ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​៤​ហើយ ដែល​ថៅកែ​មិន​បើក​ប្រាក់ខែ​ឲ្យ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្មករ​-​កម្មការិនី​ជិត​១០០០​នាក់​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បិទផ្លូវ​នៅ​មុខ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ដើម្បី​នាំ​គ្នា​តវ៉ា​ទៅ​នឹង​ថៅកែ​រោងចក្រ​មិន​ព្រម​បើកប្រាក់​បៀវត្ស​ជូន​ពួក​គាត់ និង​តវ៉ា​ទាមទារ​ឲ្យ​បិទ​រោងចក្រ បើសិនជា​ថៅកែ​គ្មាន​សមត្ថភាព​បើក​ប្រាក់ខែ​ឲ្យ​ពួក​គាត់​ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​២១ ភូមិ​ថ្មី​០១…

ខេត្តកណ្តាល ៖ កម្មករ​-​កម្មការិនី​ជិត​១០០០​នាក់​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បិទផ្លូវ​នៅ​មុខ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ដើម្បី​នាំ​គ្នា​តវ៉ា​ទៅ​នឹង​ថៅកែ​រោងចក្រ​មិន​ព្រម​បើកប្រាក់​បៀវត្ស​ជូន​ពួក​គាត់ និង​តវ៉ា​ទាមទារ​ឲ្យ​បិទ​រោងចក្រ បើសិនជា​ថៅកែ​គ្មាន​សមត្ថភាព​បើក​ប្រាក់ខែ​ឲ្យ​ពួក​គាត់​ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​២១ ភូមិ​ថ្មី​០១ សង្កាត់​-​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ជា​លើក​ទី​០៤​ហើយ​។

ក្រុម​កម្មករ​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា ពួក​គាត់​ធ្វើការ​បិទផ្លូវ​នេះ​ដោយសារ​ថៅកែ​របស់​ពួក​គាត់​ឈ្មោះ ឆា ក្បុង​ហ៊ី ភេទ​ស្រី ជនជាតិ​កា​រ៉េ ជា​ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ឈ្មោះ ហ្គា​វ​ន្ត័ អឹ​ភែ​រឹល បាន​កុហក់​ពួក​គាត់​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​យក​លេស​ថា ធ្វើ​ការងារ​សិន​ទៅ​ចាំ​គាត់​រៀបចំ​ប្រាក់ខែ​ឲ្យ​ទៀងទាត់ ។ តែ​ការ​សន្យា​របស់​ថៅកែ​មិន​ដូច​អ្វី ថៅកែ​ប្រាប់​ទៅ​ក្រុម​កម្មករ​ឡើយ​ធ្វើ​ឲ្យ​ពួក​គាត់​ខឹង​យ៉ាង​ខ្លាំង ។

ពួក​គាត់​រាល់​ថ្ងៃនេះ​គឺ​កំពុង​ខ្វះខាត​ខ្លាំង​ណាស់ អ្នកខ្លះ​អត់​លុយ​បង់ថ្លៃ​ផ្ទះ​ជួល និង​អ្នកខ្លះ​ទៀត​អត់​លុយ​ទិញ​ម្ហូប​ហូប អ្នកខ្លះ​ទៀត​អត់​មាន​លុយ​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្តាយ ដែល​កំពុង​ជំពាក់​ធនាគារ ។ ពួក​គាត់​បាន​បន្ថែម​ថា បើ​មិន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គាត់​ទេ ពួក​គាត់​នៅ​តែ​បន្ត​បិទផ្លូវ​រហូត ដល់​ពេល​មាន​ដំណោះស្រាយ​សមរម្យ​ឲ្យ​ពួក​គាត់ ។


ពាក់ព័ន្ធ​ខាងលើ ក្រុមការងារ​បាន​ព្យាយាម​ទាក់ទង​ទៅ​ថៅកែ​រោងចក្រ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែរ​តែ​មិនមែន​ការ​ឆ្លើយ​តប​សោះ​បច្ចុប្បន្ន​អាជ្ញាធរ​សមត្ថកិច្ច​កំពុង​ជួយ​អន្តរាគមន៍​លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​កម្មករ -​កម្មការិនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ