ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​បា​ឡែ​ន​១​គ្រឿង មាន​អ្នក​យក​ទៅ​ប្លុង​ចោល​៤​ថ្ងៃ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​ប្រជា​ការពារ​ភូមិ​ឲ្យ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង ប្លុង​ចោល​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ មិនឃើញ​ម្ចាស់​ទៅ​យក​វិញ​សោះ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​យក​រថយន្ត​នោះ​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ផ្ទះ​វី​ង​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កកាប​២…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​ប្រជា​ការពារ​ភូមិ​ឲ្យ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង ប្លុង​ចោល​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ មិនឃើញ​ម្ចាស់​ទៅ​យក​វិញ​សោះ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​យក​រថយន្ត​នោះ​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ផ្ទះ​វី​ង​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កកាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយ​ខ្លាច​មាន​បញ្ហា​បទល្មើស​កើតឡើង នាំ​ឲ្យ​គាត់​មានទោស​ទណ្ឌ ទើប​មិន​អាច​នៅ​ស្ងៀម​បាន ហើយ​ក៏​រាយការណ៍​ទៅ​កម្លាំង​ប្រជា​ការពារ​ភូមិ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧​។ ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ខាងលើ​នោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-4642 ដោយ​មិន​ត្រូវ​បាន​គេ​ដឹង​ថា តើ​ម្ចាស់​របស់​វា​ឈ្មោះ​អ្វី មាន​ទីលំនៅ​នៅឯណា​នោះ​ទេ​។ មិនតែប៉ុណ្ណោះ​ក៏​មិន​បានដឹង​ថា មាន​បញ្ហា​អ្វី​ដែរ​ទើប​បានជា​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​បែប​នេះ ព្រោះ​មិន​មាន​នរណា​បានឃើញ​គេ​បើករថយន្ត​ទៅ​កាន់​ចំណុច​នោះ​ដោយ​ផ្ទាល់​ភ្នែក​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​មានការ​សង្ស័យ​ថា រថយន្ត​នេះ​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ខាងលើ​ពេល​យប់ ហើយ​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៨ ខែធ្នូ ក្រោយ​ពី​ភ្ញាក់ពីដេក​បានឃើញ​រថយន្ត​នោះ​នៅ​កន្លែង​កើតហេតុ​បាត់​ហើយ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ​។

ពួក​គាត់​មិន​បានដឹង​ថា តើ​ម្ចាស់​មាន​បញ្ហា​អ្វី​ទើ​យក​ទៅ​ប្លុង​ចោល ឬ​ក៏​ត្រូវ​ក្រុម​ចោរលួច​យក​ពី​ទីតាំង​ណាមួយ​រួច​យក​ទី​ប្លុង​ចោល​នៅ​កន្លែង​មួយ​នោះ​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា​នៅ​ក្នុង​រថយន្ត​នោះ​មាន​អ្វី​ប្លែក​នោះ​ដែរ​។ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​សង្ស័យ​ថា​ជា​របស់​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ប្រៃ​សិន ផា​រ៉ា​ន់​កុ​ល​ក្រិត​ទី​យ៉ា ស្នាក់​នៅផ្ទះ​លេខ​២ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ហើយ​បាន​បើក​យក​ទៅ​ទុក​ចោល​នៅ​ទីនោះ​រួច​ក៏​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ថៃ​បាត់​។ ប៉ុន្តែ​ទោះបី​បែប​ណា​រហូត​ដល់​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​បាន​ឆែកឆេរ​ខាងក្នុង​រថយន្ត​នៅឡើយ ព្រោះ​រថយន្ត​ជាប់​សោ ហើយ​ក្រោយ​ពេល​ឆែក​ទើប​ដឹង​ថា​មាន ឬ​គ្មាន​អ្វី​នៅ​ក្នុង​នោះ​៕


https://youtu.be/udazXaelYM0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ