ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ដែល​ស្មាន​មិន​ដល់​របស់​ទង​ផ្ចិត​ទារក

7 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​១​បាន​រក​ឃើញ​ថា​ កោសិកា​ទងផ្ចិត​របស់​ទារក​ទើបនឹង​កើត​អាច​ផ្តល់​នូវ​ការ​​សង្គ្រោះ​ជីវិត​សម្រាប់​អ្នកជំងឺ​ខ្សោយបេះដូង ។ របាយការណ៍​ពី​សមាគម​បេះដូង​អា​មេ​រិ​កបាន​បង្ហាញ​ថា ​កោសិកា​នេះ​ជួយ​ដល់​មុខងារ​បេះដូង​របស់​អ្នកជំងឺ​នៅ​ពេល​ដែល​ពួក​គេ​ចាក់​វា​ចូល​ក្នុង​សរសៃឈាម​វ៉ែន​របស់​អ្នកមាន​ជំងឺ​បេះដូង ។ ការ​ព្យាបាល​លក្ខណៈ​ពិសោធន៍​ដែល​មិន​មានការ​រាតត្បាត​នេះ​បាន​បង្ហាញ​ថា​មាន​សុវត្ថិភាព​ព្រោះថា​វា​គ្មាន​ផល​ប៉ះពាល់​អ្វី​កើតឡើង​បន្ទាប់​ពី​ការ​ចាក់​បញ្ចូល​កោសិការ​ទាំងនេះ ។ ក្រុម​អ្នកជំនាញ​សង្ឃឹមថា ការ​សិក្សា​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​៣៧​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ដែល​រស់នៅ​ជាមួយ​ជំងឺខ្សោយបេះដូង​មាន​ភាព​ប្រសើរ​ឡើង…

ការ​ស្រាវជ្រាវ​១​បាន​រក​ឃើញ​ថា​ កោសិកា​ទងផ្ចិត​របស់​ទារក​ទើបនឹង​កើត​អាច​ផ្តល់​នូវ​ការ​​សង្គ្រោះ​ជីវិត​សម្រាប់​អ្នកជំងឺ​ខ្សោយបេះដូង ។

របាយការណ៍​ពី​សមាគម​បេះដូង​អា​មេ​រិ​កបាន​បង្ហាញ​ថា ​កោសិកា​នេះ​ជួយ​ដល់​មុខងារ​បេះដូង​របស់​អ្នកជំងឺ​នៅ​ពេល​ដែល​ពួក​គេ​ចាក់​វា​ចូល​ក្នុង​សរសៃឈាម​វ៉ែន​របស់​អ្នកមាន​ជំងឺ​បេះដូង ។

ការ​ព្យាបាល​លក្ខណៈ​ពិសោធន៍​ដែល​មិន​មានការ​រាតត្បាត​នេះ​បាន​បង្ហាញ​ថា​មាន​សុវត្ថិភាព​ព្រោះថា​វា​គ្មាន​ផល​ប៉ះពាល់​អ្វី​កើតឡើង​បន្ទាប់​ពី​ការ​ចាក់​បញ្ចូល​កោសិការ​ទាំងនេះ ។

ក្រុម​អ្នកជំនាញ​សង្ឃឹមថា ការ​សិក្សា​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​៣៧​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ដែល​រស់នៅ​ជាមួយ​ជំងឺខ្សោយបេះដូង​មាន​ភាព​ប្រសើរ​ឡើង ខណៈ​​ដែល​ការ​ព្យាបាល​ស្តង់ដារ​នា​ពេល​បច្ចុប្បន្ន គឺជា​វិធី​ព្យាបាល​រាតត្បាត និង​ថ្នាំ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ចំពោះ​រាង​កាយ​របស់​អ្នកជំងឺ ។

សម្រាប់​ការ​សិក្សា​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សង្កេត​លើ​អ្នកជំងឺ​ខ្សោយបេះដូង​ចំនួន​៣០​នាក់​មាន​អាយុ​ពី​១៨​ឆ្នាំទៅ​៧៥​ឆ្នាំ ។ ទងផ្ចិត​ទារក​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ស្រាវជ្រាវ​នេះ​គឺ​យក​ចេញពី​សុក​ដែល​មាន​អាយុ​ពេញលេញ (៩​ខែ​១០​ថ្ងៃ​) ហើយ​អ្នក​បរិច្ចាគ​សុទ្ធតែ​មាន​សុខភាព​ល្អ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាក់​បញ្ចូល​កោសិកា​ដែល​យក​ចេញពី​ទងផ្ចិត​ទារក​នេះ​ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន​របស់​អ្នកចូលរួម​ក្នុង​ការ​សិក្សា ហើយ​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ចាក់​ថ្នាំ placebo (​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់ ) ។

ពួក​គេ​បាន​សន្និដ្ឋាន​ថា​សាច់ដុំ​បេះដូង​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​ចាក់​បញ្ចូល​កោសិកា​ទងផ្ចិត​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ។

បេះដូង​របស់​អ្នកជំងឺ​ទាំងនេះ​អាច​ច្របាច់​ឈាម​បាន​ល្អ ហើយ​វា​ដំណើ​ការ​មុខងារ​បាន​ក្នុង​កម្រិត​ខ្ពស់ ។ ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ឥទ្ធិពល​របស់​ការ​ចាក់​បញ្ចូល​កោសិកា​នេះ​ធ្វើ​ឲ្យ​ជីវិត​អ្នកជំងឺ​មានគុណ​ភាព​ជាង​មុន ។

លើស​ពី​នេះ​ក្នុង​ចំណោម​អ្នកជំងឺ​ទាំងនេះ​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​កើតឡើង​ក្រោយ​ពេល​ការ​ចាក់​នេះ​ឡើយ ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក​វេជ្ជបណ្ឌិត Jorge Bartolucci បាន​និយាយ​ថា​ការ​ព្យាបាល​ប្រភេទ​នេះ​អាច​ផ្លាស់​ប្តូរ​វិធី​ព្យាបាល​របស់​វេជ្ជបណ្ឌិត​អំពី​ជំងឺខ្សោយបេះដូង​ដោយសារ​តែ​ជម្រើស​ព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នេះ​គឺ​មាន​ភាព​ស្មុគស្មាញ និង​គ្មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ