ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ ឆក់​កាបូប​នារី​វ័យក្មេង​៣​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដេញ​បាប់​ឃាត់ខ្លួន​បាន​ភ្លាម ខណៈ​ពេល​ដែល​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​វ័យក្មេង​ស្រស់​ស្អាត​មាន​គ្នា​៣​នាក់ កំពុង​តែ​ជិះ​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ហើយ​ពួក​នាង​ស្រែក​ឆោឡោ​ឡើង​ថា ចោរ​ៗ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​ធាក់​ផ្តួល​។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដេញ​បាប់​ឃាត់ខ្លួន​បាន​ភ្លាម ខណៈ​ពេល​ដែល​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​វ័យក្មេង​ស្រស់​ស្អាត​មាន​គ្នា​៣​នាក់ កំពុង​តែ​ជិះ​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ហើយ​ពួក​នាង​ស្រែក​ឆោឡោ​ឡើង​ថា ចោរ​ៗ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​ធាក់​ផ្តួល​។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​នឹង​ផ្លូវ​លេខ​២០៨ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ យ៉ យ៉ាំ​ង​ថាវ ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់​នៅផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​៣៦៩ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ និង​ទី​២-​ឈ្មោះ ម៉ា​ន់ ម៉េ​ង​ហួរ ជនជាតិ​ខ្មែរ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ មុន​ពេល​កើតហេតុ ក្រុម​នារី​រង​គ្រោះ​វ័យក្មេង​ទាំង​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ពី​ផ្សារ​ធំ​ថ្មី ទៅ​ផ្សា​របឹង​កេងកង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដើម្បី​រក​ទិញ​របស់របរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ពួក​នាង​ៗ​ជិះ​មក​ដល់​ចំណុច​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង ១B-៧៥៣៧ មួយ​គ្រឿង​មក​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ពណ៌​ខ្មៅ​ដែល​មាន​លុយ​ចំនួន​១៩០​ដុល្លារ​យក​ទៅ​បាត់​។ ភ្លាម​នោះ ពួក​នាង​ក៏​បាន​ស្រែក​ឆោឡោ​ថា ចោរ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដែល​កំពុង​តែ​ដើរ​ល្បាត​ជិះ​ដេញ​តាម​ធាក់​ផ្តួល និង​ចាប់​បាន​តែ​ម្តង ហើយ​កាបូប​នោះ​ត្រូវ​បាន​ធ្លាក់​បាត់​។

ក្រោយ​ពេល​កើតហេតុ ក្រុម​នារី​វ័យក្មេង​រង​គ្រោះ​ទាំង​៣​នាក់​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុ​ស្ត៍​បឹង​រាំង ហើយ​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​ទាំង​២​នាក់​ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ រួច​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​កាន់​ង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ