ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​បើ​កូនលោក​អ្នក​ត្រូវ​សត្វ​ទិច

6 ឆ្នាំ មុន

រឿង​គ្រោះថ្នាក់​អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ​ឲ្យ​តែ​ប្រហែស ជាក់ស្តែង​ដូច​ជា​កុមារ តូច​ៗ តែងតែ​ចូល​ចិត្ត​ទៅ​លេង​នៅ​កន្លែង​ចង្អៀត ហើយ​ងងឹត ឬ​ក៏​ជួនកាល​ពេល​ឃើញ​សត្វ ផ្សេង​ៗ​ចូល​ចិត្ត​លេង ចាប់ ឬ​ក៏​វ៉ៃ ដែល​នាំ​ឱ្យ​សត្វ​នោះ​ភ័យ…

រឿង​គ្រោះថ្នាក់​អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ​ឲ្យ​តែ​ប្រហែស ជាក់ស្តែង​ដូច​ជា​កុមារ តូច​ៗ តែងតែ​ចូល​ចិត្ត​ទៅ​លេង​នៅ​កន្លែង​ចង្អៀត ហើយ​ងងឹត ឬ​ក៏​ជួនកាល​ពេល​ឃើញ​សត្វ ផ្សេង​ៗ​ចូល​ចិត្ត​លេង ចាប់ ឬ​ក៏​វ៉ៃ ដែល​នាំ​ឱ្យ​សត្វ​នោះ​ភ័យ ហើយ​តបត ។ បើសិនជា​សត្វ​ទាំងនោះ​មាន​ពឹ​ស ឬ​ទ្រនិច វា​អាច​នឹង​វាយប្រហារ​មក​កូន​តូច​របស់​លោក​អ្នក​វិញ ដោយ​ការ​ទិច ឬ​ក៏​ខាំ​ជាដើម ។

នៅ​ពេល​ដែល​សត្វ​ទិច​កូន​របស់​លោក​អ្នក​អាច​នឹង​មានការ​ឈឺចាប់ ហើយ​ស្រែកយំ​ខ្លាំង។ បើ​មាន​សត្វល្អិត​ទិច​ដូច​ជា​ឃ្មុំ វា​នឹង​ចាក់​ទ្រនិច​ជាប់​នឹង​ស្បែក ដែល​គួរតែ​ដក​ចេញ ។ ទ្រនិច​វា​រមែង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ច្រើន​ជាង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ។

-​បើ​មាន​ទ្រនិច​ជាប់​នឹង​ស្បែក​ត្រូវ​យក​ដង្កៀប​ដក​ទ្រ​និក​ចេញ ។ មាត់​ដង្កៀប​ត្រូវ​ចាប់ ទ្រនិច​ឲ្យ​កៀក​ជាប់​នឹង​ស្បែក​បំផុត ហើយ​ទាញ​ចេញ កុំ​កៀប​ឱ្យ​ត្រូវ​ថង់​ដែល​នៅ​ខាងលើ​ទ្រនិច ព្រោះ​នឹង​ធ្វើ​ឲ្យ​ពិស​ក្នុង​ថង់​ជ្រាប​ចូលខ្លួន​ជន​រង​គ្រោះ​ច្រើន​ឡើង ។

-​ត្រូវ​ស្អំ​ទឹកកក​កុំ​ឲ្យ​មានការ​ឈឺចាប់ និង​អាការ​ហើម ហើយ​ឲ្យ​ផ្នែក​ដែល​ត្រូវ​ទិច​នោះ សម្រាក ។ ត្រូវ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​អាច​នឹង​មាន​ប្រតិកម្ម ឬ​ចាញ់​របស់​មាន​ពិស​ដោយ​ការ​ទិច​របស់​សត្វ​ជាដើម ។ បើសិនជា​ត្រូវ​សត្វ​ទិច​នៅ​បរិវេណ ឬ​រាង​កាយ​មាន​ប្រតិកម្ម​ខ្លាំង​ជាង​ធម្មតា នឹង​ឃើញ​ថា​មានការ​ហើម​យ៉ាង​ឆាប់រហ័ស ហើយ​អាច​ណែន​ស្ទះ​នៅ​ផ្លូវ​ដកដង្ហើម ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពិបាក​ដកដង្ហើម ពេល​នោះ​ត្រូវ​ឲ្យ​ជន​រង​គ្រោះ​ផឹកទឹក​ត្រជាក់ ឬ​ទឹកកក ហើយ​បើ​ជន​រង​គ្រោះ​នៅ​តែ​ពិបាក​ដកដង្ហើម​ត្រូវ​ឲ្យ​ឲ្យ​គេង​សម្រាក ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ