ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ត្រៀម​ពិធី​រាប់​ថយក្រោយ ដើម្បី អបអរសាទរ​បុណ្យចូលឆ្នាំ​សកល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​នឹង​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​ពិធី​រាប់​ថយក្រោយ (Count…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​នឹង​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​ពិធី​រាប់​ថយក្រោយ (Count Down) ដើម្បី​អបអរសាទរ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ច្រើន​ជាង​ឆ្នាំ​មុន​ៗ បន្ទាប់​ពី​អាជ្ញាធរ​បាន​បង្ក​លក្ខណៈ និង​រៀបចំ ឲ្យ​មាន​កន្លែង​សប្បាយ​ជា​ច្រើន​ទីតាំង ព្រមទាំង​ពង្រឹង​ផែនការ​រក្សា​សន្តិសុខ​ជាង​ឆ្នាំ​មុន​ៗ​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​២០១៧ ឆ្លង​ចូល ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ពិធី​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​មហាជន តាម​រយៈ​ការ​ប្រគុំ​តន្ត្រី និង​ពិធី​ខោ​ន​ដោ​ន រាប់​ថយក្រោយ​រួម​គ្នា ក្នុង​គោលបំណង​បួងសួង​សុំ​ឲ្យ​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ជួប​តែ​សេចក្តីសុខ សប្បាយ និង​សម្បូរ​រុងរឿង​។

លោក​បន្ត​ថា សម្រាប់​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឲ្យ​មាន​កន្លែង​សប្បាយ​ជា​ច្រើន​ទីតាំង​ដូច​ជា នៅ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន មុខ​ណា​ហ្គា​វើ​ល រមណីយដ្ឋាន​វត្ត​ភ្នំ និង​ក្នុង​តំបន់​កោះ​ពេជ្រ​ជាដើម​។ តាម​រយៈ​ការ​ប្រគុំ​តន្ត្រី របស់​ស្ថានីយទូរទស្សន៍ និង​ការ​ប្រគុំ​តន្ត្រី​នានា ដើម្បី​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី ដែល​សង្ឃឹមថា មាន​មហា​ជ ន ចូលរួម​ច្រើន​កុះករ​។ លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​បង្ក និង​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ គឺ​បាន​គិតគូរ និង​មានការ​ខិតខំ​ដោយ យកចិត្តទុកដាក់ ក្នុង​កិច្ច​ការពារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជា​ពិសេស​បញ្ហា​ចរាចរណ៍​តែ​ម្តង ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជូន​ប្រជាពលរដ្ឋ និង​មហាជន ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ​។

ចំណែក​មន្ត្រី​ជំនាញ​សា​ធារ​ការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​គ្រប់​ផ្នែក បាន និង​កំ ពុង​ដំឡើង​របា​កាត់​ទទឹង​ផ្លូវ​ចំនួន​៤​ទីតាំង គឺ​នៅ​មុខ​រមណីយដ្ឋាន​វត្ត​ភ្នំ កាត់​ទទឹង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ជិត​ព្រះ​បរមរាជវាំង កាត់​ទទឹង​ផ្លូវ​ព្រះ​នរោត្តម​ជិត​វិមាន​ឯករាជ្យ និង​របា​កាត់​ទទឹង​ផ្លូវ​ជិត​រូបសំណាក​សម្តេច​សង្ឃ​រាជ្យ​ជួន ណាត ក្នុង​ន័យ​អបអរសាទរ​បុណ្យចូលឆ្នាំ​ស កល ឆ្នាំ​២០១៨ ព្រមទាំង​មានការ​តុបតែង​ភ្លើងពណ៌​តាម​សួនច្បារ និង​ទី​សាធារណៈ ផ្សេង​ៗ​ជួយ​លើក កំពស់​សោភ័ណ​ភាព​រាជធានី និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន ជា​ពិសេស ដើម្បី​ចូលរួម​អបអរ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨​នេះ ប្រកបដោយ​ភាព​សប្បាយ រីករាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ