ខេត្តកំពត ៖ ពលទាហានជាង១០០នាក់មកពីតំបន់សិករងខេត្តកំពតបានហាត់បាញ់គ្រាប់ពិតកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅជើងភ្នំប្រសាទ ក្នុងស្រុកកំពង់ត្រាច នៅព្រឹកការហាត់បាញ់គ្រាប់ពិតនោះដែរគេឃើញមានលោកឧត្តមសេនីយ៍ទោ អ៊ុង វណ្ណារិទ្ធ មេបញ្ចាការងភូមិភាគ៣ទទួលទិសខេត្តកំពត ។
លោកវរសេនីយ៍ឯក ទេព អាំ មេបញ្ជាការរងតំបន់សឹករងខេត្តបានប្រាប់ឱ្យដឹងថា មានពលទាហានដែលត្រូវហាត់បាញ់គ្រាប់ពិតចំនួន១០៣នាក់មានចំងាយបាញ់ចំគោលដៅ១០០ម៉ែត្រ ។ លោកមេបញ្ជាការរងរូបនេះបាននិយាយប្រាប់ឱ្យដឹងថា ការហាត់បាញ់គ្រាប់ពិតធ្វើរយៈពេលពេញមួយថ្ងៃតែម្ដង ។

លោកឧត្តមសេនីយ៍ត្រី យឹម ប៊ុនធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពតក៏ដូចជាលោកឧត្តមសេនីយ៍ទោ អ៊ុង វណ្ណារិទ្ធ មេបញ្ជាការរងភូមិភាគ៣បានណែនាំឱ្យពលទាហានបន្តយកចិត្តទុកដាក់ក្នុងការហាត់បាញ់គ្រាប់ពិតនេះឱ្យបានជោគជ័យតាមការគ្រោងទុក ។ លោកឧត្តមសេនីទោ អ៊ុង វណ្ណារិទ្ធ បានប្រាប់ទៅពលទាហានថា យើងនឹងមានការជួនរង្វាន់ដល់ពលទាហានណាដែលមានស្នាដៃល្អ និងបាញ់ត្រង់ចំគោលដៅ ៕
ចែករំលែកព័តមាននេះ