ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែដឹងថា ​ធ្វើ​ដំណើរ​ពេល​ណា​មាន​សុវត្ថិភាព

6 ឆ្នាំ មុន

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​នៅ​ពេល​ធ្វើ​ដំណើរ ទោះ​វា​ជា​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ឬ​ដើរ​នៅ​ឧទ្យាន ឬ​ការ​ដើរ​ឆ្ងាយ​ក៏​ដោយ ។ គ្រូពេទ្យ​ភាគច្រើន​នឹង​ណែនាំ​អ្នក​មិន​ឱ្យធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក្នុង​អំឡុង​ត្រីមាស​ទី​១ ឬ​១២​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ។ ទោះជា​យ៉ាងណា​ក្តី…

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​នៅ​ពេល​ធ្វើ​ដំណើរ ទោះ​វា​ជា​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ឬ​ដើរ​នៅ​ឧទ្យាន ឬ​ការ​ដើរ​ឆ្ងាយ​ក៏​ដោយ ។

គ្រូពេទ្យ​ភាគច្រើន​នឹង​ណែនាំ​អ្នក​មិន​ឱ្យធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក្នុង​អំឡុង​ត្រីមាស​ទី​១ ឬ​១២​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ។ ទោះជា​យ៉ាងណា​ក្តី នៅ​ពេល​អ្នក​ឆ្លងកាត់​ត្រីមាស​ទី​១​និង​មាន​គម្រោង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ពេលវេលា​ដែល​ល្អ​បំផុត​គឺ​ត្រីមាស​ទី​២​ចាប់ពី​ខែ​ទី​៤​ដល់​ខែ​ទី​៧​នៃ​ការ​មាន​ផ្ទៃពោះ ។

ប៉ុន្តែ​យើង​សូម​ណែនាំ​ថា​អ្នក​មិន​ត្រូវ​សម្រេចចិត្ត​ឆាប់រហ័ស​ពេក​ទេ ឬ​រៀបចំ​គម្រោង​ធ្វើ​ដំណើរ​ដែល​លំបាក​ក្នុង​កំឡុង​ពេល​នេះ ។ អ្នក​គួរតែ​យកចិត្តទុកដាក់​ថា​ការ​ធ្វើ​ដំណើរ​របស់​អ្នកជា​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​រីករាយ និង​មិនសូវ​មាន​ភាព​តានតឹង ។ ប៉ុន្តែ​មុន​ពេល​អ្នក​ចេញ​ធ្វើ​ដំណើរ សូម​ប្រាកដ​ថា​អ្នក​បាន​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក។

ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​ត្រីមាស​ទី​២​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​៖

-​ដោយសារ​សរីរាង្គ សំខាន់​ៗ​របស់​កូន​អ្នក​បាន​លូតលាស់​ក្នុង​អំឡុង​ត្រីមាស​ទី​១​នោះ​អ្នកមាន​ឱកាស​តិច​ជាង​មុន​ក្នុង​ការ​រលូត​កូន​នៅ​ពេល​នេះ ។

-​រោគ​សញ្ញា​ចាញ់កូន និង​ក្អួតចង្អោរ​របស់​អ្នក​អាច​នឹង​ថយ​ចុះ ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មិនសូវ​ឈឺ​នៅ​តាម​ផ្លូវ ឬ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ។

-​អ្នក​ប្រហែលជា​បាន​ចាក់​វ៉ាក់សាំង​ដែល​ចាំបាច់​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​អ្នក​ត្រូវ​បានការ​ពារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ផ្សេង​ៗ ។ ទោះជា​យ៉ាងណា​ក្តី នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​ត្រូវ​រក្សា​អនាម័យ​ល្អ​ដូច​ជា​ការ​បរិភោគ​អាហារ​នៅ​កន្លែង​មាន​អនាម័យ លាងដៃ​មុន និង​ក្រោយ​ពេល​បរិភោគ​អាហារ​ជាដើម​ពីព្រោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​នៅ​ខ្សោយ​នៅឡើយ ហើយ​អ្នក​អាច​ឆ្លង​មេរោគ​បាន​គ្រប់ពេល ។

-​នៅ​ពេល​ដែល​អ្នក​ឆ្លង​ផុត​ត្រីមាស​ទី​២ វា​អាច​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​បន្ទាប់​ពី​ខែ​ទី​៧​ពីព្រោះ​ឱកាស​នៃ​ការ​កើតកូន​មិន​គ្រប់​ខែ​អាច​កើនឡើង ៕