«Dawn News »របស់ប៉ាគីស្ថានកាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាយកដ្ឋានបុរាណវិទ្យា និងសារមន្ទីរនៅភាគខាងកើតឆៀងខាងជើង ប្រទេសប៉ាគីស្ថាន ប្រទះឃើញព្រះពុទ្ធរូបនៅក្នុងស្រុកហារីពូ ខេត្តឃីប៊័រ ផាកទុនវ៉ា(Khyber Pakhtunkhwa)បណ្តោយប្រវែង១៤ម៉ែត្រ ។ ព្រះពុទ្ធរូបនោះទំនងសាងឡើងកាលពីជាង១៧០០ឆ្នាំមុន ។ ចាត់ទុកថា ជាព្រះពុទ្ធរូបដ៏ចំណាស់នៅលើពិភពលោក ។
លោក Abdul Samad ជានាយកផ្នែកបុរាណវិទ្យា និងសារមន្ទីរនៅក្នុងខេត្ត Bhamala បញ្ជាក់ប្រាប់រ៉យទ័រថា ព្រះពុទ្ធរូបនោះមានអាយុនៅក្នុងសតវត្សទី៣ ។ ក្រៅពីនេះប្រទះឃើញវត្ថុបុរាណទាក់ទិននឹងព្រះពុទ្ធជាង៥០០ប្រភេទទៀត ។
របកគំហើញនេះឆ្លុះបញ្ចាំងពីវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងច្រើនរបស់ប្រទេសក្រោយពីប្រទះឃឃើញបុរាណស្ថានរបស់ព្រះពុទ្ធសាសនា ក្នុងខេត្ត Bhamala លើកដំបូងនៅឆ្នាំ១៩២៩ ក្រោយមក៨៨ឆ្នាំទើបប្រទះឃើញព្រះពុទ្ធរូបនោះ ។
កាលពីមុននេះមានការរិះគន់លើសារមន្ទីរជាតិនៅក្រុងការ៉ាជី ខេត្តស៊ីន ប្រទេសប៉ាគីស្ថាន ក្រោយពីទទួលការបកអាក្រាតថា ព្រះពុទ្ធរូបដែលឆ្លាក់ពីថ្មពណ៌ខ្មៅចំនួន៣អង្គរំពឹងថា មានអាយុចំណាស់ជាង១៥០០ឆ្នាំ បានយកទៅទម្លាក់ចោលក្នុងគំនរសំរាមនៅក្បែរអគារគួរតែយកទៅរក្សាទុកនៅក្នុងសារមន្ទីរ ។
លោកម៉ូហាម៉េដ សា នាយកសារមន្ទីរនិយាយថាការយកព្រះពុទ្ធរូបទៅរក្សាទុកនៅខាងក្រៅ គឺគ្មានភស្តុតាងគ្រប់គ្រាន់ ម្យ៉ាងទៀតវាធ្វើពីថ្មធុននឹងការខូចខាត ។ ភូមិភាគរបស់ប៉ាគីស្ថាននេះធ្លាប់ជាមជ្ឈមណ្ឌលអារ្យធម៌របស់ពុទ្ធសាសសានៅក្នុងរាជវង្សម៉ៅរ៉ាយ៉ា កាលពី២៣០០ឆ្នាំមុន ប៉ុន្តែការអភិរក្សបុរាណស្ថាននិងវត្ថុបុរាណរបស់ប៉ាគីស្ថានគឺជាការប្រឆាំងនឹងនិន្នាការរបស់មូស្ល៊ីម ធ្វើឱ្យរដ្ឋាភិបាលមិនហ៊ានគាំទ្រលើការអភិរក្សបេតិកភណ្ឌនៃវប្បធម៌ដទៃទៀត ៕
ចែករំលែកព័តមាននេះ