ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ទាំង​4​ជួយ​ឱ្យ​អ្នក​មានកូន​កាន់តែ​លឿន

6 ឆ្នាំ មុន

គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ពី​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​អ្នកមាន​ផ្ទៃពោះ​នោះ​ទេ ប៉ុន្តែ​​វា​អាស្រ័យ​ទៅ​លើ​ទម្លាប់​រស់នៅ និង​ស្ថានភាព​សុខភាព​របស់​អ្នក ។ ទោះជា​យ៉ាង​ណា ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​មានកូន​ប្រកបដោយ​ប្រសិទ្ធភាព ។ ១-​រួម​ភេទ​ឲ្យ​បាន​ញឹកញាប់ នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា​ការ​រួម​ភេទ​ដោយ​មិន​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​នឹង​នាំ​មក​នូវ​ការ​ខកចិត្ត​កាន់តែ​ច្រើន​។…

គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ពី​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​អ្នកមាន​ផ្ទៃពោះ​នោះ​ទេ ប៉ុន្តែ​​វា​អាស្រ័យ​ទៅ​លើ​ទម្លាប់​រស់នៅ និង​ស្ថានភាព​សុខភាព​របស់​អ្នក ។ ទោះជា​យ៉ាង​ណា ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​មានកូន​ប្រកបដោយ​ប្រសិទ្ធភាព ។

១-​រួម​ភេទ​ឲ្យ​បាន​ញឹកញាប់
នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា​ការ​រួម​ភេទ​ដោយ​មិន​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​នឹង​នាំ​មក​នូវ​ការ​ខកចិត្ត​កាន់តែ​ច្រើន​។ ដូច្នេះ​វា​ជា​ការ​សំខាន់​សម្រាប់​​អ្នក​ដើម្បី​ដឹង​ថា​នៅ​ពេល​ណា​ដែល​អ្នក​គួរ​រួម​ភេទ​ដើម្បី​ឲ្យ​ឆាប់​មានគភ៌ ។ អ្នក​គួរតែ​រួម​ភេទ​ក្នុង​អំឡុង​ថ្ងៃ​ដែល​មានឱកាស​បង្ក​កំណើត​ល្អ​បំផុត​ក្នុង​រយៈពេល​នៃ​ការ​មក​រដូវ​របស់​អ្នក ។ សូមកុំ​បង្ខំ​ខ្លួនឯង​ឲ្យ​រួម​ភេទ​នៅ​ពេល​យប់​បន្ទាប់​ពី​អ្នក​បាន​ធ្វើ​ការងារ​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ ។ វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ដែល​អាច​ធ្វើ​ឱ្យ​ឱកាស​នៃ​ការ​មានគភ៌​របស់​អ្នក​ធ្លាក់​ចុះ ។ ប្រសិនបើ​អ្នក​ពិតជា​ចង់​មាន​ផ្ទៃពោះ ចូរ​រៀបចំ​ផែនការ​សំរាប់​វិស្សមកាល​ខ្លី​មួយ និង​រីករាយ​ជាមួយ​ដៃគូ​របស់​អ្នក​ក្នុងអំឡុងពេល​នោះ ។ ចូរ​ព្យាយាម​រួម​ភេទ​ឲ្យ​បាន​២​ទៅ​៣​ដង​ក្នុង​ពេល​ថ្ងៃ​ក៏​ដូច​ជា​យប់ ។ វា​នឹង​បង្កើន​ឱកាស​នៃ​ការ​មានគភ៌​របស់​អ្នក ។

២-​សាកល្បង​ធ្វើ​លំ​ហាត់ប្រាណ
ប្រសិនបើ​អ្នក​កំពុង​មាន​ផែនការ​ដើម្បី​មាន​ផ្ទៃពោះ ចូរ​ព្យាយាម​សម្រក​ទម្ងន់​មុន​សិន ។ ភាពធាត់​ជ្រុល​អាច​រារាំង​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការ​មាន​ផ្ទៃពោះ ។ ដោយសារ​តែ​ការ​ផលិត​ជាតិ​ខ្លាញ់ ជា​ពិសេស​នៅ​ជុំវិញ​ក្បាលពោះ​របស់​អ្នក វា​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស​​ក្នុង​ខ្លួន​របស់​អ្នក និង​បន្ថយ​ការ​បញ្ចេញ​អូ​វ៉ុល ។

៣-​ចៀសវាង​ភាព​តានតឹង
ភាព​តានតឹង​ក្នុង​ចំណោម​បញ្ហា ផ្សេង​ៗ​ធ្វើ​ឱ្យ​អ្នក​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ ។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មានកូន​របស់​ស្ត្រី​ទេ តែ​វា​ក៏​រំខាន​ដល់​លទ្ធភាព​នៃ​ការ​មានកូន​របស់​បុរស​ផង​ដែរ ។ វា​នាំ​ឲ្យ​មានការ​ថយ​ចុះ​ការ​ផលិត​ស៊ុត​ចំពោះ​ស្ត្រី និង​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​ចំពោះ​បុរស ។ ការ​រក្សា​ភាព​តានតឹង​ឲ្យ​នៅ​ឆ្ងាញ​ពី​អ្នក​គឺជា​ហេតុ​ផង​ចំបង​នៅ​ពេល​ដែល​អ្នក​ព្យាយាម​មាន​ផ្ទៃពោះ ។

៤-​ពិនិត្យ​មើល​របប​អាហារ​របស់​អ្នក
របប​អាហារ​ដែល​មាន​តុល្យភាព​គឺជា​អាហារ​ផ្តល់​នូវ​សារធាតុចិញ្ចឹម ជាតិ​ប្រូតេអ៊ីន សារធាតុ​រ៉ែ និង​មីក្រូ​សារជាតិ​គ្រប់គ្រាន់​ដែល​អាច​ជួយ​បង្កើន​ឱកាស​នៃ​ការ​មានគភ៌ ។ សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជាមួយនឹង​ការ​បន្ថែម​មីក្រូ​សារជាតិ​បន្ថែម​ទៅ​ក្នុង​អាហារ​រ​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ