ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ក្រោយ​ចុះ​ណែនាំ គឺ​ចាប់ផ្តើម​ប្រើ​វិធានការ​ក្តៅ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ត្រូវ​បាន​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ទើប​ឡើង​ថ្មី​ដឹកនាំ​កម្លាំង​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​អធិការ​នគរបាល​ក្រុង​ដើម្បី​អប់រំ​ម្ចាស់​ដោយសារ​ចត​ចោល​ចំណុច​រង្វង់​មូល​ជា​ចំណុច​ហាមឃាត់ ។ ការ​ប្រើ​ធ​ម៏​ក្តៅ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ។  តាម​ប្រភព​ពី​សមត្ថកិច្ច​និយាយ​ថា មុន​ស្ទូច​រថយន្ត​នេះ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​ជា​ច្រើន​ដង…

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ត្រូវ​បាន​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ទើប​ឡើង​ថ្មី​ដឹកនាំ​កម្លាំង​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​អធិការ​នគរបាល​ក្រុង​ដើម្បី​អប់រំ​ម្ចាស់​ដោយសារ​ចត​ចោល​ចំណុច​រង្វង់​មូល​ជា​ចំណុច​ហាមឃាត់ ។ ការ​ប្រើ​ធ​ម៏​ក្តៅ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ។  តាម​ប្រភព​ពី​សមត្ថកិច្ច​និយាយ​ថា មុន​ស្ទូច​រថយន្ត​នេះ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​ជា​ច្រើន​ដង ប៉ុន្តែ​ចុច​ចូល​គ្មាន​អ្នក​លើក ។ គេ​ឃើញ​ម្ចាស់​រថយន្ត​ឈ្មោះ ចិត្ត ភេទ​ប្រុស បាន​ដើរ​យ៉ាង​ប្រញាប់​មក​កាន់​ក្រុមការងារ​ចម្រុះ​ដោយ​លើកដៃ​សំពះ​សុំ​អង្វរ​ឲ្យ​មានការ​អនុគ្រោះ ប៉ុន្តែ​ត្រូវ​លោក សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ជា​វិធានការ​ច្បាប់​បើ​មិន​ធ្វើ​បែប​ហ្នឹង​គឺ​គេ​នឹង​រិះគន់​លោក ។

លោក​អភិបាលក្រុង​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​អ្នក​ផ្សេង​ៗ​ទៀត​ចេះ​គិត​ពី​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ពិសេស​មុខមាត់​ប្រទេស​ជាតិ​ទាំងមូល​ព្រោះ​ភ្ញៀវ​ទេសចរ​បរទេស​ឆ្លងកាត់​ច្រើន​ណាស់​ក្នុង​១​ថ្ងៃ​ៗ ។ យ៉ាងណា​ក៌​ដោយ​លោក​អភិបាលក្រុង​អះអាង​ថា មិន​យក​មួយ​រយ​រៀល​ទេ គ្រាន់តែ​ម្ចាស់​រថយន្ត​ទៅ​ទទួល​ការ​អប់រំ និង​ចេញ​ប្រាក់​ថ្លៃ​ស្ទូច និង​ដឹក​រថយន្ត​តែ​ប៉ុណ្ណោះ ។

ជុំវិញ​ករណី​នេះ​ឈ្មោះ ចិត្ត ជា​អ្នក​រត់​តាក់ស៊ី​ប៉ោយ​ប៉ែ​ត​ភ្នំពេញ​ប្រាប់ កោះសន្តិភាព ថា​ការ​ចុះ​ណែនាំ​របស់​អាជ្ញាធរ​ក្រុង​ប៉​ន្មា​ន​ថ្ងៃនេះ​លោក​មិន​បានដឹង​ទេ ព្រោះ​រវល់​នៅ​ភ្នំពេញ​៣​ថ្ងៃ​ហើយ​ថា ទើប​ដឹក​ម៉ូយ​មក​ដល់​ម៉ោង​៣​ទាប​ភ្លឺ​ព្រឹក​នេះ​ងងុយគេង​ខ្លាំង​ពេក​ក៌​ដេក​លង់លក់​តែ​ម្តង ។

គួរ​បញ្ជាក់​ថា ក្រៅពី​ការ​ចុះ​ណែនាំ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទាំង​សងខាង​ពេល​នេះ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ទើប​ឡើង​ថ្មី​រូប​នេះ​ក៌​បាន​ឲ្យ​ក្រុមការងារ​ដាក់​ពង្រាយ​ធុងសំរាម​ជុំវិញ​រង្វង់​មូល​ប៉ោយ​ប៉ែ​ត​ដើម្បី​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ