ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ថ្នាំ​ជិះទូក​ត្នោត​ឆ្លង​ប្រឡាយ​ទៅ​ចង​.​ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះទូក​ត្នោត​ឆ្លង​ប្រឡាយ រួច​ឡើង​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អាកា​ស្យា បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ។ ដែល​សង្ស័យ​ថា បណ្ដាល​មក​ពី​រូបគេ​សេព​គ្រឿងញៀន រហូត​ដល់​ថ្នាក់​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ និង​លែង​ខ្លាច​ស្លាប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះទូក​ត្នោត​ឆ្លង​ប្រឡាយ រួច​ឡើង​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អាកា​ស្យា បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ។ ដែល​សង្ស័យ​ថា បណ្ដាល​មក​ពី​រូបគេ​សេព​គ្រឿងញៀន រហូត​ដល់​ថ្នាក់​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ និង​លែង​ខ្លាច​ស្លាប់ ទើប​ធ្វើ​អត្តឃាត​បែប​នេះ ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បរិវេណ​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​រ៉ូ​យ៉ា​ល់​ភ្នំពេញ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
យុវជន​ខាងលើ​នោះ​ឈ្មោះ ហឿ​ន ហ៊ុន អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ប៉ុន្តែ​ពី​មុន​ជា​សន្តិសុខ​យាម​នៅ​ក្នុង​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​នោះ ។ មាន​ម្តាយ​ឈ្មោះ ស៊ុម សុខ​ជា អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​សាច់​ក្លែម នៅ​ផ្សារ​បែក​ចាន ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ប៉ុន្តែ​មិន​បាន​រស់នៅ​ជាមួយ​ម្ដាយ​នោះ​ទេ គឺ​បាន​ស្នាក់​នៅ​ជាមួយ​ជីតា​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​តាំងពី​តូច​មក​ម្ល៉េះ និង​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​នៅ​លើ​ដើម​អាកា​ស្យា​ស្លាប់ ។

លោក ស៊ុម ស៊ី​ណា អាយុ​៦៤​ឆ្នាំ មុខរបរ​បុគ្គលិក​កម្មករ​ថែ​សួន នៅ​ក្នុង​ក្លឹ​ប​វាយ​កូន​ហ្គោ​ល ត្រូវជា​ជីតា​បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​នោះ​មាន​បងប្អូន​បង្កើត​២​នាក់ ប្រុស​ទាំង​២ ហើយ​រូបគេ​គឺជា​កូនច្បង ។ និង​បាន​មក​រស់នៅ​ជាមួយ​លោកតា​តាំងពី​នៅ​តូច​មក​ម្ល៉េះ ហើយ​លោកតា​បាន​ធ្វើការ​អប់រំ​ប្រៀនប្រដៅ​ជាប់​រហូត ប៉ុន្តែ​ចៅប្រុស​ម្នាក់​នេះ​ហាក់​មិន​យកចិត្តទុកដាក់​ស្ដាប់​តាម​នោះ​ទេ ។ មិនតែប៉ុណ្ណោះ​តែងតែបាន​សេពគប់​មិត្តភក្ដិ​មិនល្អ​ដើរ​លេង​ច្រើន​មិនសូវ​នៅផ្ទះ មិន​គិតការ​រៀនសូត្រ​ឡើយ និង​បាន​ប្រើប្រាស់​គ្រឿងញៀន​កែ​លែង​ឡើង​បែប​នេះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​បាន​ឈប់​រៀន​ហើយ គ្មាន​ការងារ​ធ្វើ​ទេ ហើយដោយ​មិន​ចង់​ឲ្យ​ចៅ​ដើរ​លេង​ឥតប្រយោជន៍​នោះ លោកតា​បាន​ធ្វើ​មុន​ក្រាស់​សុំ​មេ​សន្តិសុខ​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​នោះ​ឲ្យ​ធ្វើ​ជា​សន្តិសុខ ។ ប៉ុន្តែ​ធ្វើ​បាន​ត្រឹម​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដោយសារ​តែ​មិន​ស្ដាប់​មេ ល្មើស​នឹង​បទបញ្ជាផ្ទៃក្នុង​នៅ​កន្លែងធ្វើការ ក៏​ត្រូវ​បាន​មេ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយមក​ចៅប្រុស​ខាងលើ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ​បាន​ដើរ​លែង​ឥតប្រយោជន៍ រហូត​អត់​គិត​ពី​ការងារ​រកស៊ី​នោះ​ទេ ។ ជាង​នេះ​ទៀត បាន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពេញបន្ទុក​រហូត​ដល់​ញៀន​ដល់​ដំណាក់កាល​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ​រហូត​ដល់​ពេល​កើតហេតុ ក៏​ត្រូវ​បាន​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​នោះ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អាកា​ស្យា​ស្លាប់​បាត់​ទៅ​ហើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ ។ ហើយ​តាម​ការ​សន្និដ្ឋាន​យុវជន​ខាងលើ​បាន​ជិះទូក​ឆ្លង​ប្រឡាយ​ទៅ​ចង​.​ក​សម្លាប់​ខ្លួន គ្មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ឡើយ ហើយ​មូលហេតុ​បណ្ដាល​មក​ពី​អំណាច​នៃ​គ្រឿងញៀន បន្ទាប់​មក​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​គ្មាន​ការ​ប្ដឹងផ្ដល់​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ