ស្ថិតិបានបង្ហាញថា នៅក្នុងប្រទេសថៃ អ្នកជំងឺដែលមាន«ជំងឺមហារីកក្រពេញអូវែ» មានការកើនឡើងប្រមាណជា៥០០០ទៅ៦០០០នាក់ជារៀងរាល់ឆ្នាំ និងត្រូវចាត់ទុកថាជាជំងឺដែលអាចឆក់យកជីវិតរបស់អ្នកជំងឺ និងគ្រោះថ្នាក់បំផុតមួយក្នុងចំណោមជំងឺមហារីកផ្សេងៗនៃប្រដាប់ភេទស្ត្រី ។
លោកវេជ្ជបណ្ឌិត Dr. Kamol Pataradool ឯកទេសផ្នែកជំងឺមហារីក សម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យវេជ្ជថានី ឱ្យដឹងថា ជំងឺមហារីកក្រពេញអូវែអាចត្រូវបានរកឃើញនៅលើស្ត្រីគ្រប់វ័យ តែភាគច្រើនកើតលើស្ត្រីដែលមានអាយុ៥០ឆ្នាំ ឬក្នុងអំឡុងពេលអស់រដូវ។
ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះស្ត្រីដែលមានអាយុតិចអាចចាប់ផ្តើមមានហានិភ័យនៃមហារីកអូវែខ្ពស់ជាងមុន ។ នេះប្រហែលជាដោយសារតែមានភាពមិនប្រក្រតីនៃហ្សែន ឬដោយការបរិស្ថានជុំវិញដែលបានផ្លាស់ប្តូរ របបអាហារ និងជាតិពុលក្នុងបរិយាកាសបានកើនឡើង ។ ជំងឺមហារីកក្រពេញអូវែ នៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ។

ស្រី្តដែលអាចមានហានិភ័យច្រើនក្នុងការកើតជំងឺមហារីកក្រពេញអូវែមានដូចជា៖
-ស្ត្រីដែលការមករដូវលឿន និងយឺតជាងការកំណត់ ។
-អ្នកដែលមិនមានកូន ឬពិបាកក្នុងការមានកូន ។
-ស្ត្រីដែលមានសាច់ញាតិជិតស្និទ្ធដែលមានជំងឺមហារីកក្រពេញអូវែ ។
-ដំបៅស្បែកដោយសារការបញ្ចេញពងអូវុលម្តងហើយម្តងទៀតនៃក្រពេញអូវរែក្នុងរយៈពេលយូរ ជាមូលហេតុមួយដែលជំរុញឱ្យមានជំងឺមហារីកក្រពេញអូវែរបាន ។ ប៉ុន្តែស្ត្រីដែលមានមានកូន ហើយបំបៅកូនដោយទឹកដោះម្តាយ និងការប្រើថ្នាំពន្យារកំណើតជាយូរមកហើយ រួមទាំងការក្រៀវអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែរបាន ។
លោកវជ្ជបណ្ឌិតបន្តទៀតថា ជាទូទៅជំងឺមហារីកក្រពេញអូវែរជាញឹកញាប់មិនមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូងទេ រោគសញ្ញាជាធម្មតាកើតមាននៅពេលដែលជំងឺមហារីកបានរីករាលដាលរួចទៅហើយ ។ សម្រាប់រោគសញ្ញាដែលជួបជាញឹកញាប់មានដូចជា៖
-មានអារម្មណ៍ថាមានដុំក្នុងពោះ ។
-មានផ្ទៃពោះធំធាត់ឡើង ឬមានទឹកក្នុងក្រពះ ។
-ឈឺពោះ និងការបាត់បង់ចំណង់
អាហារ ។
-ចំពោះអ្នកជំងឺដែលមានជំងឺមហារីកក្រពេញអូវរែនៃអ៊័រម៉ូនភេទ អាចមានភាពមិនប្រក្រតីនៃការមករដូវជាដើម ។ ទាំងនេះគឺជារោគសញ្ញានៃជំងឺមហារីក្រពេញអូវរែ អ្វីដែលជាការប្រសើរបំផុត ស្ត្រីគួរតែពិនិត្យដៃស្បូនឱ្យបានយ៉ាងតិចមួយឆ្នាំម្តងទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ