ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឈើគ្រញូង១ឡាន មន្ត្រីគយបិទព័ត៌មាន​ដល់​អ្នកកាសែត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​មន្ត្រី​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្តមួយ​គ្រឿង ព​ណ៌.ស ពាក់​ស្លាក​លេខ (​បាត់ដំបង 2A-1984) មួយ​គ្រឿង ស្ថិត​នៅចំណុច​ឃុំ​…

ខេត្តបន្ទាយមានជ័យ ៖ ​មន្ត្រី​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្តមួយ​គ្រឿង ព​ណ៌.ស ពាក់​ស្លាក​លេខ (​បាត់ដំបង 2A-1984) មួយ​គ្រឿង ស្ថិត​នៅចំណុច​ឃុំ​
អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ រួមនិងតៃកុង​រថយន្តពី​រនាក់​ប្ដី​-ប្រពន្ធ ពាក់​ព័​ន្ធ​​បទល្មើសដឹកឈើ​គ្រញូង​ខុសច្បាប់ កាលពី​រសៀល​ម៉ោង០៤ និង១៥​នាទី​ថ្ងៃ​ទី៧ ​វិច្ឆិកា ។

ក្រោយ​ធ្វើការ​ឆែកឆេរ គយ​ចល័ត​ខេត្ត បាន​នាំ​វត្ថុ​តាង និង​ម្ចាស់​រថយន្ត​បញ្ជូនទៅ​សាខា​គយ​&​រដ្ឋ​ករខេត្តបន្ទាយមានជ័យ ក្នុង​រឿង​ករណី​ខាងលើ​នេះ​ដែរ ​ខាង​មន្ត្រី​គយ​ចល័ត បញ្ជូន​​រថយន្ត និង​ម្ចាស់ទាំង​ពី​នាក់ រួម​ទាំង​ឈើ​គ្រញូង ទៅ​សាខា​គយ &​ រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ខណៈ​ពេលសាខា​គយ ធ្វើការ​រាប់​ចំនួន​ដុំ និង​ថ្លឹង​គិត​ជា​គីឡូ ខាង​មន្ត្រី​គយ មិន​បាន​ប្រាប់​ព័ត៌​​មាន​​ពិត​ឲ្យ​បានដឹង​នោះ​ឡើយ ។

ជាក់ស្តែង ​បើ​តាម​ប្រភពពី​ក្រុម​អ្នក​សារព័ត៌មាន​ ដែល​ចុះ​ទៅ​ផ្តិត​យក​រូបភាព នៅ​ទី​ស្នាក់ការ​សាខា​គយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ នៅ​ក្នុង​ករណី ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់ខាងលើ​នោះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ត្រូវ​បាន​ក្រុម​សន្តិសុខ​យាម​នៅ​ទីនោះ​ប្រាប់​ថា មេរបស់​គេមិន​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌​​មាន​ចូល​យក​ឡើយ ។ ដោយ​ក្រុមមន្ត្រី​គយ​ទាំងនោះ​ មានការ​លាក់បាំង​បិត​ព័​ត័​មាន មិន​ចង់​ឲ្យ​អ្នកកាសែត ផ្សព្វ​ផ្សាយ​ព័ត៌​​មាន​ជា​សា​ធារ​ណៈ​នោះ​ឡើយ​ ដូច្នេះ​ហើយ​ទើប​អ្នក​សារ​ព័​ត៌​​មាន​មិន​អាចធ្វើ​អត្ថាធិ​ប្បាយ​លម្អិត​នូវ​ព័​ត៌​មាន​នេះ​​បាន ។

ចំណែក​លោក​ឆែ សុធា ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរ​សព្ទ័​របស់​លោក​មិន​អាច​ទាក់ទង​បាន ។