ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ស​ង្ងំ​នៅ​បន្ទប់​ស្ងាត់​ៗ​តាម​ពិត​បែប​នេះ​សោះ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ដែល​ម្នាក់​ជិត​៣០​ឆ្នាំ និង​ម្នាក់​ទៀត​ជាង​៣០​ឆ្នាំទៅ​ហើយ ប៉ុន្តែ​មិន​ចេះ​គិត​នូវ​អ្វី សម្រាប់​អនាគត​ខ្លួនឯង និង​ក្រុម​គ្រួសារ ព្រមទាំង​សង្គម​ជាតិ​នោះ​ទេ បែរជា​យក​គ្រឿងញៀន​ធ្វើ​ជា​ត្រីមុខ ហើយ​បាន​នាំ​គ្នា​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ដែល​ម្នាក់​ជិត​៣០​ឆ្នាំ និង​ម្នាក់​ទៀត​ជាង​៣០​ឆ្នាំទៅ​ហើយ ប៉ុន្តែ​មិន​ចេះ​គិត​នូវ​អ្វី សម្រាប់​អនាគត​ខ្លួនឯង និង​ក្រុម​គ្រួសារ ព្រមទាំង​សង្គម​ជាតិ​នោះ​ទេ បែរជា​យក​គ្រឿងញៀន​ធ្វើ​ជា​ត្រីមុខ ហើយ​បាន​នាំ​គ្នា​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​២ ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​២​នាក់ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​កង សុខ​ជាតិ អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សុខ សា​រ៉េ​ន អាយុ​៣៧​ឆ្នាំ ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ដែល​នគរបាល​ដកហូត​បាន​ពី​អ្នក​ទាំង​២​នេះ​មិន​មាន​ថ្នាំ​ញៀន​នោះ​ឡើយ គឺ​មាន​តែ​ឧ​បករ​ណ៌​សម្រាប់​ប្រើប្រាស់​១​កំ​ប្លេ​រ​តែ​ប៉ុណ្ណោះ ចំណែក​ថ្នាំ​ញៀន​ពួក​គេ​បាន​ប្រើប្រាស់​អស់ហើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សេព​គ្រឿងញៀន​ជា​មនុស្ស​អាវាសែ គ្មាន​គំនិត​រកស៊ី​ដោយ​សុចរិត​នោះ​ទេ ពួក​គេ​បាន​យក ពេលវេលា​ដើរ​ទាត់​ខ្យល់​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់ ប៉ះពាល់​ដល់​សង្គម ដោយ​បាន​នាំ​គ្នា​ចូល​ទៅ​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ។

ដោយសារ​មានការ​រាយ​ការ​ណ៌​ពី​ប្រជាពលរដ្ឋ​ជូន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​តែ​ម្ដង ។ ក​ម្លាំ​នគរបាល​អរគុណ​ខ្លាំង ណាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​សហការ​ណ៌​ផ្ដល់​ព័ត៌មាន ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជន​ខាងលើ ហើយ​កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ