ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ត្រូវ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​មន្ដ្រី​ជំនាញ​សុវត្ថិភាព​ចរាចរណ៍?

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​វិសោធនកម្ម​ច្បាប់ និង​មាត្រា ថ្មី​ៗ​មួយ​ចំនួន​សម្រាប់​ឈាន​ទៅ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​តាម​រាជធានី​-​ខេត្ដ ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​។​ ​លោកស្រី ម៉ែ​ន ចាន់​សុ​កុ​ល…

​រាជធានី​ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​វិសោធនកម្ម​ច្បាប់ និង​មាត្រា ថ្មី​ៗ​មួយ​ចំនួន​សម្រាប់​ឈាន​ទៅ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​តាម​រាជធានី​-​ខេត្ដ ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​។​

​លោកស្រី ម៉ែ​ន ចាន់​សុ​កុ​ល ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​នៃ​ក្រសួង​សាធា​រណការ​ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដី​ពី «​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​រឹត​បន្ដឹង​អនុវត្ដ​ច្បាប់​» កាលពី​ពេល​ថ្មី​ៗ​នេះ នា​ទីស្ដីការក្រសួង​សាធារណការ​ថា ការ​រៀបចំ​បណ្ដុះបណ្ដាល នេះ​ឡើង​ក្នុង​គោលដៅ​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​មន្ដ្រី​​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​មន្ទីរ​សាធារណការ​រាជធានី​-​ខេត្ដ​ទាំង​២៥ ដើម្បី​ផ្សព្វផ្សាយ​បន្ដ​ដល់​ប្រជាពលរដ្ឋ ឱ្យ​យល់​ដឹង​អំពី​ច្បាប់ និង​ការ​ចូលរួម​គោរព​ច្បាប់​ឱ្យ​បាន​​គ្រប់​ៗ​គ្នា​។

​លោកស្រី​បាន​បន្ថែម​ទៀត​ថា ក្រសួង​សាធារណការ បាន​ផលិត​ស្ព​ត​អប់រំ​ចំនួន​៥​ស្ព​ត ក្នុង​នោះ ស្ព​ត​ចំនួន​៣ និយាយ​អំពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម ឥទ្ធិពល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​១​ស្ព​ត និយាយ​អំពី​ការ​ប្រើប្រាស់ ផ្លូវ​ទាក់ទង​នឹង​សញ្ញា​ចរាចរណ៍ និង​ស្ព​ត​អប់រំ​មួយទៀត និយាយ​អំពី​ជីវិត​ពិត របស់​កុមារី​ម្នាក់​ដែល​ទទួល​រងគ្រោះថ្នាក់​ចរា​ចរណ៍​តាំងពី​អាយុ​៤​ឆ្នាំ បណ្ដាល​ឱ្យ​ពិការ​ជើង​ម្ខាង ​និង​បាន​បន្សល់​ទុក​នូវ​ទុក្ខសោក​ដល់​ក្រុម​គ្រួសារ និង​កុមារ​កម្ពុជា​ទាំងមូល​ផង​ដែរ​។​

​សូម​រម្លឹក​ថា ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវ​បាន​រដ្ឋ សភា​ធ្វើ វិសោធនកម្ម​ចំនួន​៩​មាត្រា ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ប័ណ្ណបើកបរ សម្រាប់​ម៉ូតូ ដែល​ពី​មុន​បាន​កំណត់​ប្រភេទ​ប័ណ្ណបើកបរ​ក​១ និង​ប្រភេទ​ក​២​។ ប៉ុន្ដែ​ក្រោយ​ពី​ធ្វើ​វិសោធនកម្ម​ច្បាប់​រួច​គឺ កំណត់​តែ​១​ប្រភេទ​ប៉ុណ្ណោះ ដែល​តម្រូវ​ឱ្យ​ទោចក្រយាន​​​យន្ដ​ដែល​មាន​កម្លាំង​លើស​ពី ១២៥ សេ​សេ ឡើង​ទៅ ទើប​មាន​ប័ណ្ណបើកបរ​។

​សូម​ជម្រាប​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក៏​បាន​ផ្ដោត​ទៅ​លើ​ការ​ដាក់​ទោសទណ្ឌ​ និង​ការ​ផាកពិន័យ​ដល់​អ្នកបើកបរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ​និង​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ដ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ