ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​របស់​​​ផ្លែ​ខ្នុរ​ល្អ​ដែល​អ្នក​គួរដឹង

6 ឆ្នាំ មុន

ភាគច្រើន​មិន​ចូល​ចិត្ត​បក​ខ្នុរ និង​ចំណាយ​ពេលវេលា​ក្នុង​ការ​អង្គុយ​រើស​យក​ផ្នែក​ដែល​អាច​បរិភោគ​បាន ។ នេះ​អាច​ជា​មូលហេតុ​ដែល​យើង​កម្រ​បរិភោគ​វា ប៉ុន្តែ​វា​គឺជា​ផ្លែ​រុក្ខ​ជាតិ​ដែល​អ្នក​គួរតែ​ទទួលទាន​វា​ឲ្យ​បាន​ញឹកញាប់​ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន ។ ការ​ពិត​ជាង​១​សតវត្ស​កន្លង​ទៅ​នេះ វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពង្រឹង​លទ្ធភាព​បន្ត​ពូជ​របស់​បុរស​ដោយសារ​វា​អាច​បង្កើន​ចំនួន​មេជី​វិត​ឈ្មោល ។ ប្រសិនបើ​អ្នក​កំពុង​មានការ​ភ្ញាក់ផ្អើល…

ភាគច្រើន​មិន​ចូល​ចិត្ត​បក​ខ្នុរ និង​ចំណាយ​ពេលវេលា​ក្នុង​ការ​អង្គុយ​រើស​យក​ផ្នែក​ដែល​អាច​បរិភោគ​បាន ។ នេះ​អាច​ជា​មូលហេតុ​ដែល​យើង​កម្រ​បរិភោគ​វា ប៉ុន្តែ​វា​គឺជា​ផ្លែ​រុក្ខ​ជាតិ​ដែល​អ្នក​គួរតែ​ទទួលទាន​វា​ឲ្យ​បាន​ញឹកញាប់​ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន ។ ការ​ពិត​ជាង​១​សតវត្ស​កន្លង​ទៅ​នេះ វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពង្រឹង​លទ្ធភាព​បន្ត​ពូជ​របស់​បុរស​ដោយសារ​វា​អាច​បង្កើន​ចំនួន​មេជី​វិត​ឈ្មោល ។
ប្រសិនបើ​អ្នក​កំពុង​មានការ​ភ្ញាក់ផ្អើល សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ខ្នុរ​ចំពោះ​សុខភាព ។

១-​ផ្លែ​ខ្នុរ​ផ្តល់​នៅ​ថាមពល ភ្លាម​ៗ
ប្រហែល​៩០%​នៃ​ផ្លែ​ខ្នុរ​គឺជា​ជាតិ​កាបូ​អ៊ី​ដ្រា​ត ។ វា​អាច​ផ្តល់​នៅ​ថាមពល ភ្លាម​ៗ​ដល់​យើង សូម​ទទួលទាន​វា​ជា​អាហារ​សម្រន់​ចន្លោះ​អាហារ​ទាំង​ពីរ​ពេល ។

២-​ជាតិ​កាល់ស្យូម
ផ្លែ​ខ្នុរ​ប្រហែល​មួយ​កូនចាន​តូច​ផ្តល់​នូវ​ជាតិ​កាល់ស្យូម​ជិត​៥០​ក្រាម ។ ដូច្នេះ​ខ្នុរ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ។

៣-​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម
ផ្លែ​ខ្នុរ​មាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មានឈ្មោះ​ថា Phenolics និង Flavonoids។ សារជាតិ​ទាំង​ពីរ​នេះ​ជួយ​ធ្វើ​ឲ្យ​ភាព​ចាស់​ថយ​ចុះ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​។ ផ្លែ​ខ្នុរ​ក៏​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺភ្នែកឡើងបាយ​ផង​ដែរ ។

៤-​វីតាមីន C
ផ្លែ​ខ្នុរ​ក៏​មាន​វីតាមីន C ដែល​វា​ជា​សមាសធាតុ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកមាន​ភាពរឹងមាំ និង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មាន​ជំងឺ ផ្សេង​ៗ ។

៥-​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ
ជាតិ​សរសៃ​ទាំងអស់​នៅ​ក្នុង​ផ្លែ​ខ្នុរ​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក និង​មានដំណើ​ការ​យ៉ាង​ល្អ​ក្នុង​ការ​ពង្រឹង​ការ​រំលាយ​អាហារ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​រួច​ទៅ​ហើយ សូមកុំ​បរិភោគ​ផ្លែ​ខ្នុរ​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ