ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសាង់សង​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​ដែល​គ្រប់​គ្នា​ឆ្ងល់​ពេល​នេះ​អាជ្ញាធរ​រៀបចំ​គ្រប់​អស់ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គន់​អនាម័យ​ចំនួន​២០ បន្ទប់​ងូតទឹក​២៧​បន្ទប់ រួម​ទាំង​បណ្តាញទឹក និង​ភ្លើង​អគ្គិ​ស នី​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្លើង និង​ត​ភ្ជាប់​នៅ​តាម​ផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​ទាំង​១៥៣​គ្រួ សារ​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្រោយ​ពី​ផ្ទះ​បណ្តោះអាសន្ន​នេះ​បាន​ស្ថាបនា​រួចរាល់ ។…

រាជធានី​ភ្នំពេញ ៖ បង្គន់​អនាម័យ​ចំនួន​២០ បន្ទប់​ងូតទឹក​២៧​បន្ទប់ រួម​ទាំង​បណ្តាញទឹក និង​ភ្លើង​អគ្គិ​ស នី​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្លើង និង​ត​ភ្ជាប់​នៅ​តាម​ផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​ទាំង​១៥៣​គ្រួ សារ​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្រោយ​ពី​ផ្ទះ​បណ្តោះអាសន្ន​នេះ​បាន​ស្ថាបនា​រួចរាល់ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​សង់ផ្ទះ​បណ្តោះអាសន្ន​ជូន​ប្រជាពលរដ្ឋ​១៥៣ គ្រួសារ​ដែល​ត្រូវ​រើ​ចេញពី​ប្រឡាយ​ស្ទឹង​មាន​ជ័យ​រួចរាល់ ថ្ងៃ​ទី​០៨ ធ្នូ ក្រុមការងារ​បាន​ចុះ​រៀប​ចំការ​តម្លើង​បង្គន់​ចំនួន​២០​បង្គន់ បន្ទប់​ងូតទឹក​ចំនួន​២៧​បន្ទប់ កា​រត​ភ្ជាប់​បណ្តាញទឹក និង​ភ្លើងអគ្គិសនី តាម ផ្ទះ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​សាងសង់​ប្រឡាយ​បេតុង ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រឡាយ​ស្ទឹង​មាន​ជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​ន៏​នោះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២​នោះ​គឺ​ខណ្ឌ​មាន ជ័យ និង​ខណ្ឌ​សែន​សុខ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ និង​រង​ផល​ប៉ះពាល់​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំង​អស់នេះ​នឹង​ទទួល​បាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ