ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីុម្នាក់ៗ​គួរតែ​ដឹងថា ការ​អោប​ទារក​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ

6 ឆ្នាំ មុន

ប្រសិនបើ​អ្នក​គិត​ថា​ ការ​អោប​កូន​របស់​អ្នក​គ្រាន់តែ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​នោះ សូម​គិត​ម្តងទៀត ។ វា​អាច​ជា​គន្លឹះ​ដល់​សុខភាព​កូន​តូច​របស់​អ្នក ។ ស្ត្រី​ជា​ម្តាយ​មាន​វិធី ផ្សេង​ៗ​គ្នា​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ទារក ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​ភ្លេច​ក្នុង​ការ​អោប​កូន​តូច​របស់​ពួក​គេ​នោះ​ទេ ។…

ប្រសិនបើ​អ្នក​គិត​ថា​ ការ​អោប​កូន​របស់​អ្នក​គ្រាន់តែ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​នោះ សូម​គិត​ម្តងទៀត ។ វា​អាច​ជា​គន្លឹះ​ដល់​សុខភាព​កូន​តូច​របស់​អ្នក ។ ស្ត្រី​ជា​ម្តាយ​មាន​វិធី ផ្សេង​ៗ​គ្នា​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ទារក ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​ភ្លេច​ក្នុង​ការ​អោប​កូន​តូច​របស់​ពួក​គេ​នោះ​ទេ ។ នេះ​បើ​យោង​តាម​អ្នកជំនាញ​បាន​និយាយ ។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ខាង​ផ្លូវចិត្ត​នៃ​ការ​អោប​ចំពោះ​ទារក​របស់​អ្នក ។
១-​ធ្វើ​ឲ្យ​ពួក​គេ​គេង​លក់​ស្រួល
ប្រសិនបើ​អ្នក​អោប​កូន​របស់​អ្នក​ពីរ​បី​នាទី​មុន​ពេល​គេ​គេង អ្នក​កំពុង​ធានា​ថា អ្នក​នឹង​ផ្តល់​នូវ​ការ​គេង​ដ៏​ល្អ​ចំពោះ​កូន និង​ខ្លួន​អ្នក​ផ្ទាល់ ។ ការ​អោប​ធ្វើ​ឲ្យ​រាង​កាយ​បាន​សម្រាក និង​មាន​ឥទ្ធិពល​ក្នុង​ការ​ព្យាបាល​ដែល​ជួយ​ឱ្យ​កូន​របស់​អ្នក​គេង​បាន​លក់​ស្រួល ។

២-​ជួយ​កាត់​បន្ថយ​ភាព​តានតឹង
កុមារ​ដែល​ត្រូវ​បាន​អោប ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​បាន​សម្រាក និង​មាន​សុវត្ថិភាព​ដោយសារ​អ៊័​រ​ម៉ូ​ន cortisol (​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​) ត្រូវ​បាន​កាត់​បន្ថយ​ជាមួយនឹង​កាយវិការ​ដែល​បញ្ជាក់​ពី​ក្តី​ស្រលាញ់​នេះ ។

៣-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
ការ​អោប​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​ការ​លើកកម្ពស់​ការ​ផលិត​កោសិកា​គ្រាប់​ឈាមស​ដោយ​ការ​ភ្ញោ​ចក្រ​ពេញ thymus ។ វា​នឹង​ជួយ​ឱ្យ​កូន​របស់​អ្នកមាន​សុខភាព​ល្អ និង​ជៀស​​ឆ្ងាញ​ពី​ជំងឺ ផ្សេង​ៗ​។

៤-​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ
តើ​អ្នកដឹង​ទេ​ថា ការ​ឱប​អាច​ជួយ​ព្យាបាល​ជំងឺ ? មូលហេតុ​គឺ​ដោយសារ​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន ។ ដោយសារ​ហេតុផល​នេះ ឪពុក​ម្តាយ​របស់​ទារក​កើត​មិន​គ្រប់​ខែ​ត្រូវ​បាន​​លើកទឹកចិត្ត​ឱ្យ​អោប​កូន​របស់​ពួក​គេ​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​រីក​លូតលាស់ និង​មានការ​អភិវឌ្ឍ​។ ហេតុផល​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​អ្នកជំនាញ​ដែល​បាន​បញ្ជាក់​ថា អ្នក​ម្ដាយ​ថ្មី​នឹង​ជា​សះស្បើយ​បាន​លឿន​បន្ទាប់​ពី​ការ​ផ្តល់​កំណើត​ដល់​កូន​របស់​ពួក​គេ ប្រសិនបើ​ពួក​គេ​បាន​អោប​កូន​របស់​ពួក​គេ​ដោយ​គ្មាន​ការ​រំខាន​អ្វី​ទាំង​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ