ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ

6 ឆ្នាំ មុន

ការ​ព្យាបាល​គឺជា​រឿង​សំខាន់ ដើម្បី​ជួយ​ឱ្យ​លោក​អ្នក​ជៀស​ផុត​ពី​គ្រោះថ្នាក់​ធ្ងន់ ។ រាល់ពេល​ដែល​មាន​បញ្ហា​ពិបាក​នោម ឬ​នោម​ញឹកញាប់​នោះ សូម​គិត​ទៅ​ដល់​ជំងឺ​ក្រពេញ​​ប្រូ​ស្តា​ត​រីក​ធំ និង​ត្រូវ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំងឺ​នា​ញ ដើម្បី​ព្យាបាល​ឲ្យ​សម​ស្រប ។ លោក​វេជ្ជបណ្ឌិត…

ការ​ព្យាបាល​គឺជា​រឿង​សំខាន់ ដើម្បី​ជួយ​ឱ្យ​លោក​អ្នក​ជៀស​ផុត​ពី​គ្រោះថ្នាក់​ធ្ងន់ ។

រាល់ពេល​ដែល​មាន​បញ្ហា​ពិបាក​នោម ឬ​នោម​ញឹកញាប់​នោះ សូម​គិត​ទៅ​ដល់​ជំងឺ​ក្រពេញ​​ប្រូ​ស្តា​ត​រីក​ធំ និង​ត្រូវ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំងឺ​នា​ញ ដើម្បី​ព្យាបាល​ឲ្យ​សម​ស្រប ។

លោក​វេជ្ជបណ្ឌិត Dr. Chawawat Gosrisirikul គ្រូពេទ្យ​ជំនាញ​វះកាត់​ប្រព័ន្ធ​ទឹកនោម​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ឱ្យ​ដឹង​ថា សម្រាប់​ដំណើរការ​នៃ​ការ​ព្យាបាល ប្រសិនបើ​អ្នកជំងឺ​នៅ​មិន​​ទាន់​មាន​អាការ​ធ្ងន់ គ្រូពេទ្យ​ជំនាញ​នឹង​ណែនាំ​ឲ្យ​អ្នកជំងឺ​ផ្លាស់​ប្តូរ​របៀប​នៃ​ប្រើប្រាស់​ជីវិត​រស់នៅ​របស់​អ្នកជំងឺ ឬ​កែប្រែ​អាកប្បកិរិយា​មួយ​ចំនួន​របស់​អ្នកជំងឺ ។ ចំពោះ​អ្នកជំងឺ​ដែល​មាន​អាការ​មធ្យម និង​អ្នកជំងឺ​ដែល​មាន​អាការ​ធ្ងន់ នឹង​ព្យាបាល​ដោយ​ថ្នាំ​ក្នុង​ដំណាក់​កាល​ដំបូង ។ ប៉ុន្តែ​ប្រសិនបើ​អ្នកជំងឺ​មិន​អាច​ព្យាបាល​ដោយ​ថ្នាំ​នោះ អ្នកជំងឺ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​វះកាត់ ។

ការ​វះកាត់​ក្រពេញ​ប្រូ​ស្តា​ត​អាច​ធ្វើ​ទៅ​បាន​តាម​ពីរ​វិធី​ដូច​ជា​៖

-​ទី​១៖​ជា​វិធីសាស្ត្រ​វះកាត់​បែប​ចាស់ គឺ​វះកាត់​តាម​ពោះ ដើម្បី​យក​សាច់​ក្រពេញ​ប្រូ​ស្តា​ត​ដែល​ធ្វើ​ឲ្យ​មានការ​ស្ទះ​នោម ឬ​សង្កត់​បំពង់​ទឹកនោម ។ ការ​វះកាត់​នេះ​ធ្វើ​ឱ្យ​អ្នកជំងឺ​នោម​បាន​ស្រួល​ជាង​មុន​។

-​ទី​២៖​គឺ​ការ​វះកាត់​ដោយ​ប្រើ​កាមេរ៉ា​ឆ្លុះ ។ បច្ចុប្បន្ន​នេះ​វា​ជា​វិធីសាស្ត្រ​ដែល​ពេញ​និយម។ ក្នុង​ករណី​នេះ​អ្នកជំងឺ​នឹង​ត្រូវ​ប្រើ​ថ្នាំ​សន្លប់​ដើម្បី​ដាក់​កាមេរ៉ា​ចូល​ទៅ​ក្នុង​បំពង់​ទឹកនោម រហូត​ចូល​ដល់​ក្រពេញ​ប្រូ​ស្តា​ត ។

នៅ​ពេល​ទៅ​ដល់​ក្រពេញ​ប្រូ​ស្តា​ត គ្រូពេទ្យ​នឹង​ប្រើ​វិធីសាស្ត្រ​ចៀរ​យក​សាច់​ក្រពេញ​ប្រូ​ស្តា​ត​ដែល​ធ្វើ​ឲ្យ​ស្ទះ​នោម ឬ​សង្កត់​បំពង់​ទឹកនោម​ចេញ​។ វា​ធ្វើ​ឱ្យ​គុណភាព​ជីវិត​របស់​អ្នកជំងឺ​ប្រសើរ​ឡើង និង​អាច​នោម​បាន​ស្រូល​ដូច​ធម្មតា​វិញ ។ ដូច្នេះ​ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ដូចដែល​បាន​រៀបរាប់​នោះ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ភ្លាម​ៗ ដើម្បី​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ