​ពឹ​ល​ទី​៧១ ស្ថិត​នៅ​ក្នុងភូមិ​កប៉ាល់​គឿ​ង…

ខេត្តកណ្ដាល ៖ បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​រ​យន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បុក​កាលពី​វេលា​ម៉ោង​៧​នឹង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​២១ ចំណុច​លើ​ស្ពាន ព្រែ​កអំ​ពឹ​ល​ទី​៧១ ស្ថិត​នៅ​ក្នុងភូមិ​កប៉ាល់​គឿ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ចាប ពូក ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក កោះធំ ខេត្តកណ្ដាល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BF-៧៧៦៧ មាន​កញ្ចក់ អត់​ពាក់មួក និង​អ្នក​រួម​ដំណើរ​ឈ្មោះ ពៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា អត់​ពាក់មួក បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ ឌុ​ប​គ្នា​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​លើ​ស្ពាន​បាន​បុក​ជាមួយ​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍ ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-២០០១ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(​តា​ខ្មៅ ជ្រៃ​ធំ ) បណ្ដាល​ឱ្យ​ស្លាប់​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំង​ពីរ​នាក់ ។ ភ្លាម​ៗ​នោះ​អ្នក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នក​បើ​បររថ​យន្ត​បើកបរ​មាន​ល្បឿន​លឿន​ពេល​មក​ដល់​ស្ពាន​មិន​គោរព​សិទ្ធិ​អាទិភាព ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​បណ្ដោះអាសន្ន​ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ