ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារកុងតឺន័រសឃ្វែរ​ ​ចោទថៅកែផ្សារ​មិនគោរព​កិច្ច​សន្យា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អាជីវករ​ផ្សារ «ខិ​ន​ថេ​នើ​រស​ឃ្វែ​រ» ប្រមាណ​ជាង​១០​នាក់ ដែល​​បាន​​ធ្វើ​សំណើ​សុំ​រំលាយ​កិច្ចសន្យាជួល​តូបបាន​ចោទប្រកាន់​ថា លោក តាំង វេ​ង​ហេង ថៅកែ​ផ្សា​រ​ខិន​ថេ​នើ​រស​ឃ្វែ​រ…

រាជធានី​ភ្នំពេញ​ ៖ ​អាជីវករ​ផ្សារ «ខិ​ន​ថេ​នើ​រស​ឃ្វែ​រ» ប្រមាណ​ជាង​១០​នាក់ ដែល​​បាន​​ធ្វើ​សំណើ​សុំ​រំលាយ​កិច្ចសន្យាជួល​តូបបាន​ចោទប្រកាន់​ថា លោក តាំង វេ​ង​ហេង ថៅកែ​ផ្សា​រ​ខិន​ថេ​នើ​រស​ឃ្វែ​រ មិន​គោរព​កិច្ច សន្យា និង​ការ​សន្យា​របស់​ខ្លួន ក្នុង​ការ​រៀបចំ​ផ្សារ​ឱ្យ​​ដំណើរការបាន​ល្អ​ ហើយ​ទទូច​សុំ​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឱ្យ​​ពួក​គេ​បាន​ចុះ​ទៅ​រុះរើយក​របស់របរ​ខ្លួន ដែល​រៀបចំ​តុបតែង​តូប​នោះ ។ ផ្សារ «ខិ​ន​ថេ​នើ​រស​ឃ្វែ​រ» នេះ​ មាន​ទីតាំងស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សម្តេច ​ជា ស៊ី​ម ក្នុងភូមិច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​ព្រមព្រៀង​គ្នា​បើក​ដំណើរ​លក់​តាំងពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ ២០១៧ ដោយ​ពុំ​ទាន់​បើក​សម្ពោធ​​នៅឡើយ​ទេ ។

តាម​អាជីវករចំនួន ១៧​តូប ក្នុង​ចំណោម​៣៦​តូប ដែល​លក់ដូរ​ជុំវិញ​ឆាក​បានអោយ​ដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា មក​ជួល​តូប​លក់​ភេសជ្ជៈ នៅ​ក្នុង​ផ្សារ នោះ​តាំងពី​ថ្ងៃ​ទី​១​ខែកញ្ញា ដោយ​ជួល​តូប​ក្នុង​តម្លៃ៦០០​ដុល្លារ​ក្នុង​មួយ​ខែ ។​នៅ​ពេល​លក់ដូរ​បាន​ប្រមាណ​ជិត ១​ខែ អាជីវករ​ក៏​បាន​ជូនដំណឹង​សុំ​រំលាយ​កិច្ចសន្យា និង​ទាមទារ​សំណង​ប្រាក់​កក់ និង​ថ្លៃ​ខូចខាត​ក្នុង​ការ​ជួសជុល​តូប​ពី​ភាគី​ម្ចាស់​ផ្សារ ដោយ​មូលហេតុ​ថា ថៅកែ​ផ្សារ​មិន​គោរព​កាតព្វកិច្ច​ដូច​មាន​ចែង ក្នុង​កិច្ចសន្យាជួល​តូប​សម្ពោធ​ផ្សារ​ថ្ងៃ​ទី​១​ខែកញ្ញា ឆ្នាំ ២០១៧​និង​មិន​គោរព​ការ​សន្យា​ផ្ទាល់មាត់​ថា​នាំ​ភ្ញៀវ ទេសចរណ៍ មក​លេង​ផ្សារ​រាត្រី ខិ​ន​ថេ​នើ​រស​ឃ្វែ​រ (CONTAINER SQUARE), ការ​ប្រគំ​តន្ត្រី ដែល​មាន​ក្រុម​តន្ត្រី​ខ្មែរ ថៃ និង​ហ្វី​លី​ពី​ន ហើយ​ឆាក​តន្ត្រី វិល និង​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន ផ្សេង​ៗ​ដើម្បី​ជួយ​លើកកម្ពស់​ដំណើរការ​អាជីវកម្ម តែ​ផ្ទុយ​ទៅ​វិញ​គ្មាន តាម​ពិត​គឺជា​ការ​បោកប្រាស់​តែ​ប៉ុណ្ណោះ​។

តាម​អាជីវករ​ទាំងនោះ​បានអោយ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ផ្សារ​បាន​ដំណើរការ ពួក​គាត់​បាន​ស្នើរ​សុំ​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា ផ្សេង​ៗ ទាក់ទិន​ដំណើរការ​អាជីវកម្ម​ក្នុង​ផ្សារ ដូច​ជា អោយ​ជួយ​សម្រួល ប្រព័ន្ធ​ទឹក ភ្លើង ដែល​មិន​អាច​ប្រើប្រាស់​បាន គ្រប់គ្រាន់ បញ្ហា​ចំណតរថយន្ត ម៉ូតូ​អោយ​បាន​ត្រឹមត្រូវ សម្រាប់ អាជីវ​កម្ម និង​អតិថិជន និង​បញ្ហា​ផ្សេង​ៗ​ទៀត ខាង​ក្រុមហ៊ុន ផ្សារ មិន​ដោះស្រាយ​សម​ស្រប និង​ប្រើ​ពាក្យ ពេចន៍ ​ប្រមាថ ហើយ​គិតតែ​គំរាមកំហែង​អោយ​បង់ថ្លៃ​តូប ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​អាជីវករ ជូនដំណឹង​សុំ​រំលាយ​កិច្ចសន្យា ក្រោយមក មានការ​ប្ដឹងផ្ដល់​គ្នា​ទៅ​សង្កាត់ ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​រុះរើ​សម្ភារៈ ។

តាម​កំណត់ហេតុ របស់​សាលាសង្កាត់​គោ​កឃ្លាំង បានអោយ​ដឹង​ថា ខាង​អាជីវករ សុំ​រុះរើ​យក​សម្ភារៈ របស់​ខ្លួននៅ​ក្នុង​តូប​វិញ ដែល​អាជីវករ​បាន​ចំណាយ ក្នុង​ការ​តុបតែង ព្រមទាំង​សុំ​ដក​យក​ប្រាក់កក់​វិញ​។ ចំណែក ខាង​ផ្សារ មិន​អាច​អោយ​រុះរើ​យក​សម្ភារៈ​តុបតែង​បាន​ទេ ចោទ​ថា អាជីវករ​មិន​បាន​បង់ប្រាក់ ឈ្នួល​សម្រាប់​​​ខែវិច្ឆិកា​ ។​ ចំពោះ​ប្រាក់​កក់​ក្រុមហ៊ុន​មិន​ប្រគល់​អោយ​វិញ​ទេ ព្រោះ​ធ្វើ​កុងត្រា ៥​ឆ្នាំ អាជីវករ​ឈប់​មុន​កិច្ច​កុងត្រា ។​លុះ​ក្រោយមក ខាង​ក្រុមហ៊ុន ក៍បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​រក្សា​ការពារ​។ នៅ​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ សាលាដំបូង រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​ចាត់​ចែង​​ជា​បណ្ដោះអាសន្ន ដោយ សម្រេច អោយ​កូនបំណុល​ជា​អាជីវករ ចំនួន ១២​នាក់ រុះរើ សម្ភារៈ​ចេញពី​តូប​ផ្សា​រខិន​ថេ​នើ​រស​ឃ្វែ​រ (CONTAINER SQUARE), និង​ប្រគល់​តូប​អោយ​ម្ចាស់បំណុល​គ្របគ្រង​ជា​បណ្ដោះអាសន្ន​។

តាម​អាជីវករ បានអោយ​ដឹង​ទៀត​ថា មូលហេតុ ដែល​នាំ​អោយ​អាជីវករ​រំលាយ​កិច្ចសន្យា នោះ​ដោយសារ​តែ​ថៅកែ​ផ្សារ​មិន​បាន​គោរព​កិច្ចសន្យា និង​តាម​ការ​សន្យា​របស់​ខ្លួន ព្រមទាំង​មិន​បាន​ដោះស្រាយ​បញ្ហា​ផ្សារ​ដូច​ជា​ទឹក ភ្លើង ដែល​ប្រើ​មិន​គ្រប់គ្រាន់ តើ​ពូក​គាត់​រកស៊ី​យ៉ាងម៉េច ។ នៅ​ពេល​រំលាយ​កិច្ចសន្យា ពួក​គាត់​មាន​សិទ្ធិ រុះរើ​របស់របរ​ខ្លួន ដែល​តុបតែង​មក​វិញ ព្រោះ​ផ្សារ​មាន​តែ ទូរ​ដែក កុងតឺន័រ​កញ្ចាស់​ពុក​ដាច់​តែ​ប៉ុណ្ណោះ​។ មិនតែប៉ុណ្ណោះ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦​ល្ងាច​ថៅកែ​ផ្សារ​បាន​កាត់​សោ​តូប​ពួក​គាត់​ដែល​តុបតែង​រួច​យក​ទៅ​ជួល​អោយ​អាជីវករ​ផ្សេង​ទៀត​។ អាជីវករ ក៍បាន​ទទូច​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បញ្ឈប់​រាល់​សកម្មភាព​នៅ​លើ​តូប​ដែល​មាន​ជម្លោះ ដើម្បី​រង់ចាំ​ដីកា​អនុវត្ត ទៅ​លើ​ដីកា​បណ្ដោះអាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទោះបីជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​ពុំ​បាន​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​ថៅកែ​ផ្សារ​ឡើយ ។

អត្ថបទសរសេរ ដោយ