ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​​ប្រយ័ត្ន​ចំពោះ​ភាព​ឯកាដែល​​អ្នកមិន​​ចាប់​អារម្មណ៍ ព្រោះ​ប៉ះ​ពាល់​ច្រើន​ណាស់

6 ឆ្នាំ មុន

សារសំខាន់​សម្រាប់​អារម្មណ៍ គឺ​ការ​ទាក់ទង​ច្រើន​ក្នុង​សង្គម ការ​កែសម្រួល​អាកប្ប​កិរិយា និង​មុខងារ​នៃ​ការ​យល់​ដឹង​របស់​យើង ។ វា​ជំរុញ​តម្លៃ​នៃ​ភាព​មិន​គិត​ខ្លួនឯង​ជា​ធំ កិច្ច​សហប្រតិបត្តិការ ការ​យល់ចិត្ត និង​ភាព​ជា​បងប្អូន ។…

សារសំខាន់​សម្រាប់​អារម្មណ៍ គឺ​ការ​ទាក់ទង​ច្រើន​ក្នុង​សង្គម ការ​កែសម្រួល​អាកប្ប​កិរិយា និង​មុខងារ​នៃ​ការ​យល់​ដឹង​របស់​យើង ។ វា​ជំរុញ​តម្លៃ​នៃ​ភាព​មិន​គិត​ខ្លួនឯង​ជា​ធំ កិច្ច​សហប្រតិបត្តិការ ការ​យល់ចិត្ត និង​ភាព​ជា​បងប្អូន ។ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​អ្នក​ព្យាយាម​នៅ​ដាច់​ឆ្ងាយ​ពី​ក្រុម​សង្គម​របស់​អ្នក ?

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ឯកា​នៅ​ចំណុច​ណាមួយ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ប៉ុន្តែ​ភាព​ឯកា​រ៉ាំរ៉ៃ​គឺជា​ពេលវេលា​ដែល​អ្នក​នៅ​តែ​ម្នាក់ឯង​ដោយ​គ្មាន​ការ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ វិទ្យាសាស្ត្រ​ជឿ​ថា​វា​ជា​ឃាតករ​សាហាវ​ជាង​ភាពធាត់​ជ្រុល​ទៅ​ទៀត ។ ក្រៅពី​ភាព​ក្រៀមក្រំ​ដ៏​ជ្រាលជ្រៅ​ដែល​ភាព​ឯកា​បាន​បង្កើត​ឡើង វា​ក៏​អាច​គំរាមកំហែង​ដល់​ជីវិត​អ្នកផង​ដែរ ។

ខាងក្រោម​នេះ​គឺជា​ផលវិបាក​ចំពោះ​សុខភាព​នៃ​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​ឯកា ។

១-​ជំងឺ​បាក់ទឹកចិត្ត
ក្នុង​ចំណោម​ឥទ្ធិពល​នៃ​ភាព​ឯកា​ចំពោះ​សុខភាព​ផ្លូវចិត្ត​គឺ​ជំងឺ​បាក់ទឹកចិត្ត ។ ការ​សិក្សា​បាន​បង្ហាញ​ថា​បុគ្គល​ដែល​ចូល​ចិត្ត​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ ជា​ពិសេស​មនុស្ស​វ័យក្មេង​គឺ​មាន​ហានិភ័យ​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​បាក់ទឹកចិត្ត​។ ទោះបីជា​អត្រា​នៃ​ជំងឺ​បាក់ទឹកចិត្ត​អាច​មាន​កម្រិត ខុស​ៗ​គ្នា​ជាមួយ​ក្រុម​អាយុ​ខុស​គ្នា​ក៏​ដោយ ក៏​ការ​ទាក់ទង​រវាង​ភាព​ឯកា និង​ជំងឺ​បាក់ទឹកចិត្ត​នៅ​តែ​មាន​ស្ថិរភាព ។ ក្រៅពី​ការ​ចាប់ផ្តើម​មាន​ជំងឺ​បាក់ទឹកចិត្ត ភាព​ឯកា​ធ្វើ​ឱ្យ​យើង​មិនសូវ​ឲ្យ​តម្លៃ​ខ្លួនឯង ហើយ​ក៏​អាច​បង្កើន​ភាព​តានតឹង​អារម្មណ៍​ភ័យ​ខ្លាច​នៃ​ការ​វាយតម្លៃ​អវិជ្ជមាន ការ​ថប់​អារម្មណ៍ ខឹង ទុទិដ្ឋិនិយម ។

២-​គេង​មិន​គ្រប់គ្រាន់
ការ​គេង​មិន​គ្រប់គ្រាន់​គឺជា​ផលវិបាក​មួយទៀត​នៃ​ភាព​ឯការ​រ៉ាំរ៉ៃ ។ នៅ​ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ មុខងារ​នៃ​ការ​គេង​ដូច​ជា​ការ​ជួសជុល​ជាលិកា ការ​ជំរុញ​ការ​លូតលាស់​សាច់ដុំ ការ​សំយោគ​ប្រូ​តេ​អុ​ី​ន និង​ការ​បញ្ចេញ​អ័​៊​រ​ម៉ូ​ន​លូតលាស់​ត្រូវ​បាន​ថយ​ចុះ ។

៣-​ជំងឺ​វង្វេង
មនុស្ស​ចាស់​តែងតែមាន​អារម្មណ៍​ពិបាកចិត្ត និង​ទុក្ខ​ព្រួយ​នៅ​ពេល កូន​ៗ​ធំ​ឡើង ហើយ​ចាក​ចេញពីផ្ទះ ។ ដូច្នេះ​ភាព​ឯកា​រ៉ាំរ៉ៃ​គឺជា​រឿង​ធម្មតា​ក្នុង​ចំណោម​មនុស្ស​ចាស់ជរា ។ ហានិភ័យ​នៃ​ជំងឺ​វង្វេង​កើនឡើង​ទ្វេ​ដង​ចំពោះ​មនុស្ស​ចាស់​ដែល​មាន​សុខភាព​ធម្មតា​តែ​មាន​បញ្ហា​ឯកា​រ៉ាំរ៉ៃ ។

៤-​បញ្ហា​សរសៃឈាម​បេះដូង
ការ​ទាក់ទង​នៃ​ភាព​ឯកា​ជាមួយនឹង​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ចំពោះ​មនុស្ស​វ័យក្មេង​ហាក់ដូចជា​មានការ​ទាក់ទង​គ្នា​ខ្លាំង ។ ហានិភ័យ​នៃ​សុខភាព​បេះដូង​របស់​ពួក​គេ​បាន​កើនឡើង​តាម​កម្រិត​សមាមាត្រ​អាស្រ័យ​ទៅ​តាម​កម្រិត​នៃ​ភាព​ឯកា​របស់​ពួក​គេ។ ភាព​ឯកា​ក៏​មានការ​ទាក់ទង​ជាមួយនឹង​ការ​កើនឡើង​សម្ពាធ​ឈាម​ស៊ី​ស្តូ​លិ​ក កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ឱកាស​នៃ​ជំងឺ​ធាត់​ជ្រុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ