ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ប្រារព្ធខួប​ទាមទារ​ឯករាជ្យ​ពី​របប​អាណានិគម​​បារាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​នរោត្តម សីហ​មុនី បាន​យាង​ជាធិ​បតី​ភាព​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៤ (៩​វិច្ឆិកា ១៩៥៣- ៩…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​នរោត្តម សីហ​មុនី បាន​យាង​ជាធិ​បតី​ភាព​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៤ (៩​វិច្ឆិកា ១៩៥៣- ៩ ​វិច្ឆិកា​២០១៧) នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​ ឆ្នាំ២០១៧ ដែល​មាន​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង​ប្រមាណ​អាវុធ​គ្រប់​ប្រភេទ គ្រូបង្រៀន សិស្សា​នុ​សិស្ស​​រាប់រយ​នាក់​បាន​អញ្ជើញ​ចូលរួម​។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ គឺ​មាន​សា​រះ​សំខាន់​បំផុត ព្រោះ​វា​បង្ហាញ​នូវ​ការ​រំលឹក​គុណ​ដល់​វីរក្សត្រ វីរជន កងកម្លាំង ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​ក្រោម​ស្នា​ព្រះ​ហត្ថ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម សីហ​នុ ព្រះ​មហា​វីរៈក្សត្រ ព្រះ​បី​តា​ឯករាជ្យ​ជាតិខ្មែរ ព្រះ​បរម​រតន​កោដិ រហូត​ទទួល​បាន​ឯក​រាជ្យ​​នៅ​ថ្ងៃ​ទី​៩​ខែ វិច្ឆិកា​ឆ្នាំ​១៩៥៣​។

ស្នា​ព្រះ​ហ​ស្ថ​នេះ​បាន​នាំ​ប្រជារាស្ត្រ​កម្ពុជា​បាន​ទទួល​នូវ​សិទ្ធិ​សេរីភាព ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​មាន​កិ​ត្យានុ​ភាព​ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​តំបន់​និង​អន្តរជាតិ ។ រយៈ​ពេល​​​៦៤​ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ សន្តិភាព​ស្ថេ​រ​ភាព ការ​ពួតដៃគ្នា​អភិវឌ្ឍ​ប្រទេស​ក្នុង​ស្មារតី​ជា​ធ្លុង​មួយ​ក្រោម​ឱវាទ​របស់​សម្តេចឪ​ព្រះ​បី​តា​ឯករាជ្យ​ជាតិ​គឺ«​ខ្មែរ​រួម​រួម​​គ្នា​ខ្មែរ​ខ្លាំង​»​។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ គឺ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​មហា​វិ​រៈក្ស​ត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​ដឹកនាំ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​បាន​នូវ​ឯករាជ្យ​ពី​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ដែល​ធ្វើ​អោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​មក​ដល់​សព្វ​ថ្ងៃនេះ​។

ក្រោយ​ពេល​ថ្វាយ​ភ្លើង​ជ័យ​រួច ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​អង្គ​បាន​សព្វ​ព្រះ​ហឫទ័យ​យាង​សួរសុខទុក្ខ​កូនចៅ ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​ជុំវិញ​វិមាន​ឯករាជ្យ ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​នៅ​ក្នុង​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​៕ ​