ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទឹកនោមផ្អែម​មាន​ប្រភេទ​ទី​3​ហើយ​ សូម​ប្រយ័ត្ន

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​មនុស្ស​ជា​ច្រើន​កំពុង​មាន​ហានិភ័យ​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​បញ្ហា​ធ្ងន់​ទាក់ទង​នឹង​លំពែង​របស់​ពួក​គេ ក្រោយ​ពេល​ធ្វើ​រោគវិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c កើត​មាន​ឡើង​ដោយសារ​តែ​ការ​រលាក​លំពែង ការ​លូត​លាស់​​ជាលិកា​លំពែង​មិនធម្មតា ឬ​ការ​វះកាត់​យក​ចេញ​ផ្នែក​ណាមួយ ឬ​ទាំងអស់​នៃ​ជាលិកា​លំពែង​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ផលិត​អាំង​ស៊ុ​យ​លីន ។ ការ​ស្រាវជ្រាវ​នេះ​បាន​អះអាង​ថា​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​លំពែង​អាច​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២…

ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​មនុស្ស​ជា​ច្រើន​កំពុង​មាន​ហានិភ័យ​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​បញ្ហា​ធ្ងន់​ទាក់ទង​នឹង​លំពែង​របស់​ពួក​គេ ក្រោយ​ពេល​ធ្វើ​រោគវិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c កើត​មាន​ឡើង​ដោយសារ​តែ​ការ​រលាក​លំពែង ការ​លូត​លាស់​​ជាលិកា​លំពែង​មិនធម្មតា ឬ​ការ​វះកាត់​យក​ចេញ​ផ្នែក​ណាមួយ ឬ​ទាំងអស់​នៃ​ជាលិកា​លំពែង​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ផលិត​អាំង​ស៊ុ​យ​លីន ។

ការ​ស្រាវជ្រាវ​នេះ​បាន​អះអាង​ថា​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​លំពែង​អាច​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ដែល​អាច​បង្ក​ឱ្យ​មានការ​ព្យាបាល​ខុស ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​សេវា​សុខភាព​ជាតិ និង​អ្នកជំនាញ​សុខភាព​ចាំបាច់​ត្រូវ​បែងចែក​រវាង​ប្រភេទ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដើម្បី​ចៀសវាង​ការ​ផ្តល់​ការ​ព្យាបាល​ខុស​ចំពោះ​អ្នកជំងឺ ។

ក្រុម​អ្នកជំនាញ​មក​ពី​សាកលវិទ្យាល័យ Surrey បាន​ពិនិត្យ​លើ​កំណត់​ត្រា​វេជ្ជសាស្ត្រ​របស់​អ្នកជំងឺ​ជាង​២​លាន​នាក់​ដើម្បី​កំណត់​ពី​ភាព​ញឹកញាប់​នៃ​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម និង​ភាព​ត្រឹមត្រូវ​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ ។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្ត​ប័ត្រ​ការ​ថែទាំ​ជំងឺ​ទឹកនោមផ្អែម​បាន​រក​ឃើញ​ថា មនុស្ស​ជាង​៩៧,៣%​ដែល​ធ្លាប់​មាន​ជំងឺ​លំពែង​ពី​មុន​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស​ជា​ពិសេស​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​កើតឡើង​នៅ​ពេល​ដែល​រាង​កាយ​មិន​ផលិត​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ ឬ​កោសិកា​របស់​រាង​កាយ​មិន​មាន​ប្រតិកម្ម​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន ដូច្នេះ​ជាតិ​ស្ករ​ស្ថិត​នៅ​ក្នុង​ឈាម​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ជា​ថាម​ពល។ បញ្ហា​នេះ​ជា រឿយ​ៗ​មានការ​ទាក់ទង​ជាមួយនឹង​ភាពធាត់​ចំពោះ​មនុស្ស​វ័យ​កណ្តាល ឬ​ចាស់ ។

ផ្ទុយ​ទៅ​វិញ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c កើត​មាន​ក្រោយ​ពី​លំពែង​ត្រូវ​រង​ការ​ខូ​ត​ខាត​។ វា​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​ទាក់ទង​នឹង​ជំងឺ​លំពែង ។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c តម្រូវ​ឱ្យ​មានការ​ព្យាបាល​ដោយ​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន​ជា​បន្ទាន់​ជាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ដើម្បី​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ ។

សាស្ត្រាចារ្យ​ជាន់ខ្ពស់​លោក Simon de Lusignan និយាយ​ថា ៖« អ្នក​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រូវ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c​ឲ្យ​បាន​ទាន់​ពេល​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ជំងឺ​នេះ​ដែល​ឥឡូវនេះ​វា​មាន​អត្រា​ខ្ពស់​ជាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​ចំពោះ​មនុស្ស​ពេញវ័យ »​។

សាស្ត្រាចារ្យ​ជាន់ខ្ពស់​លោក Simon de Lusignan និយាយ​ថា ៖«​អ្នក​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រូវ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c​ឲ្យ​បាន​ទាន់​ពេល​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ជំងឺ​នេះ​ដែល​ឥឡូវនេះ​វា​មាន​អត្រា​ខ្ពស់​ជាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​ចំពោះ​មនុស្ស​ពេញវ័យ »​។

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាជន​ប្រមាណ​៤២២​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ពួក​គេ​បាន​រក​ឃើញ​ថា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​៣c​កំពុង​ក្លាយជា​ជំងឺ​ទូទៅ​ជាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​ចំពោះ​មនុស្ស​ពេញវ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ