ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារទាំង​នេះ​ជួយ​​ឆ្អឹង​រឹង​មាំ​ និង​​សុខភាព​ល្អ​ដែល​អ្នក​គួរ​ដឹង

6 ឆ្នាំ មុន

តើ​អ្នកដឹង​ទេ​ថា គ្រោងឆ្អឹង​របស់​មនុស្ស​ប្រែប្រួល​រៀង​រាល់​១០​ឆ្នាំ​ម្តង ? ប៉ុន្តែ​ដើម្បី​អាច​ឱ្យ​រឿង​នេះ​កើតឡើង​ឆ្អឹង​របស់​អ្នក​ត្រូវ​តែ​រឹង​មាំ ។ ប្រសិនបើ​ការ​កកើត​ឆ្អឹង​ឡើង​វិញ​យឺត​ជាង​ការ​ពុក​ឆ្អឹង អ្នក​ទំនងជា​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ។ រាង​កាយ​របស់​អ្នក​ត្រូវការ​សារ​ធាតុ​​រ៉ែ​ចាំបាច់​២​ដើម្បី​រក្សា​ល្បឿន​នៃ​ការ​ពុក​ឆ្អឹង គឺ​ជាតិ​កាល់ស្យូម…

តើ​អ្នកដឹង​ទេ​ថា គ្រោងឆ្អឹង​របស់​មនុស្ស​ប្រែប្រួល​រៀង​រាល់​១០​ឆ្នាំ​ម្តង ? ប៉ុន្តែ​ដើម្បី​អាច​ឱ្យ​រឿង​នេះ​កើតឡើង​ឆ្អឹង​របស់​អ្នក​ត្រូវ​តែ​រឹង​មាំ ។ ប្រសិនបើ​ការ​កកើត​ឆ្អឹង​ឡើង​វិញ​យឺត​ជាង​ការ​ពុក​ឆ្អឹង អ្នក​ទំនងជា​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ។ រាង​កាយ​របស់​អ្នក​ត្រូវការ​សារ​ធាតុ​​រ៉ែ​ចាំបាច់​២​ដើម្បី​រក្សា​ល្បឿន​នៃ​ការ​ពុក​ឆ្អឹង គឺ​ជាតិ​កាល់ស្យូម និង​វីតាមីន D ។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ឆ្អឹង​រឹង​មាំ ចូរ​បរិភោគ​អាហារ​ទាំងនេះ​ជា​ប្រចាំ​ថ្ងៃ ។

១-​ត្រី
ត្រី​ដូច​ជា​ត្រី​សាល​ម៉ុង និង​សា​ឌី​ន​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន ។ លើស​ពី​នេះ​ត្រី​សាល​ម៉ុង​ចំនួន​៣​ក្បាល​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​វីតាមីន D ដែល​អ្នក​ត្រូវការ​ពេញ​មួយ​ថ្ងៃ ។ ពួក​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​៣​ផង​ដែរ​ដែល​ជួយ​កាត់​បន្ថយ​អត្រា​ការ​ពុក​ឆ្អឹង ។

២-​បន្លែ​បៃតង
បន្លែ​ពណ៌​បៃតង​ដូច​ជា​ស្ពៃ​ស្ពី​ណាត់ ស្លឹក​ខ្ទឹម ស្ពៃក្តោប ប្រូ​ខូ​លី​គឺជា​ប្រភព​នៃ​ជាតិ​កាល់​ស្យូម​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មិន​ទទួលទាន​ផលិតផល ដូច​ជា​ទឹកដោះគោ យ៉ា​អ៊ួ និង​​ឈី​ស ។ ស្ពៃ​ស្ពី​ណាត់​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ជួយ​បង្កើន​ដង់ស៊ីតេ​រ៉ែ​របស់​ឆ្អឹង ។

៣-​ស៊ុត
ស៊ុត​គឺជា​ប្រភព​នៃ​ជាតិ​ប្រូ​តេ​អ៊ីន​ល្អ​ដែល​មាន​តម្លៃ​ថោក​បំផុត ប៉ុន្តែ​ពួក​វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន D ផង​ដែរ ។ ស៊ុត​ក្រហម​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​វីតាមីន​D ជិត​៦%​ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ​រៀងរាល់ថ្ងៃ ។

៤-​ផ្លែក្រូច
បើ​ទោះបីជា​ក្រូច​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​ដោយសារ​វា​សម្បូរ​វីតាមីន C ក៏​ដោយ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​ផង​ដែរ ។ វីតាមីន​C មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រូប​យកជាតិ​កាល់ស្យូម ។

៥-​គ្រាប់​ធញ្ញជាតិ
គ្រាប់​ធញ្ញជាតិ​ដូច​ជា​គ្រាប់​អាល់​ម៉ុ​ន​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដែល​ដើរតួ​នាទី​ក្នុង​ការ​ការ​ពារ​ការ​បាត់បង់​ជាតិ​កាល់ស្យូម​តាម​រយៈ​ទឹកនោម ។ គ្រាប់ Walnut សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ។ អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ថយល្បឿន​នៃ​ការ​បាត់បង់​ឆ្អឹង និង​បង្កើន​ដំណើរការ​នៃ​ការ​បង្កើត​ឆ្អឹង​ឡើង​វិញ ។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប្រូ​តេ​អ៊ីន និង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ