ជំងឺមហារីកថ្លើមគឺជាជំងឺមហារីកដែលជួបប្រទះញឹកញាប់បំផុតចំពោះបុរស និងជាទូទៅជាមហារីករីករាលដាលយ៉ាងឆាប់រហ័សលើបុរស ។ ជាធម្មតាអាចប្រឈមនឹងការបាត់បង់ជីវិតក្នុងរយៈពេលពី៣ទៅ៦ខែ ។ តែប្រសិនបើអ្នកដឹងពីរបៀបថែរក្សាខ្លួន និងដឹងពីអាការមិនប្រក្រតីដែលកើតឡើងពី ដំបូងៗ វាអាចជួយឱ្យឃ្លាតឆ្ងាយពីមហារីកថ្លើមបាន។ ទោះបីជាយ៉ាងណាក៏ដោយមនុស្សជាច្រើនគិតថាអ្នកដែលមានជំងឺមហារីកថ្លើម គឺជាអ្នកដែលពិសាស្រា និងជាអ្នកដែលមានមេរោគរលាកថ្លើមពីមុនមក ។

អ្នកស្រីវេជ្ជបណ្ឌិត Dr. SASIPIM JAMIKORN គ្រូពេទ្យជំនាញផ្នែកក្រពះ និងប្រព័ន្ធរំលាយអាហារ និងថ្លើមនៃមន្ទីរពេទ្យវេជ្ជថានី បានរៀបរាប់ទាក់ទងនឹងជំងឺមហារីកថ្លើមថា ថ្លើមជាសរីរាង្គដែលធំបំផុតនៅក្នុងរាងកាយរបស់យើង ។ វាមាននាទីកម្ចាត់ជាតិពុល និងចាត់ការលើសារធាតុអាហារដែលយើងបរិភោគដែលស្រូបមកពីពោះវៀន និងសាងសារធាតុផ្សេងៗដូចជា សមាសធាតុអង់ទីគ័រ ការកកនៃឈាម និងបំផ្លាញសារធាតុពុល។ មហារីកថ្លើមគឺជាការបំបែកខ្លួនខុសធម្មតានៃកោសិកាថ្លើមបណ្ដាលឱ្យមានដុំមហារីក ។ កត្តាហានិភ័យចម្បងដែលបណ្តាលឲ្យមានជំងឺមហារីកថ្លើមរួមមានជំងឺក្រិនថ្លើមពីមេរោគរលាកថ្លើមប្រភេទB ឬC រ៉ាំរ៉ៃដែលកើតពីការផឹកស្រា ឬថ្នាំប្រភេទខ្លះ ។ ទោះជាយ៉ាងណាក៏ដោយសូម្បីតែមនុស្សដែលមិនធ្លាប់មានជំងឺក្រិនថ្លើមអាចបណ្តាលឱ្យកើតមហារីកថ្លើមផងដែរ ។

មនុស្សដែលធាត់ដុះក្បាលពោះ និងមានខ្លាញ់រុំថ្លើមជាកត្តាមួយផ្សេងទៀតដែលបណ្តាលឱ្យកើតមហារីកថ្លើមផងដែរ ។ ចំពោះប្រភេទនៃជំងឺមហារីកថ្លើមដែលជួបជាញឹកញាប់នៅក្នុងប្រទេសថៃ មានពីរប្រភេទគឺ ជំងឺមហារីកកោសិកាថ្លើមដែលប្រទះឃើញនៅទូទាំងប្រទេស និងមហារីកកោសិកាបំពង់ទឹកប្រមាត់ដែលភាគច្រើនប្រទះឃើញនៅភាគឦសាន ។ លើសពីនេះទៀតជំងឺមហារីកដែលត្រូវបានរកឃើញនៅក្នុងថ្លើមអាចត្រូវបានរីករាលដាលដោយសរីរាង្គផ្សេងទៀតទៅនឹងថ្លើមផងដែរ ដូចជាមហារីកពោះវៀនធំ មហារីកទ្វារធំ និងមហារីកសួតជាដើម ។
ចំពោះដំណាក់កាលនៃមហារីកថ្លើម អ្នកស្រីវេជ្ជបណ្ឌិត Dr. SASIPIM JAMIKORN និយាយថាមាន៥ដំណាក់កាលដូចតទៅ៖

-ដំណាក់កាលទី១៖ មានដុំសាច់មហារីកតូចមួយដែលមានទំហំមិនលើស២សង្ទីម៉ែត្រ។ ក្នុងដំណាក់កាលនេះអាចព្យាបាលឲ្យជាដាច់បាន ។
-ដំណាក់កាលទី២៖ អាចមានដុំមហារីកមួយ ឬបីដុំយ៉ាងតិចមានទំហំជាង៣សង្ទីម៉ែត្រ ដំណាក់កាលនេះក៏អាចព្យាបាលឲ្យជាដាច់បានដែរ ។
-ដំណាក់កាលទី៣៖ មានដុំមហារីកជាច្រើនដែលធំជាងដំណាក់កាលទី២ ។
-ដំណាក់កាលទី៤៖ ដុំសាច់មហារីកត្រូវបានរីករាលដាកទៅជាជាលិកានៅជិតនៃថ្លើម ឬចូលទៅក្នុងសរសៃឈាមនៅក្នុងក្រពះ ឬរាលដាលដល់កូនកណ្តុរនៅជិតថ្លើម រួមទាំងការរីករាលដាលទៅសរីរាង្គផ្សេងទៀត ។
-ដំណាក់កាលទី៥៖ គឺជាដំណាក់កាលចុងក្រោយអ្នកជំងឺធ្លាក់ដុនដាប ភាគច្រើនគេងនៅលើគ្រែក្រោកមិនរួច ការធ្វើការរបស់ថ្លើមចុះខ្សោយខ្លាំង ។ ក្នុងដំណាក់កាលនេះវេជ្ជបណ្ឌិតនឹងជ្រើសរើសការព្យាបាលត្រឹមត្រូវមួយ ដើម្បីជួយបន្ថយការឈឺចាប់របស់អ្នកជំងឺតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ