ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីយ៉ាស់! គ្រាន់តែស្ម័គ្រ​ចិត្ត​នៅ​ភូមិ​នេះ​នឹង​បាន​៦​ម៉ឺន​ដុល្លារ ចាំកាល!

6 ឆ្នាំ មុន

«The Independent» បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ប្រភព​«ATS»​របស់​ស្វ៊ី​ស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ភូមិ Albinen ស្ថិត​នៅ​តំបន់ Valais ភាគ​ខាងលិច​ឆៀង​ខាងត្បូង​នៃ​កំពូលភ្នំ​ខ្ពស់​ជាង​កម្រិត​នីវ៉ូទឹក​សមុទ្រ​១៣០០​ម៉ែត្រ មាន​ទេសភាព​ស្រស់​ស្អាត…

«The Independent» បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ប្រភព​«ATS»​របស់​ស្វ៊ី​ស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ភូមិ Albinen ស្ថិត​នៅ​តំបន់ Valais ភាគ​ខាងលិច​ឆៀង​ខាងត្បូង​នៃ​កំពូលភ្នំ​ខ្ពស់​ជាង​កម្រិត​នីវ៉ូទឹក​សមុទ្រ​១៣០០​ម៉ែត្រ មាន​ទេសភាព​ស្រស់​ស្អាត បែរជា​មនុស្ស​រស់នៅ​ថយ​ចុះ ។ ដូច្នេះ​ហើយ​អាជ្ញាធរ​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​​ដែល​ចូល​ទៅ​រស់នៅ​ក្នុងភូមិ​នេះ​ក្នុង​តម្លៃ​៧០.០០០​ហ្វ្រ​ង់​ស្វ៊ី​ស ឬ​ប្រហែល​៦៥.០០០​ដុល្លារ ។

លក្ខខណ្ឌ​សម្រាប់​អ្នក​ទៅ​រស់នៅ​ គឺ​អាយុ​ទាប​ជាង​៤៥​ឆ្នាំ ជា​ប្តី​ប្រពន្ធ​មានកូន​២​នាក់ និង​ត្រូវ​រស់នៅ​ភូមិ​នេះ​យ៉ាងតិច​រយៈពេល​១០​ឆ្នាំ ។ ផ្ទះ​ដែល​ទិញ ឬ​សាងសង់​ត្រូវ​មាន​តម្លៃ​យ៉ាងតិច​២​សែន​ហ្វ្រ​ង់​ស្វ៊ី​ស ឬ​ប្រហែល​២០១.៦០០​ដុល្លារ និង​ជា​ផ្ទះ​ត្រូវ​រស់នៅ​ជា​អចិ​ន្ត្រៃយ៍ ។

ការ​ប្រកាស​ឲ្យ​មនុស្ស​ទៅ​រស់នៅ​នោះ​ក្រោយ​ពី​៣​គ្រួសារ​ ទើបតែ​ផ្លាស់​ចេញ​ធ្វើ​ឱ្យ​បាត់​បង់​​សិស្ស​ចំនួន​៨​នាក់ ហើយ​សាលា​នៅ​ក្នុងភូមិ​ត្រូវ​បិទទ្វារ​។ បច្ចុប្បន្ន​ពលរដ្ឋ​នៅ​ក្នុងភូមិ​នៅ​​សល់​ចំនួន​២៤០​នាក់ ក្នុង​នោះ​កុមារ​៧​នាក់ ត្រូវ​ជិះ​រថយន្តក្រុង​ទៅ​សាលា​នៅ​ក្នុង​ទីក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ