ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាណាស់ ! ត្រូវលាចាកលោកទាំងក្មេងខ្ចី

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កុមារ​អាយុ​២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ខណៈ​កំពុង​រត់​លេង​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ទឹក​ជិត​ផ្ទះ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តមណ្ឌលគិរី ៖ កុមារ​អាយុ​២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ខណៈ​កំពុង​រត់​លេង​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ទឹក​ជិត​ផ្ទះ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ ស្រី​ម វៀន ភេទ​ស្រី អាយុ​០២​ឆ្នាំ ជនជាតិ​ភ្ន​ង មាន​ឪពុក​ឈ្មោះ ជ្រូ​ច ស្រី​ម អាយុ​៣៦​ឆ្នាំ​មុខរបរ​កសិករ ម្ដាយ​ឈ្មោះ ស្រូវ មឿ​ន អាយុ​៣៥​ឆ្នាំ មុខរបរ​កសិ​ករ មាន​ទីលំនៅ​កើតហេតុ​ខាងលើ ។​បើ​តាម​ការ​បញ្ជាក់​ពី​ឪពុក​ម្ដាយ​កុមារ​រង​គ្រោះ​ខាងលើ​នឹង​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​នេះ​ពិតជា​បាន​រអិល​ធ្លាក់​ក្នុង​ទឹកស្រះ​បណ្ដាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។ មិន​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ