ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​បំផុត ! ចេះ​តែ​លើកដៃ​កា.ប់សម្លា.ប់​ប្អូនថ្លៃ​ទៅ​រួច

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព័ត៌មាន​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​យក​ពូថៅ​កាប់​ប្អូនថ្លៃ​ដាច់​ក ស្លាប់​នៅ​ក្រោមផ្ទះ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦​វិច្ឆិកា ដែល​ស្ថិត​នៅ​ភូមិ​ជ័យជម្នះ ឃុំ​បឹង​ប្រាំ…

ខេត្តបាត់ដំបង ៖ ព័ត៌មាន​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​យក​ពូថៅ​កាប់​ប្អូនថ្លៃ​ដាច់​ក ស្លាប់​នៅ​ក្រោមផ្ទះ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦​វិច្ឆិកា ដែល​ស្ថិត​នៅ​ភូមិ​ជ័យជម្នះ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ហៀ​ង វ​ណ្ណា អាយុ​២៨​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ យុង តុ​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែល​ត្រូវជា​ប្អូនថ្លៃ​ជន​ដៃដល់ ហើយ​ពួក​គេ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ជាមួយ​គ្នា​ខាងលើ​។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ដៃដល់​បាន​ទាញ​ពូថៅ​កាប់​ទៅ​លើ​ប្អូនថ្លៃ​របស់​ខ្លួន ខណៈ​គេ​កំពុង​ដេក​លក់​នៅ​លើ​គ្រែ​ក្រោមផ្ទះ ដោយ​កាប់​ជា​ច្រើន​ពូថៅ​រហូត​ដាច់​ក ស្លាប់​យ៉ាង​រន្ធត់​តែ​ម្ដង​។

បើ​តាម​ការ​ស្រង់​ចម្លើយ​បឋម​របស់​ជន​ដៃដល់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្អូនថ្លៃ​នេះ​មែន ដោយសារ​តែ​ប្អូនថ្លៃ​រូប​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ និង​ស្រវឹងស្រា​ជា​ប្រចាំ ហើយ​ថែម​ទាំង​បង្កជម្លោះ​រហូត​គម្រាម​រក​សម្លាប់​ឪពុកក្មេក ដែល​ត្រូវជា​ឪពុក​របស់​ខ្លួន​(​ជនសង្ស័យ​)​ចោល​ទៀត ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ទ្រាំ​មិន​បាន​ក៏​ទាញ​ពូថៅ​សម្លាប់​មុន​ទៅ​។ ទោះជា​យ៉ាងណា​ជនសង្ស័យ​ឈ្មោះ ហៀ​ង វ​ណ្ណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ មន្ត្រី​ជំនាញ​បាន​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ