រុស្ស៊ី ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា គូស្នេហ៍មួយគូស្គាល់គ្នាតាមអ៊ីនធើណេត បានធ្វើឲ្យគ្រប់គ្នាញាក់សាច់ទ្រឺតៗ។
ខាងប្រុសអាយុ៤៥ឆ្នាំ ឈ្មោះ Anotoliy Ezhkov បានហៅខាងស្រីអាយុ៤១ឆ្នាំ ឈ្មោះ Irina Gonchar ដែលជាគិលានុបដ្ឋយិកា មកលេងផ្ទះរបស់ខ្លួន។ ពួកគេបានផឹកស្រានិយាយគ្នាលេង ជាធម្មតា។ ស្រាប់តែខាងប្រុសបានបង្ខំខាងស្រីឲ្យផឹក ហើយទះនាងជាច្រើនកំផ្លៀង និងខាំនាងជាច្រើនកន្លែង។ ពិតជាចម្លែកណាស់!

គេគិតថា នេះប្រហែលជាបុរសម្នាក់នោះបែកថ្នាំ ទប់អាការៈមិនជាប់ ទើបធ្វើបែបនេះ។
Anotoliy បានខាំច្រមុះ និងត្រចៀករបស់ Irina ហើយបានច្របាច់ករបស់នាងទៀត។ នាងភ័យពេកក៏ស្រែកលឺៗ ដែលធ្វើឲ្យអ្នកជិតខាងទូរស័ព្ទហៅប៉ូលិស។

នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ពេលទៅដល់ទីនោះ គេរកឃើញថា ឆ្អឹងជំនីរបស់នាងត្រូវបានបាក់ រួមជាមួយនឹងមានរបួសជាច្រើនកន្លែងសុះសាច់។ ប៉ូលិសបានចាប់ខ្លួនបុរសបែកថ្នាំមកសួរចម្លើយ ហើយរង់ចាំឡើងតុលាការ៕

ចែករំលែកព័តមាននេះ