ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រការ​៦​យ៉ាង​ដែល​គួរ​ជៀសវាង​ពេល​ទទួលទានដំណេក

13 ឆ្នាំ មុន

ដើម្បី​ទទួលទានដំណេក​បាន​ស្រួល​លោក អ្នក​គួរ​ជៀសវាង​បញ្ហា​៦​យ៉ាងដូច​ខាងក្រោម ៖
១-​កុំ​បរិភោគ​ពេល​គេង:តើ​ អ្នកដឹង​ទេ​ថា ទំលាប់​ធម្មតា​របស់​អ្នកក្នុង​ពេល​ចូល​គេង​អាច​រំខាន​ដល់​ការ​ទទួលទាន​ដំណេក ​ដ៏​ស្កប់ស្កល់​របស់​អ្នក​នា​ពេល​រាត្រីបាន ។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទានអាហារ​ច្រើន​មុន​ពេល​ចូល​គេងអាច​ឱ្យ​ អ្នកពិបាក​ក្នុង​ការ​គេង​លក់ ឬ​គេង​មិន​ស្រួល​ក៏មាន ប៉ុន្ដែ​បើ​អ្នក​ចង់​ញ៉ាំ​អ្នក​គួរ​ទទួលទានអាហារ​ប្រភេទ​ប្រូតេអ៊ីន ដូច​ជា​សណ្ដែកដី ប៊​រ័ ឬ​នំ​ធុង​ជាដើម ។

ដើម្បី​ទទួលទានដំណេក​បាន​ស្រួល​លោក អ្នក​គួរ​ជៀសវាង​បញ្ហា​៦​យ៉ាងដូច​ខាងក្រោម ៖
១-​កុំ​បរិភោគ​ពេល​គេង:តើ​អ្នកដឹង​ទេ​ថា ទំលាប់​ធម្មតា​របស់​អ្នកក្នុង​ពេល​ចូល​គេង​អាច​រំខាន​ដល់​ការ​ទទួលទាន​ដំណេក​ដ៏​ស្កប់ស្កល់​របស់​អ្នក​នា​ពេល​រាត្រីបាន ។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទានអាហារ​ច្រើន​មុន​ពេល​ចូល​គេងអាច​ឱ្យ​អ្នកពិបាក​ក្នុង​ការ​គេង​លក់ ឬ​គេង​មិន​ស្រួល​ក៏មាន ប៉ុន្ដែ​បើ​អ្នក​ចង់​ញ៉ាំ​អ្នក​គួរ​ទទួលទានអាហារ​ប្រភេទ​ប្រូតេអ៊ីន ដូច​ជា​សណ្ដែកដី ប៊​រ័ ឬ​នំ​ធុង​ជាដើម ។

២-​ចៀសវាង​ប្រើ​គ្រឿង​អេ​ឡិច​ត្រូ​និក ក្នុង​បន្ទប់:យើង​ទាំងអស់​គ្នា​តែង​យល់​ថា ទូរទស្សន៍ គឺជា​ផ្នែក​កំសាន្ដ​មួយ​នៃ​បន្ទប់​គេង​របស់​អ្នកប៉ុន្ដែ​ការ​ទស្សនា​កម្មវិធី​ដែល​អ្នក​ពេញចិត្ដ​មុន ពេល​គេង អាច​រំខាន ឬ​បង្អាក់​ដំណេក​របស់អ្នក ។ ជាង​នេះ​ទៀត ព័ត៌មានខ្សែភាពយន្ដ ឧក្រិដ្ឋកម្ម​ផ្សេង​ៗ ឬ​កម្មវិធី​ជជែក​កំសាន្ដពេល​រាត្រី អាច​ឱ្យ​ខួរក្បាល​របស់​អ្នក​មិន​ចង់សំរាក នាំ​ឱ្យ​ដំណេក​របស់​អ្នកមាន​បញ្ហា ។ ក្រៅពី​មើល​ទូរទស្សន៍ អ្នក​គួរ​សាកល្បងអាន​សៀវភៅ​ល្អ​ៗ ប្រសើរ​ជាង ដែល​អាច​ឱ្យ អ្នក​រំងាប់​អារម្មណ៍​បាន ។ ក្រៅពី​នេះ​មាន​ការ​ធ្វើ​សម្មាធិ ការ​បន់ស្រន់ផ្ដោតអារម្មណ៍របស់​អ្នក​ទៅ​រក​ភាព​រីករាយ​ដែល​អាច​ឱ្យប្រព័ន្ធ ប្រសាទ​របស់​អ្នក​បាន​សំរាក គឺជាការ​ល្អ ។
៣-​កុំ​យក​ការងារ​មក​ធ្វើ​នៅ​កន្លែងដេក :មនុស្ស​ជា​ច្រើន​តែងតែ​យក​ការងារ​មកធ្វើ​នៅផ្ទះ ដោយ​យក​កិច្ចការ​នោះ​មក​ដាក់ លើគ្រែ​ដេក​តែ​ម្ដង​ហេតុនេះ​អ្នក​គួរតែ​ឈប់ធ្វើ​បែប​នេះ​តទៅ​ទៀត ។ ពេល​អ្នក​កំពុង​គិត លេខ ឬ​ផ្ទៀងផ្ទាត់​លេខ ឬ​រៀបចំ​ធ្វើការរបស់​អ្នក ជា​ទូទៅ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ភាពដាស់តឿន ឬ​មិន​ស្ងប់ ហើយ​អារម្មណ៍​របស់អ្នក​អាច​មិន​សំរាក​ធ្វើ​ឱ្យ​អ្នកមាន​ភាព​សៅហ្មង​ទៀត​ផង ។ រឿង​ដែល​ល្អ​សំរាប់​ប្រឆាំងបញ្ហា​នេះ គឺ​ការ​ទទួលទានដំណេក​ដ៏​ស្កប់ស្កល់​។ ប្រសិនបើ​អ្នក​ទទួល​អារម្មណ៍​សៅហ្មង​ដោយសារ​រឿង​នេះ អ្នក​គួរតែ​ប្ដូរ​ទៅ​ធ្វើអ្វី​ផ្សេង ឬ​កន្លែង​ផ្សេង ហើយ​នៅ​ពេល​ដែលអ្នកមាន​អារម្មណ៍​ថា​ងងុយគេង អ្នក​ត្រូវឈប់​ភ្លាម ហើយ​ទុក​វា​ធ្វើ​នៅ​ថ្ងៃស្អែក​ទៀត ឬ​ក៏​ឈប់​ធ្វើការ​ឱ្យ​បាន​១​ម៉ោង​មុន​ពេល​អ្នក​ចូលគេង ។
៤-​កុំ​និយាយ​ច្រើន: ទោះបី​ពេល​គេង​ជា​ពេលវេលា​ដ៏​ល្អ​បំផុត ដែល​អ្នក​គិត​ថាអាច​នៅ​ក្នុង​បន្ទប់​ដ៏​ស្ងប់ស្ងាត់ជាមួយ​ដៃគូ​របស់​អ្នកក្ដី សូមអ្នក​កុំ​ប្រើ​រយៈពេល​នេះ​មក​បញ្ចេញ​មនោ​ស​ញ្ជេ​ត​នា​ឱ្យសោះ ។ គ្រួសារ​ភាគច្រើន​តែងតែ​និយាយ​គ្នាពី​ទំនាក់ទំនង​របស់​គេ និង​រឿង​លុយកាក់​ជាដើម​ដែល​អាច​ឈាន​ដល់​ការ​ឈ្លោះប្រកែកគ្នា ឬ​ខឹង ខ្លាច ឬ​ក៏​មាន​អារម្មណ៍ រំភើប​ក៏មានធ្វើ​ឱ្យ​បង្កើត​ថាមពល​ក្នុង​ខ្លួន​យើង ។ បញ្ហា​នេះសំរាប់​អ្នក​ដែល​ធ្លាប់​ឈ្លោះប្រកែក គ្នា​នៅ​ពេល​ចូល​គេង​ពិតជា​បានដឹង​ហើយ​ថា វាពិបាក​ឱ្យ​អ្នក​ងងុយគេង​ខ្លាំង​ណាស់ ។ ជា មធ្យោបាយ​ល្អ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ គឺ​នៅ​ពេល​ដែល​ក្បាល​របស់​អ្នក​នៅ​លើ ខ្នើយកើយ​ហើយ ត្រូវ​ទុក​បញ្ហា ឬ​រឿង​ដែលសំខាន់​ៗ​ទៅ​ម្ខាង​សិន និង​ចាំ​ដោះស្រាយ​វា នៅ​ពេល​ថ្ងៃ​វិញ ។
៥-​កុំ​យក​កូន​ដេក​លើ​គ្រែ​ជាមួយ : ទោះបីជា​ការយ​កកូន​ក្មេង​មក​គេង​លើគ្រែ​ជាមួយ គឺជា​រឿង​ល្អ​ក្ដី តែ​វា​ក៏​អាច​រំខានដល់​ដំណេក​របស់​អ្នកផង​ដែរ ។ ជាង​នេះ​ទៅទៀត អាច​ឱ្យ​ក្មេង​ធ្លាក់​ពីលើ​គ្រែ​មក​ក្រោមទៀត​ផង យក​ល្អ​អ្នក​គួរតែ​មាន​គ្រែ​កូន​ក្មេងមួយ​សំរាប់​កូន​របស់​អ្នក ព្រោះ​ការ​ធ្វើ​បែបនេះ​អាច​ឱ្យ​អ្នក និង​កូន​គេង​លក់​បាន​ស្កប់ស្កល់​ដូច​គ្នា ។
៦-​កុំ​យក​សត្វ​ចិញ្ចឹម​ដេក​ជាមួយ :ជា​ធម្មជាតិ​របស់​សត្វ​វា​មិន​ដែល​ដេក​នៅស្ងៀម​មួយ​កន្លែង​ទេ នៅ​ពេល​យប់​សត្វ​នោះ នឹង​ដើរ​ជុំវិញ​កន្លែង​ដែល​វា​ដេក ហើយ​ប្រ​សិនបើ​អ្នក​យក​វា​ទៅ​ដេក​លើ​គ្រែ​ជាមួយ អាចរំខាន​ដល់​ដំណេក​របស់​អ្នក​មិន​ខាន ឬ​អាច​ឱ្យអ្នក​ពេល​ភ្ញាក់​ពី​ដំណេក​ពិបាក​ដកដង្ហើម​ទៀត​ផង ។ មាន​ម្ចាស់​សត្វ​ឆ្កែ ឬ​ឆ្មា​ជា​ច្រើន​ដែលកើត​មាន​ជំងឺ​គេង​មិន​លក់ ដោយសារ​តែ​ការរំខាន​ពី​សត្វ​ចិញ្ចឹម​របស់​ខ្លួន ។ ហេតុនេះ​យកល្អ​អ្នក​គួរតែ​ទិញ​គ្រែ​សំរាប់​សត្វ​ចិញ្ចឹម​របស់អ្នក ដើម្បី​កុំឱ្យ​វា​មក​ដណ្ដើម​គ្រែ​ដេក​ជាមួយអ្នក ៕