ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​កាហ្វេ​3​ពែង​ក្នុង​1​ថ្ងៃ​ពន្យារ​អាយុ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ការ​ទទួលទាន​កាហ្វេ​៣​ពែង​ក្នុង​១​ថ្ងៃ​អាច​ជួយ​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃរ​ស់បាន​កាន់តែ​យូរ ។ ការ​សិក្សា​១​ដែល​បាន​តាមដាន​អ្នកជំងឺ​ជាង​២.៣០០​នាក់​អស់​រយៈពេល​១២​ឆ្នាំ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដល់​ទៅ​១​ភាគ​៤ ។ ការ​ទទួលទាន​កាហ្វេ​ត្រឹមតែ​១ ឬ​២​ពែង​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​រស់រាន​មានជីវិត​ដល់​ទៅ​១២ និង​២២%​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ធ្លាប់​ទទួលទាន​វា ។ ក្រុម​អ្នក​ស្រាវជ្រាវ​ព័រ​ទុ​យ​ហ្គា​ល់​ជឿ​ថា​លទ្ធផល​របស់​ពួក​គេ​អាច​ណែនាំ​ឱ្យ​អ្នកជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ទទួលទាន​កាហ្វេ​ឲ្យ​បាន​ច្រើន ។…

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ការ​ទទួលទាន​កាហ្វេ​៣​ពែង​ក្នុង​១​ថ្ងៃ​អាច​ជួយ​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃរ​ស់បាន​កាន់តែ​យូរ ។

ការ​សិក្សា​១​ដែល​បាន​តាមដាន​អ្នកជំងឺ​ជាង​២.៣០០​នាក់​អស់​រយៈពេល​១២​ឆ្នាំ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដល់​ទៅ​១​ភាគ​៤ ។

ការ​ទទួលទាន​កាហ្វេ​ត្រឹមតែ​១ ឬ​២​ពែង​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​រស់រាន​មានជីវិត​ដល់​ទៅ​១២ និង​២២%​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ធ្លាប់​ទទួលទាន​វា ។

ក្រុម​អ្នក​ស្រាវជ្រាវ​ព័រ​ទុ​យ​ហ្គា​ល់​ជឿ​ថា​លទ្ធផល​របស់​ពួក​គេ​អាច​ណែនាំ​ឱ្យ​អ្នកជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ទទួលទាន​កាហ្វេ​ឲ្យ​បាន​ច្រើន ។

លោក​វេជ្ជបណ្ឌិត Miguele Bigotte Vieira ពី​មជ្ឈមណ្ឌល​មន្ទីរពេទ្យ North Lisbon និយាយ​ថា​៖«​ការ​សិក្សា​របស់​យើង​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ចំពោះ​ការ​ស្លាប់​ក្នុង​ចំណោម​អ្នកជំងឺ​តម្រងនោម​រ៉ាំរ៉ៃ » ។

លទ្ធផល​ទាំងនេះ​ណែនាំ​ឱ្យ​អ្នកជំងឺ​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ឲ្យ​បាន​ច្រើន​ដើម្បី​បន្ថយ​ការ​ស្លាប់​របស់​ពួក​គេ ។

កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​របស់​ពិភពលោក ហើយ​មានការ​ទាក់ទង​ទៅ​នឹង​ការ​មាន​អាយុជីវិត​យូរអង្វែង​របស់​ប្រជាជន​ទូទៅ​ហើយ​វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន ។ ប៉ុន្តែ​នេះ​គឺជា​ការ​ស្រាវជ្រាវ​លើក​ដំបូង​ដែល​បង្ហាញ​ថា​វា​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នកមាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ