ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​មានឱកាស​ច្រើន​ណាស់​​ ​​ពេល​ប្រទេស​ជាតិ​មាន​​សុខ​​សន្ដិភាព

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន មធ្យមសិក្សា​បឋម​ភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ ជូន​សិស្សានុសិស្ស​ជ័យ​លា​ភី ឆ្នាំ​សិក្សា​២០១៦-២០១៧ នៃ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៩…

ខេត្តសៀមរាប​ ៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន មធ្យមសិក្សា​បឋម​ភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ ជូន​សិស្សានុសិស្ស​ជ័យ​លា​ភី ឆ្នាំ​សិក្សា​២០១៦-២០១៧ នៃ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ប្រទេស​មាន​សុខ​សន្តិភាព សិស្សានុសិស្ស​មានឱកាស​ច្រើន​ណាស់ ទាំង​ការ​សិក្សា និង​ការងារ ស្រប​ពេល​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះ​បើ​គ្មាន​ស្ថេ​រ​ភាព សន្តិភាព ពលរដ្ឋ​កម្ពុជា​ទាំងអស់​ក៏​គ្មាន​ឱកាស​អ្វី ហើយ​ប្រជាជន​ក៏​មិន​អាច​រស់នៅ​សុខសាន្ត​នោះ​ទេ​។

លោក ហ៊ុន ម៉ា​ណែ​ត​បាន​មាន​ប្រសា​ស​ន៏​ថា​សមិទ្ធិ​ផល​ដែល​ទទួល​បាន​ថ្ងៃនេះ គឺជា​សមិទ្ធិ​ផល​មួយ​ជីវិត​ព្រោះ​នេះ ជា​ការ​រួម​គ្នា​បង្កើត​សមិទ្ធិ​ផល​សម្រាប់​ប្រទេស​ជាតិ ចូលរួម​បង្កើត​ឱកាស បង្កើត​សមត្ថភាព និង​សក្តានុពល​របស់​សិស្សានុសិស្ស ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ទទួលខុសត្រូវ​លើ​ខ្លួនឯង និង​គ្រួសារ​។

លោក ហ៊ុន ម៉ា​ណែ​ត សូម​ចូលរួម​អបអរសាទរ និង​សូម​សម្តែង​មោទនភាព​ជាមួយ​ក្រុម​គ្រួសារ និង​អាណាព្យាបាល​សិស្សានុសិស្ស​ទាំងអស់ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា សិស្សានុសិស្ស​ជំនាន់​នេះ​មានកា​រវិ​វ​ឌ្ឍ​ល្អ​ទាំង​ផ្នែក​កាយសម្បទា និង​សតិបញ្ញា​បាន​ល្អ​ប្រសើរ​។