ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូរ​ឈាម​ខ្លាំង​ត្រូវ​សង្គ្រោះ​បឋម​របៀប​ណា?

6 ឆ្នាំ មុន

ប្រសិនបើ​អាច​ទៅ​រួច មុន​ពេល​ដែល​អ្នក​ព្យាយាម​បញ្ឈប់​នូវ​ការ​ហូរ​ឈាម​ខ្លាំង អ្នក​ត្រូវ​លាង​សំអាត​ដៃ​របស់​អ្នក​ដើម្បី​ជៀសវាង​នូវ​ការ​ចម្លងរោគ និង​ត្រូវ​ពាក់​ស្រោមដៃ ។ ប្រសិនបើ​មុខរបួស​ស្ថិត​នៅ​ត្រង់​តំបន់​ពោះ ហើយ​សរីរៈ​ខាងក្នុង​ត្រូវ​បាន​ស្ថិត​នៅ​ខុស​ទីតាំង​នោះ អ្នក​មិន​ត្រូវ​ព្យាយាម​រុញ​វា​ចូល​ទៅ​ក្នុង​ទីតាំង​ដើម​វិញ​នោះ​ទេ អ្នក​ត្រូវ​គ្រប​តំបន់​នោះ​ជាមួយនឹង​ក្រណាត់ ឬ​ស្បៃ​ស្តេ​រី​ល​ស្អាត…

ប្រសិនបើ​អាច​ទៅ​រួច មុន​ពេល​ដែល​អ្នក​ព្យាយាម​បញ្ឈប់​នូវ​ការ​ហូរ​ឈាម​ខ្លាំង អ្នក​ត្រូវ​លាង​សំអាត​ដៃ​របស់​អ្នក​ដើម្បី​ជៀសវាង​នូវ​ការ​ចម្លងរោគ និង​ត្រូវ​ពាក់​ស្រោមដៃ ។

ប្រសិនបើ​មុខរបួស​ស្ថិត​នៅ​ត្រង់​តំបន់​ពោះ ហើយ​សរីរៈ​ខាងក្នុង​ត្រូវ​បាន​ស្ថិត​នៅ​ខុស​ទីតាំង​នោះ អ្នក​មិន​ត្រូវ​ព្យាយាម​រុញ​វា​ចូល​ទៅ​ក្នុង​ទីតាំង​ដើម​វិញ​នោះ​ទេ អ្នក​ត្រូវ​គ្រប​តំបន់​នោះ​ជាមួយនឹង​ក្រណាត់ ឬ​ស្បៃ​ស្តេ​រី​ល​ស្អាត ។

សម្រាប់​ករណី​នៃ​ការ​ហូរ​ឈាម​ខ្លាំង​អ្នក​ត្រូវ ៖
•​ដាក់​ជន​រង​គ្រោះ​ឲ្យ​ដេក និង​ដណ្តប់​ជន​រង​គ្រោះ ដើម្បី​ការពារ​កុំ​ឲ្យ​បាត់បង់​សីតុណ្ហភាព​រាង​កាយ ។ ប្រសិនបើ​អាច​ធ្វើ​បាន អ្នក​ត្រូវ​ដាក់​ក្បាល​របស់​ជន​រង​គ្រោះ​ឲ្យ​បាន​ទាប​ជាង​ដងខ្លួន​បន្តិច ឬ​កល់​ជើង ឬ​កន្លែង​ដែល​មានការ​ហូរ​ឈាម​ឲ្យ​បាន​ខ្ពស់​ជាង ។

•​នៅ​ពេល​ដែល​អ្នក​បាន​ពាក់​ស្រោមដៃ​ហើយ អ្នក​អាច​យក​ចេញ​នូវ​ធូលី ឬ​កម្ទេចកម្ទី​ដែល​អាច​មើលឃើញ​ច្បាស់​នៅ​លើ​មុខរបួស ។ តែ​អ្នក​មិន​ត្រូវ​យក​នូវ​វត្ថុ​អ្វីមួយ​ដែល​មាន​ទំហំ​ធំ និង​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​មុខរបួស​ទេ ។ អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​អ្នក​ត្រូវ​ប​ឈ្ឈប់​នូវ​ការ​ហូរ​ឈាម​របស់​ជន​រង​គ្រោះ ។

•​អ្នក​អាច​ដាក់​សម្ពាធ​ដោយ​ផ្ទាល់​ទៅ​លើ​មុខរបួស​តែ​ម្តង រហូត​ដល់​ការ​ហូរ​ឈាម​ត្រូវ​បាន​បញ្ឈប់ ។ អ្នក​ត្រូវ​ប្រើ​បង់​រុំ​ដែល​ស្តេ​រី​ល ឬ ក្រណាត់​ស្អាត រួច​បន្ត​ទប់​សង្កត់​សម្ពាធ​នេះ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​រយៈពេល​២០​នាទី ដោយ​មិន​ចាំបាច់​ពិនិត្យ​មើល​ថា តើ​មុខរបួស​នោះ​បាន​ឈប់​ហូរ​ឈាម​ហើយ ឬ​នៅទេ? រក្សា​សម្ពាធ​នេះ​ដោយ​ការ​រុំ​មុខរបួស​ឲ្យ​តឹង​ណែន​ជាមួយនឹង​បង់​រុំ ឬ​ក្រណាត់​ស្អាត និង​ស្កុ​ត​ស្អិត​បិទ​ជាប់ ។ ប្រើ​ដៃ​ស្អាត​របស់​អ្នក ប្រសិនបើ​អ្នក​មិន​មាន​របស់​ទាំងនេះ​ជាប់​ជាមួយ​។ ប្រសិនបើ​អាច​ធ្វើ​បាន​អ្នក​ត្រូវ​ពាក់​ស្រោមដៃ​ស្អាត ឬ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ស្អាត ដើម្បី​ការពារ​ការ​ចម្លងរោគ ។

•​អ្នក​មិន​ត្រូវ​យក​ចេញ​នូវ​ស្បៃ​រុំ ឬ​បង់​រុំ​ចេញពី​មុខរបួស​របស់​ជន​រង​គ្រោះ​នោះ​ទេ ។ ប្រសិន​បើ​មុខរបួស​នៅ​តែ​បន្ត​មានការ​ហូរ​ឈាម និង​ជ្រាប​ចេញពី​ស្បៃ​រុំ​របួស ឬ​វត្ថុ​អ្វីមួយ​ដែល​អ្នក​បាន​ប្រើ​ក្នុង​ការ​ចង​រុំ​មុខរបួស​នោះ អ្នក​មិន​ត្រូវ​យក​វា​ចេញ​ទេ ។ ជំនួស​មក​វិញ​អ្នក​ត្រូវ យក​វត្ថុ ឬ​ក្រណាត់​អ្វី​ដែល​មានការ​បឺត​ស្រូប​ល្អ យក​មក​ដាក់​បន្ថែម​លើ​វា​ទៀត ។

•​កៀបសង្កត់​សរសៃ​អាកទែ​ដែល​សំខាន់ ប្រសិនបើ​ចាំបាច់ ។ ប្រសិនបើ​ការ​ហូរ​ឈាម​នេះ មិន​ត្រូវ​បាន​បញ្ឈប់​ជាមួយនឹង​ការ​ប្រើ​សម្ពាធ​ដោយ​ផ្ទាល់​នោះ អ្នក​ត្រូវ​កៀបសង្កត់​នៅ​លើ​សរសៃ​អាកទែ ដែល​ផ្តល់​ឈាម​មក​កាន់​តំបន់​នៃ​មុខរបួស ។ កន្លែង​ដែល​អ្នក​ត្រូវ​ដាក់​សម្ពាធ​នៅ​លើ​ដៃ គឺ​ស្ថិត​នៅ​ផ្នែក​ខាងក្នុង​នៃ​ដៃ គឺ​ស្ថិត​នៅ​ខាងលើ​កែងដៃ​បន្តិច និង​ខាងក្រោម​ក្លៀក​បន្តិច ។

កន្លែង​ដែល​ត្រូវ​ដាក់​សម្ពាធ​នៅ​លើ​ជើង គឺ​នៅ​ត្រង់​ផ្នែក​ខាង​ក្រោយ​នៃ​ជង្គង់ និង​នៅ​ត្រង់​ក្រលៀន ។ សង្កត់​សរសៃ​អាកទែ​ដែល​សំខាន់​នៅ​ត្រង់​តំបន់​ទាំងនេះ​ឲ្យ​ខ្ទប់​ទៅ​នឹង​ឆ្អឹង​ដោយ​ដាក់​ម្រាមដៃ​អ្នក​ឲ្យ​រាបស្មើ​។ ជាមួយនឹង​ដៃ​ម្ខាង​ទៀត អ្នក​ត្រូវ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​មុខរបួស​ដដែល ។

•​ដាក់​ផ្នែក​នៃ​រាង​កាយ​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​រង​របួស​ឲ្យ​នឹង​ថ្កល់​នៅ​ពេល​ដែល​ការ​ហូរ​ឈាម​ត្រូវ​បាន​បញ្ឈប់​។ រក្សា​បង់​រុំ​មុខរបួស​ឲ្យ​ស្ថិត​នៅ​កន្លែង​ដដែល​និង​ប្រញាប់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់​ឲ្យ​បាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​បាន ។

ប្រសិនបើ​អ្នក​មានការ​សង្ស័យ​ថា ជន​រង​គ្រោះ​មានការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង នោះ​អ្នក​ត្រូវ​ប្រញាប់​ហៅរក​ក្រុម​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ភ្លាម​ៗ ។

សញ្ញា​នៃ​ការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង​មាន​ដូច​ជា ៖
•​មានការ​ហូរ​ឈាម​ចេញពី​ប្រហោង​ផ្នែក​ណាមួយ​នៃ​រាង​កាយ ។
•​មានការ​ក្អួត ឬ​ក្អក​ធ្លាក់ឈាម ។
•​មាន​ស្នាម​ជាំ​នៅ​លើក ,​ដើមទ្រូង ,​ពោះ ឬ នៅ​ផ្នែក​ចំហៀង​នៃ​ដងខ្លួន ។
•​មុខរបួស​ដែល​មានការ​ចាក់​ទម្លុះ​ចូល​ដល់​លលាដ៍ក្បាល​,​ដើមទ្រូង ឬ​ពោះ ។
•​មានការ​បាក់ឆ្អឹង ។
•​មាន​សភាព​អស់កម្លាំង​ល្ហិតល្ហៃ​,​ការ​ថប់​បារម្ភ មានការ​ស្រេក​ទឹកជា​ខ្លាំង ឬ​ស្បែក​មាន​សភាព​ត្រជាក់​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ