ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ហួស​សុពលភាព​ច្រើន​បែប​នេះ តើ​អ្នក​ផឹក​ទៅ​ជា​យ៉ាងណា?

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ម្ហូបអាហារ​នៅ​ផ្សា​របឹង​ខ្នារ និង​ផ្សារ​ត្រពាំង​ជង ស្រុក​បាកាន ដើម្បី​ស្វែងរក​ម្ហូ​ម​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី និង​ទំនិញ​ហួស​សុពលភាព​ប្រើប្រាស់​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ និង​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តពោធិ៍សាត់​៖​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ម្ហូបអាហារ​នៅ​ផ្សា​របឹង​ខ្នារ និង​ផ្សារ​ត្រពាំង​ជង ស្រុក​បាកាន ដើម្បី​ស្វែងរក​ម្ហូ​ម​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី និង​ទំនិញ​ហួស​សុពលភាព​ប្រើប្រាស់​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ និង​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

តាម​រយៈ​នៃ​ការ​ពិនិត្យ​ជាក់ស្តែង​យ៉ាង​យកចិត្តទុកដាក់​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​កា​ពារ សុខមាលភាព​ជូន​ប្រជា ពលរដ្ឋ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ចម្រុះ អំពី​វិធីសាស្ត្រ​ថែទាំ​ការ​លក់ រក្សា​ទុក​ទំនិញ​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​អនាម័យ​របៀប​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​អ្នក​ទទួលទាន ។

តាម​ការ​វាយតម្លៃ​ឃើញ​ថា បណ្តា​អាជីវករ​ទាំងអស់​មានការ​យល់​ដឹង​កាន់តែ​ច្បាស់ និង​ទទួល​បាន​នូវ​ចំនេះដឹង​បន្ថែម​ទៀត​ក្នុង​ការ គ្រប់គ្រង​ថែរក្សា​ដោយ​ចេះ​ជ្រើសរើស​ប្រភេទ​ទំនិញ និង​ម្ហូបអាហារ​ល្អ​ៗ​យក​មក​តាំង​លក់ ។

ដោយឡែក​យើង​បាន​រក​ឃើញ​ផលិតផល និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ដែល​ដាក់​តាំង​លក់​គ្មាន​អនាម័យ គ្មាន​សុ​វត្តិភាព ហួស​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់ សំបក​វេច​ខ្ចប់​រុំ​ព័ទ្ធ​ដោយ​ធូលី​កខ្វក់ មាន​ច្រេះ កំប៉ុង​កំ​ពិត គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ សញ្ញា​ផ្ទុយ​ពី​ច្បាប់​បទបញ្ញត្តិ​របស់​ក្រសួង​ពាក់ព័ន្ធ បណ្តាល​ឲ្យ​ខូចគុណភាព​ទាំងស្រុង ។ ទំនិញ និង​ម្ហូបអាហារ​ខូចគុណភាព​ទាំង​អស់នោះ​សមត្ថកិច្ច​បាន​ដកហូត​ពី​អ្នកលក់​ប្រមូល​យក​ទៅ​រក្សា​ទុក​មួយ​កន្លែង​ដើម្បី​បំផ្លាញ​ចោល​ក្នុង​នោះ​មាន ភេសជ្ជ​ហ្វា​ន់តា​២៣៣​ដប ភេសជ្ជ​ស្ព្រា​យ ៩៦​ដប ភេសជ្ជ​កឹ​នតា ១៩​ដប ត្រ​ណាប់​ដូង ១៨​គ​ក្រ និង​នំ​កម្ទេច​មី មួយ​កា​រ៉ុ​ង​ធំ ។

គួរ​រំលឹក​ថា កាលពី​ស​ប្ដា​ហ៍​មុន​មន្ត្រី​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល នូវ​ទំនិញ​ខូចគុណភាព​ជិត​០៦​តោន នៅ​ក្នុង​បរិវេណ​ពហុ​កីឡាដ្ឋាន​ខេត្ត​ក្រោម អធិបតីភាព​លោក សាយ សុ​ជាតិ អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ