ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​អី​ធ្វើ​ជិះ​ម៉ូតូ​ដេញ​គ្នា​លេង រហូត​ក្លា​ច​ជា​ចឹ​ង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​ប្រុស​ស្រី​ចេញពី​ក្លឹ​ប​បាន​ជិះ​ម៉ូតូ​ចុច​ស៊ី​ផ្លេ​ដាក់​គ្នា​ដេញ​វាយ​គ្នា​សង្ស័យ​ថា​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់​បាន​២​នាក់ និង​ម៉ូតូ​២​គ្រឿង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​២៧១ មុខ​ផ្សារ​ទំនើប​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​ប្រុស​ស្រី​ចេញពី​ក្លឹ​ប​បាន​ជិះ​ម៉ូតូ​ចុច​ស៊ី​ផ្លេ​ដាក់​គ្នា​ដេញ​វាយ​គ្នា​សង្ស័យ​ថា​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់​បាន​២​នាក់ និង​ម៉ូតូ​២​គ្រឿង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​២៧១ មុខ​ផ្សារ​ទំនើប​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១- លី រិ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នា ទី​២- ផល រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន នាក់​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លាង សេង​ឃាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៣២២ ផ្លូវលំ​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ជា​អ្នក​បើក​ម៉ូតូឌុប​បងស្រី​ធម៌ និង​មិត្តភក្តិ​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​តែ​គេចខ្លួន​បាត់ ។

សំដី​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​បី​នាក់​គោលបំណង​ទៅ​ក្លឹ​ប ប៉ុន្តែ​ពួក​គេ​មាន​ប្រាក់​តិច​ពេក​ក៏​បាន​ត្រឹម​នាំ​គ្នា​ញុំ​ា​អាហារ​នៅ​ជិត​ក្លី​ប​នោះ ខណៈ​ពេល​ជិះ​ម៉ូតូ ពណ៌​ស ស្លាក​លេខ​១FM-៨៥៥៣ និង​ពណ៌​ខ្មៅ​ត្រឡប់​មក​វិញ តាម​បណ្ដា​យ​ផ្លូវ​២៧១​លុះ​ជិត​ដល់​ផ្សារ​ទំនើប
សុ​វ​ណ្ណា ស្រាប់តែ​មាន​ម៉ូតូ ពណ៌​ស ស្លាក​លេខ ភ្នំពេញ​១FM-៥២១៨ និង​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស ស្លាក់​ភ្នំពេញ​១CQ-៦៤៣១ បាន​ជិះ​មក​ពីក្រោយ ហើយ​ចុច​ស៊ី​ផ្លេ​ដាក់ ពេល​នោះ​គេ​ក៏​ងាក​មើល ហើយ​ត្រូវ​ក្រុម​ទំនើង​ទាំង​ពីរ​នោះ​ស្រែ​កថា​ងាក​មើល​អី ភ្លាម​នោះ​ក៏​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​រហូត​ដល់​មុខ​ផ្សារ​សុ​វ​ណ្ណា​ត្រូវ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដែល​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ក៍​ឃាត់​បាន​២​នាក់ និង​ម៉ូតូ​២​គ្រឿង​យក​ទៅ​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​អះអាង​ថា ជា​ករណី​ប៉ុនប៉ង​វាយ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ចំណែក​ជនសង្ស័យ​បាន​អះអាង​ថា​គ្រាន់តែ​ជិះ​ម៉ូតូ​មើល​មុខ​គ្នា​ឌឺដង​ដាក់​គ្នា​តែ​ប៉ុណ្ណោះ ។
ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ពី​បទ​វាយ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ។ ចំណែក​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម និង​ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ប្រគល់​អោយ​ព្រហ្មទណ្ឌ​ចំការមន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ