ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​ដ៏​កាច​សាហា.វ ​«ភ្នើ​ម៉ូ​កូក»​ ធ្វើឱ្យ​ឈឺ​ធ្ងន់​ដល់​ស្លា.ប់

6 ឆ្នាំ មុន

នៅ​ក្នុង​ឆ្នាំ​២០០០ នៅ​លើ​ពិភពលោក មាន​មនុស្ស​ប្រមាណ​១៤,៥​លាន​នាក់ កើត​ជំងឺ​ធ្ងន់​បណ្តាល​ពី​មេរោគ​ភ្នើ​ម៉ូ​កូក ក្នុង​នោះ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ចំនួន​៨,៨​លាន​នាក់​ស្លាប់​ក្នុង ១​ឆ្នាំ​ៗ ។ ក្នុង​ឆ្នាំ​២០០៨ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា…

នៅ​ក្នុង​ឆ្នាំ​២០០០ នៅ​លើ​ពិភពលោក មាន​មនុស្ស​ប្រមាណ​១៤,៥​លាន​នាក់ កើត​ជំងឺ​ធ្ងន់​បណ្តាល​ពី​មេរោគ​ភ្នើ​ម៉ូ​កូក ក្នុង​នោះ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ចំនួន​៨,៨​លាន​នាក់​ស្លាប់​ក្នុង ១​ឆ្នាំ​ៗ ។

ក្នុង​ឆ្នាំ​២០០៨ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ទូ​ទាំង​ពិភពលោក​មាន​មនុស្ស​៥៤១.០០០​នាក់ ស្លាប់​ដោយសារ​ជំងឺ​ដែល​បណ្តាល​មក​ពី​មេរោគ​ភ្នើ​ម៉ូ​កូក ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ប្រមាណ​ជា​៤៧៦.០០០​នាក់ ។ ភាគច្រើន​មនុស្ស​យើង​ផ្ទុក​ទៅ​ដោយ​មេរោគ​ភ្នើ​ម៉ូ​កូក​នៅ​ក្នុង​ផ្លូវដង្ហើម ដែល​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ ក្អក កណ្តាស ឬ​អ្នក​ដែល​រស់នៅ​ជាមួយ​អ្នកជំងឺ ។ កាលណា​ម​រោគ​នេះ​ត្រូវ​បាន​ចម្លង​វា​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា​៖

១-​ជំងឺ​ធ្ងន់
-​រលាក​សួត
-​រលាក​ស្រោមខួរ​ក្បាល
-​បាក់តេរី​នៅ​ក្នុង​ឈាម

២-​ជំងឺ​មិន​ធ្ងន់
-​ជំងឺ​រលាក​ត្រចៀក​កណ្តាល
-​ជំងឺ​រលាក​ឆ្អឹងច្រមុះ
-​ជំងឺ​រលាក​ទងសួត​ជាដើម ។

ការ​បង្ក​ជំងឺ​នេះ ក្រសួងសុខាភិបាល​បា​នប​ញ្ជូ​ល​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ក្នុង​កម្មវិធី​ជាតិ ដើម្បី​​ចូលរួម​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​ទារក និង​កុមារ​កម្ពុជា និង​ការ​ចូលរួម​កាត់​​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ។ ដូច្នេះ​គ្រប់​កុមារ​ទាំងអស់​ត្រូវ​តែ​ទទួល​បាន​វ៉ាក់​សាំង​​ការពារ​ជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ​ក្បាល នៅ​អាយុ​៦​ស​ប្តា​ហ៍ ១០​ស​ប្តា​ហ៍ និង​១៤​ស​ប្តា​ហ៍ ។

វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ​ក្បាលមាន​ផ្តល់​ជូន​គ្រប់​មណ្ឌល​សុខភាព​ទូ​ទាំង​ប្រទេស និង​នៅ​ពេល​ចុះ​ផ្តល់​សេវា​នៅ​ក្នុងភូមិ​ដោយ​ឥត​គិត​ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ