ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​វិស្វករ​សំណង់​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​មួយ​រូប​ឈ្មោះ HAO LAlPING អាយុ​៤២​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​មួយ​រូប​ឈ្មោះ HAO LAlPING អាយុ​៤២​ឆ្នាំ ជា​វិស្វករ​សំណង់ មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​នៅ​លើ​ផ្លូវជាតិ​លេខ​៤​ក្នុង​ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់ ចរាចរណ៍​នេះ​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៥៧-១៥៨ ស្ថិត​នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ម៉ោង​១​និង​៣៩​រសៀល ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រវាង​រថយន្ត​នឹង​រថយន្ត​ទិស​ដៅ​បញ្ច្រាស​គ្នា គឺ​រថយន្ត​ម៉ាក High Lander ពណ៌​ស្ក ស្លាក​លេខ ភ្នំពេញ ២AG-០១១៤ មាន​ទិស​ដៅ​ទៅ​ក្រុងព្រះសីហនុ​បើកបរ​ដោយ​ឈ្មោះ HAO LAIPING ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ បុក​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក High Lander ពណ៌​ស្លែ ស្លាក​លេខ ភ្នំពេញ ២AQ-៣១៣៦ បើកបរ​ដោយ​ឈ្មោះ យឹ​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បើកបរ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ រាជធានី​ភ្នំពេញ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ NGUYENXUANBINH ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​(​រង​របួសធ្ងន់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ