ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​សម្រាល​ដោយ​ការ​វះកាត់​ធ្ងន់​ជាង​ទារក​កើត​ដោយ​ធម្មជាតិ

7 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ទារក​ដែល​សម្រាល​ដោយ​ការ​វះកាត់​មាន​ទម្ងន់​ធ្ងន់់​ជាង​ទារក​ដែល​កើត​ដោយ​ធម្មជាតិ ។ ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ញូ​វ​យ៉​កបាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​កើត​ដោយ​ការ​វះកាត់​អាច​នឹង​មាន​ចំនួន​បាក់តេរី​ល្អ និង​អាក្រក់​មិន​ស្មើគ្នា​នៅ​ក្នុង​ពោះវៀន​របស់​ពួក​វា​ដែល​ធ្វើ​ឱ្យ​ពួក​វា​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​ជ្រុល ។ ក្រុម​ស្រាវជ្រាវ​និយាយ​ថា ការ​សម្រាលកូន​ដោយ​ការ​វះកាត់​ដែល​មាន​សារសំខាន់​ក្នុង​ការ​ផ្តល់​កំណើត​ប្រហែល​១៥%​ត្រូវ​បាន​គេ​អនុវត្ត​ហួសកំណត់ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា​៥០%​នៃ​ការ​ផ្តល់​កំណើត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល អ៊ី​រ៉​ង់…

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ទារក​ដែល​សម្រាល​ដោយ​ការ​វះកាត់​មាន​ទម្ងន់​ធ្ងន់់​ជាង​ទារក​ដែល​កើត​ដោយ​ធម្មជាតិ ។

ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ញូ​វ​យ៉​កបាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​កើត​ដោយ​ការ​វះកាត់​អាច​នឹង​មាន​ចំនួន​បាក់តេរី​ល្អ និង​អាក្រក់​មិន​ស្មើគ្នា​នៅ​ក្នុង​ពោះវៀន​របស់​ពួក​វា​ដែល​ធ្វើ​ឱ្យ​ពួក​វា​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​ជ្រុល ។

ក្រុម​ស្រាវជ្រាវ​និយាយ​ថា ការ​សម្រាលកូន​ដោយ​ការ​វះកាត់​ដែល​មាន​សារសំខាន់​ក្នុង​ការ​ផ្តល់​កំណើត​ប្រហែល​១៥%​ត្រូវ​បាន​គេ​អនុវត្ត​ហួសកំណត់ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា​៥០%​នៃ​ការ​ផ្តល់​កំណើត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល អ៊ី​រ៉​ង់ និង​សាធារណរដ្ឋ​ដូ​មី​និក​គឺជា​ការ​សម្រាល​ដោយ​ការ​វះកាត់ ។

ពួក​គេ​សង្ឃឹមថា ការ​ស្រាវជ្រាវ​របស់​ពួក​គេ​នឹង​ជួយ​ទប់ស្កាត់​ការ​សម្រាលកូន​ដោយ​ការ​វះកាត់​ដែល​មិន​ចាំបាច់ និង​ធ្វើ​ឱ្យ​អត្រា​កើនឡើង​នៃ​ការ​ធាត់​ជ្រុល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថយ​ចុះ ។

ចំពោះ​ការ​ស្រាវជ្រាវ​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​សត្វ​កណ្តុរ​ចំនួន​៣៤​ក្បាល​ដែល​បាន​កើត​ដោយ​ការ​វះកាត់ និង​កណ្តុរ​ចំនួន​៣៥​ក្បាល​កើត​តាម​ធម្មជាតិ ។

ពួក​គេ​បាន​តាមដាន​ទម្ងន់​របស់​សត្វ​កណ្តុរ និង​វិភាគ​បាក់តេរី​ពោះវៀន​របស់​ពួក​វារ​ហូត​ដល់​ពួក​វា​រីក​លូតលាស់​ពេញវ័យ ។

សត្វ​កណ្តុរ​ដែល​បាន​កើត​ដោយ​ការ​វះកាត់​បាន​ឡើង​ទម្ងន់​ប្រហែលជា​៣០%​ច្រើន​ជាង​កណ្តុរ​ដែល​កើត​ដោយ​ធម្មជាតិ ។

ជា​ពិសេស​សត្វ​កណ្តុ​រញី​ដែល​បង្កើតកូន​ដោយ​ការ​វះកាត់​ឡើង​ទម្ងន់​៧០%​ច្រើន​ជាង​សត្វ​កណ្តុរ​ដែល​បាន​កើតកូន​តាម​ប្រដាប់​ភេទ ។

ការ​កើនឡើង​យ៉ាង​ខ្លាំង​នេះ​ទាក់ទង​ទៅ​នឹង​ភាព​ខុស​ប្លែក​គ្នា​នៃ​បាក់តេរី​ដែល​រក​ឃើញ​ក្នុង​ពោះវៀន​របស់​សត្វ​កណ្តុ​រទាំង​២​ក្រុម ។

លោកស្រី​វេជ្ជបណ្ឌិត Maria Dominguez-Bello ដែល​ជា​អ្នកនិពន្ធ​ការ​ស្រាវជ្រាវ​និយាយ​​ថា ៖«​ការ​សិក្សា​របស់​យើង​គឺជា​ការ​សិក្សា​លើក​ដំបូង​ដើម្បី​បង្ហាញ​ពី​ការ​ទាក់ទង​នៃ​ការ​សម្រាលកូន​ដោយ​ការ​វះកាត់ និង​ការ​ឡើង​ទម្ងន់​ចំពោះ​ថនិកសត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ