​វល្លិ​បណ្ដូល​ពេ​ច​ពិត​ជា​អស្ចារ្យ​ធ្វើ​ឱ្យគ្រប់​គ្នា​​​ស្មាន​មិន​ដល់


តើ​អ្នក​កំពុង​ស្វែងរក​ឱសថ​ធម្មជាតិ​ដែល​មាន​សមត្ថភាព​អាច​ព្យាបាល​បញ្ហា​សុខភាព​ភាគច្រើន​របស់​អ្នក​មែន​ទេ ? សូម​សាកល្បង​ប្រើប្រាស់​វល្លិ​បណ្តូល​ពេ​ច ។ វា​ផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ។ អត្ថបទ​ខាងក្រោម​នេះ​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​របស់​វល្លិ​បណ្តូល​ពេ​ច​ចំពោះ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន ។

១-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
អត្ថប្រយោជន៍​ដំបូង និង​សំខាន់​បំផុត​របស់​វល្លិ​បណ្តូល​ពេ​ច គឺ​សមត្ថភាព​របស់​វា​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ។ វល្លិ​បណ្តូល​ពេ​ច​មាន​លក្ខណៈសម្បត្តិ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ជួយ​ទ្រទ្រង់​សុខភាព និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រោះថ្នាក់​មួយ​ចំនួន ។ វា​ក៏​ជួយ​បណ្តេញ​ជាតិពុល និង​រ៉ា​ឌី​កាល់​សេរី​ពី​តម្រងនោម និង​ថ្លើម ។ លើស​ពី​នេះ វល្លិ​បណ្តូល​ពេ​ច​ក៏​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផង​ដែរ និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺថ្លើម និង​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម ។

២-​ព្យាបាល​ជំងឺ​គ្រុនក្តៅ​រ៉ាំរ៉ៃ
អត្ថប្រយោជន៍​មួយទៀត​នៃរ​ល្លិ​បណ្តូល​ពេ​ច​គឺ​វា​អាច​ព្យាបាល​ជំងឺ​គ្រុនក្តៅ​រ៉ាំរ៉ៃ និង​ជំងឺ ផ្សេង​ៗ​ទៀត ។ ដោយសារ​វា​មាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​គ្រុនក្តៅ​ធម្មជាតិ វា​អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​ជា​ច្រើន ។ វា​បង្កើន​ចំនួន​ប្លា​កែ​ត​ក្នុង​ឈាម​របស់​អ្នក និង​សម្រាល​នូវ​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​ផង​ដែរ ។ អ្នក​អាច​ចម្រាញ់​សារធាតុ​សកម្ម​ពី​វល្លិ​បណ្តូល​ពេ​ច​បន្តិច និង​ដាក់​វា​លាយ​ជាមួយ​ទឹកឃ្មុំ ។ វា​អាច​ជួយ​ព្យាបាល​ជំងឺគ្រុនចាញ់​បាន​ដោយ​ជោគជ័យ ។

៣-​ជំងឺហឺត
ជំងឺហឺត​គឺជា​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ ។ វា​បណ្តាល​ឲ្យ​អ្នកមាន​អាម្ម​ណ៍​តឹងទ្រូង ដង្ហក់ ក្អក ពិបាក​ដកដង្ហើម ។ វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ព្យាបាល​ស្ថានភាព​នៃ​ជំងឺ​នេះ​។ ទោះជា​យ៉ាងណា អ្នក​អាច​ធ្វើ​តាម​ជំហាន​ធម្មតា​ក្នុង​ការ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺហឺត ។ ដំណោះស្រាយ​មួយ​គឺ​ការ​ប្រើប្រាស់​វល្លិ​បណ្តូល​ពេ​ច ។ វា​ត្រូវ​បាន​អ្នកជំនាញ​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង​ការ​ព្យាបាល​អ្នក​កើត​ជំងឺហឺត ។

៥-​ជំងឺ​ទឹកនោមផ្អែម
ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម វល្លិ​បណ្តូល​ពេ​ច​ពិតជា​មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជំងឺ​របស់​អ្នក ។ វា​មាន​តួនាទី​ជា​ភ្នាក់ងារ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ។ វា​អាច​បន្ថយ​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាង កាយ ។ ដោយសារ​ហេតុផល​ទាំងនេះ ធ្វើ​ឲ្យ​វល្លិ​បណ្តូល​ពេ​ច​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។ អ្នកជំងឺ​ទឹកនោមផ្អែម​ក៏​អាច​ទទួលទាន​ទឹក​វល្លិ​បណ្តូល​ពេ​ច​ដើម្បី​កាត់​បន្ថយ​កម្រិត​ខ្ពស់​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ