ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទុះ​ទាញ​កាំបិតប៉័ងតោ​កា.ប់​ទាំង​កំរោល

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាទី ធ្វើការ​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្ដឹង​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ច្រូតស្រូវ​នៅ​ក្នុង​ស្រែ​ក្បែ​ផ្ទះ រួច​ជនសង្ស័យ​ស្ទុះ​យក​កាំបិតប៉័ងតោ​ទៅ​កាប់​ជន​រង​គ្រោះ​ដោយ​គ្មាន​មូល​ហេតុតែ​ម្តង ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ប​ង្អៃ​ក​ស្រុក ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​បន្ត​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​បន្ត…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាទី ធ្វើការ​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្ដឹង​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ច្រូតស្រូវ​នៅ​ក្នុង​ស្រែ​ក្បែ​ផ្ទះ រួច​ជនសង្ស័យ​ស្ទុះ​យក​កាំបិតប៉័ងតោ​ទៅ​កាប់​ជន​រង​គ្រោះ​ដោយ​គ្មាន​មូល​ហេតុតែ​ម្តង ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ប​ង្អៃ​ក​ស្រុក ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​បន្ត​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​រកា​ពក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។

លោក ង៉ា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឯម ឆើត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឃ្លោក បែក ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ច្រូតស្រូវ​នៅ​ស្រែ​ជិត​ផ្ទះ ។

លោក​អធិការ​នគរបាល​ស្រុក​បាទី បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​ច្រូតស្រូវ​តែ​ម្នាក់ឯង​សុខ​ៗ ស្រាប់តែ​ជនសង្ស័យ​បាន​ចុះ​កាប់​ជន​រង​គ្រោះ​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន មូលហេតុ​ស្រវឹងស្រា ។

លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា បាន​កសាង​សំណុំរឿង​គ្រប់គ្រាន់​អស់ហើយ នៅ​ព្រឹក​ថ្ងែ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៧ នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ