ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ព្រមាន​ទាំង​4​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ក្នុង​វ័យ​កុមារ

6 ឆ្នាំ មុន

ជំងឺមហារីក​គ្រាប់​ឈាម និង​ជំងឺមហារីក​កូនកណ្តុរ​គឺជា​ជំងឺ​ដែល​កើត​ញឹកញាប់​បំផុត​ចំពោះ​ក្មេង​ប្រុស ខណៈ​ដែល​ជំងឺមហារីក​គ្រាប់​ឈាម និង​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​កើត​ច្រើន​ចំពោះ​ក្មេង​ស្រី ។ យើង​ពិតជា​មានការ​ខកចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ដឹង​រឿង​នេះ ប៉ុន្តែ​ការ​ដឹង​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ទាំងនេះ​ទាន់​ពេល​អាច​ជួយ ក្មេង​ៗ​ទាំងនោះ និង​ព្យាបាល​បាន​ទាន់​ពេលវេលា ។…

ជំងឺមហារីក​គ្រាប់​ឈាម និង​ជំងឺមហារីក​កូនកណ្តុរ​គឺជា​ជំងឺ​ដែល​កើត​ញឹកញាប់​បំផុត​ចំពោះ​ក្មេង​ប្រុស ខណៈ​ដែល​ជំងឺមហារីក​គ្រាប់​ឈាម និង​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​កើត​ច្រើន​ចំពោះ​ក្មេង​ស្រី ។

យើង​ពិតជា​មានការ​ខកចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ដឹង​រឿង​នេះ ប៉ុន្តែ​ការ​ដឹង​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ទាំងនេះ​ទាន់​ពេល​អាច​ជួយ ក្មេង​ៗ​ទាំងនោះ និង​ព្យាបាល​បាន​ទាន់​ពេលវេលា ។
ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ចំពោះ​កុមារ​ដែល​ឪពុក​ម្តាយ​គួរតែ​ដឹង​៖

១-​ជាំ និង​ហូរ​ឈាម
នេះ​គឺជា​រោគ​សញ្ញា​ទូទៅ​បំផុត​ចំពោះ​កុមារ​ដែល​មាន​ជំងឺមហារីក​គ្រាប់​ឈាម ។ ពួក​គេ​ជាំ ឬ​ហូរ​ឈាម​ខ្លាំង​បន្ទាប់​ពី​ត្រូវ​របួស ឬ​មានការ​ដាច់​រលាត់ ។ បញ្ហា​នេះ​កើតឡើង​ប្រសិន​បើ​សរសៃឈាម តូច​ៗ​នៅ​ក្នុង​ខ្លួន​មានការ​ដាច់​រលាត់​ហូរ​ឈាម​រួច​ទៅ​ហើយ ។ ទោះជា​យ៉ាងណា ប្រសិនបើ​ចំនួន​ផ្លា​កែ​ត​មាន​កម្រិត​ខ្ពស់ ការ​កកឈាម​នឹង​កើតឡើង​លឿន​ដើម្បី​ព្យាបាល​របួស​នេះ ។ ប៉ុន្តែ​បើ​មាន​ស្នាម​ជាំ​ញឹកញាប់ អ្នក​គួរតែ​កត់សម្គាល់​ពី​វា​ឲ្យ​បាន​ដិត​ដល់​ព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ខាងលើ ។

២-​គ្រុន​ញឹកញាប់
ការ​បង្ក​រោគ​ដោយ​វីរុស និង​បាក់តេរី​អូស​បន្លាយពេល​ដ៏​យូរ​ច្រើន​កើត​ចំពោះ​កុមារ​ដែល​មាន​ជំងឺមហារីក​គ្រាប់​ឈាម ។ គោ​លិ​កា​ឈាមស​របស់​ពួក​គេ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ទោះបីជា​បាន​ប្រើប្រាស់​ថ្នាំ​ផ្សះ និង​ការ​ព្យាបាល​ដទៃ​ទៀត​ក៏​ដោយ ។

៣-​ឈឺពោះ និង​មិន​ឃ្លាន
ការ​ស្រក​ទម្ងន់​ជា​ទូទៅ​ច្រើន​កើត​លើ​កុមារ​ដែល​មាន​ជំងឺមហារីក​ឈាម ដោយសារ​កោសិកា​មហារីក​បណ្តាល​ឲ្យ​សរីរាង្គ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ (​ថ្លើម តម្រងនោម និង​អណ្តើក​) រលាក ដែល​នាំ​អោយ​មាន​រោគ​សញ្ញា​ទាំងនេះ ។

៤-​ពិបាក​ដកដង្ហើម
ការ​ដកដង្ហើម​អម​ដោយ​ការ​ឈឺចាប់​គឺជា​សញ្ញា​ដែល​ត្រូវ​ធ្វើការ​សង្គ្រោះ​បន្ទាន់ វា​កើត​ឡើង​ដោយសារ​តែ​កោសិកា​មហារីក​ធ្វើ​ឱ្យ​កូនកណ្តុរ និង​បំពង់​ស្រូបខ្យល់​ហើម ។ ក្មេង​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​ប្រភេទ​នេះ​តែងតែ​ក្អក​និង​ដកដង្ហើម​លឺ​សំលេង​ខ្លាំង ៕