ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរកាន់កាំភ្លើងអត់គ្រាប់ភ្ជង់ប្លន់ដោយស្រួល

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ប្រដាប់​ដោយ​កាំភ្លើង​អាកា​មួយ​ដើម និង​កាំបិត ចូល​ទៅ​ប្លន់​ដល់​ក្នុងផ្ទះ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ប្រដាប់​ដោយ​កាំភ្លើង​អាកា​មួយ​ដើម និង​កាំបិត ចូល​ទៅ​ប្លន់​ដល់​ក្នុងផ្ទះ ដោយ​បាន​កាប់​ទៅ​លើ​ស្ត្រី​រង​គ្រោះជា​ច្រើន​កាំបិត រួច​ប្រមូល​យក​ប្រាក់​អស់​មួយ​ចំនួន ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​ស្ថិត​នៅ​ក្រុម​ពូ​ឡា ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។ ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ​ធិ​ន ម៉ី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​យក​ប្រាក់​អស់​ចំនួន​៣០០​ដុល្លារ និង​លុយ​រៀល​៣៥០០០០​រៀល ហើយ​គេច​បាត់​ដោយ​សុវត្ថិភាព ។ ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ដែរ ក្នុង​ពេល​កើតហេតុ​នោះ ខ្លួន​បាន​ប្រតាយប្រតប់​ជាមួយ​ចោរ ដោយ​បាន​ដណ្តើម​កាំភ្លើង AK47 ១​ដើម​គ្មាន​គ្រាប់​ពី​ជនសង្ស័យ ហើយ​ពួក​ចោរ​បាន​គេចខ្លួន ។