ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​១​ខ្នង ត្រូវរ​លំដោយ​ខ្យល់​កន្ត្រាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ បាន​បាក់ រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ បាន​បាក់ រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ ២០១៧​។ មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ ភី​ន ភេទ​ស្រី ឣា​យុ​២៤​ឆ្នាំ មុខរបរ​កសិករ​។ ក្រៅពី​នេះ​ក៏​មានផ្ទះ​ពលរដ្ឋ ដើមឈើ ខ្លះ​ទៀត​រង​ការ​ប៉ះពាល់ ដូច​ជា​របើក​ដំបូល ឬ​ជញ្ជាំង​ផ្ទះ​ជាដើម​។

បើ​តាម​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ឲ្យ​កោះសន្តិភាព ដឹង​ថា ខ្យល់​រដូវ​នេះ​បាន​បោកបក់​ខ្លាំង​មក​លើ​ឃុំ​មួយ​ចំនួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកបការងារ​របស់​ពលរដ្ឋ ក្នុង​នោះ​មន្ត្រី​មូលដ្ឋាន​កំពុង​តាមដាន​បន្ត​ចំពោះ​ករណី​គ្រោះ​ធម្មជាតិ​នេះ ព្រោះ​ខ្យល់​នៅ​តែ​បន្ត​បោកបក់​ខ្លាំង​១​វឹប​ៗ ហើយ​ជាមួយ​គ្នា​នេះ មន្ត្រី​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​ដោយ​លោក​សំ សំអាត​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ចុះ​ចាត់ចែង​ជួយ​សង្គ្រោះ និង​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ភ្លាម​ៗ​នៅ​ព្រឹក​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ