ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំង​ភ្លើង​ហ្វា​រថយន្ត​មើលផ្លូវ​មិនឃើញ ស្រាប់តែ​ធ្លាក់​ស្ពាន​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​យ៉ាងម៉េច​នោះ​ទេ​ស្រាប់តែ​ធ្លាក់​ចុះ​ពីលើ​ស្ពាន​ដែល​អត់​មាន​បង្កាន់ដៃ​ដោយ​ធ្លាក់​ទាំង​ម៉ូតូ និង​មនុស្ស​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ផ្លូវ​២១៧​ចំណុច​ស្ពានថ្ម​ក្បែរ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​យ៉ាងម៉េច​នោះ​ទេ​ស្រាប់តែ​ធ្លាក់​ចុះ​ពីលើ​ស្ពាន​ដែល​អត់​មាន​បង្កាន់ដៃ​ដោយ​ធ្លាក់​ទាំង​ម៉ូតូ និង​មនុស្ស​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ផ្លូវ​២១៧​ចំណុច​ស្ពានថ្ម​ក្បែរ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​ឈ្មោះ​សុខ ចាន់​រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​និ​សិ​ត្ស​ពេទ្យសត្វ មានស្រុក​កំណើត នៅ​ភូមិ​ពៃ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ជិះ​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​១CT-៩០៧៩ ។
ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម ផ្លូវ​២១៧ ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​លើ​ស្ពាន​ដែល​អត់​មាន​បង្កាន់ដៃ​មាន​តែ​បង្កាន់ដៃ​ម្ខាង ក៏​ស្រាប់តែ​ឃើញ​មាន​ភ្លើង​កុង​ទ័​រ​ម៉ូតូ​នៅ​ក្នុង​ទឹក ពេល​ឃើញ​សភាព​បែប​នេះ គាត់​បាន​ឈប់​ម៉ូតូ ដើម្បី​រក​មើល​ក៍​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ត្រាំ​នៅ​ក្នុង​ទឹក ហើយ​ពេល​នោះ​ដែរ​ពួក​គាត់​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​មើល ហើយ​ពេល​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​នាំ​ជួយ​ស្រង់​ជន​រង​គ្រោះ​យក​មក​លើគោក ដើម្បី​ជួយ​សង្គ្រោះ តែ​ស្រង់​មក​ដល់​លើ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

សម្តី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​វិញ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ មក​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ចាំង​ភ្លើង​ហ្វា​ជាមួយ និង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្នា​ទើប​ធ្វើ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទឹកតែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ហើយ គឺ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​យក​សព​ជន​រង​គ្រោះ​ព្រមទាំង​ម៉ូតូ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ