ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាស៊ីគោ​ដោះ​លែង​ស្ងាត់ ឆ្មា​ស៊ី​ត្រីអាំង​វ៉ៃ​ប្រកាច់

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​សមត្ថកិច្ច​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បាន​ចាប់ដៃ​សហការ​គ្នា​ទប់ស្កាត់​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​ពងមាន់​ពង​ទា​តាម​ទូក​ពី​ទឹកដី​ថៃ​មក​លក់​ក្នុង​ទីរួមខេត្ត​ចំនួន​២១.០០០​គ្រាប់​ហើយ​បាន​ប្រគល់​ឱ្យ​ជំនាញ​ពេទ្យសត្វ​ខេត្ត​ធ្វើការ​ផាកពិន័យ​បាន​ថវិកា​ចំនួន​១០​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​លោះ​យក​ពងមាន់​ពង​ទា និង​មធ្យោបាយ​ដឹក​ជញ្ជូន​ត្រលប់​ទៅ​វិញ ។…

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​សមត្ថកិច្ច​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បាន​ចាប់ដៃ​សហការ​គ្នា​ទប់ស្កាត់​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​ពងមាន់​ពង​ទា​តាម​ទូក​ពី​ទឹកដី​ថៃ​មក​លក់​ក្នុង​ទីរួមខេត្ត​ចំនួន​២១.០០០​គ្រាប់​ហើយ​បាន​ប្រគល់​ឱ្យ​ជំនាញ​ពេទ្យសត្វ​ខេត្ត​ធ្វើការ​ផាកពិន័យ​បាន​ថវិកា​ចំនួន​១០​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​លោះ​យក​ពងមាន់​ពង​ទា និង​មធ្យោបាយ​ដឹក​ជញ្ជូន​ត្រលប់​ទៅ​វិញ ។

ប៉ុន្តែ​ករណី​បង្ក្រាប​មុខរបរ​ឆ្មា​ស៊ី​ត្រីអាំង​នេះ​ខុស​ពីមុខ​របរ​ខ្លាស៊ីគោ​ត្រូវ​បាន​សមត្ថកិច្ច​ទាំង​២​ចាប់​មក​បាន​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ​ដល់​ព្រលប់​ងងឹត​ក៏​ដោះ​លែង​ទៅ​វិញ​យ៉ាង​ប្រញាប់ប្រញាល​ព្រោះ​ខ្លាច​អ្នកកាសែត​ដឹង ប៉ុន្តែ​ស្នងការ​រង​ប៉ូលិស​ទទួល​ផែន​សេដ្ឋកិច្ច​បាន​បញ្ជាក់ ប្រាប់​ភ្នាក់ងារ កោះសន្តិភាព ថា​ពងមាន់​ពង​ទា​សរុប​មាន​ចំនួន​២១.០០០​គ្រាប់​ហើយ​ធ្វើការ​ផាកពិន័យ​បាន​ថវិកា​១០​លាន​រៀល ចំណែក​សមត្ថកិច្ច​ពេទ្យសត្វ​ដែល​ជា​អ្នក​ទទួល​ប្រាក់​ឆ្លើយ​ថា អត់​ដឹង​បាន​ប៉ុន្មាន​ទេ ។ ករណី​បង្ក្រាប​អ្នក​ជួញ​ពង​ខាងលើ​នេះ​ត្រូវ​បាន​មហាជន​រិះគន់​ថា ខ្លាស៊ីគោ​មើល​មិនឃើញ តែ​មើលឃើញ​ឆ្មា​ស៊ី​ត្រីអាំង​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ